លេចឮពាក្យចចាមអារ៉ាម ចំណងស្នេហ៍ ៥ ឆ្នាំ សុខ សោម៉ាវត្តី និង លី វ៉ាហេទ ដល់ផ្លូវបំបែក?

ទស្សនិកជន ដែល​និយម​តាមដាន​ជីវិត​ឯកជន​របស់​តារា​ល្បី​ៗ​ពិត​ជា​បាន​ជ្រាប​ហើយ​ថា អ្នក​មេម៉ាយ​ក្ដៅ​ស្រួយ សុខ សោម៉ាវត្តី និង​កីឡាករ​បាល់ទាត់ លី វ៉ាហេទ បាន​បង្កាត់​ភ្លើង​ស្នេហា​ដ៏​ផ្អែមល្ហែម​ជាមួយ​គ្នា​ប្រមាណ ៥ ឆ្នាំជាង​មក​ហើយ ក្រោយ​សម្ដែង​រឿង​ជាមួយ​គ្នា​រួច ព្រម​ទាំង​ឧស្សាហ៍​បង្ហាញ​ភាព​ស្អិតល្មួត​ជាមួយ​គ្នា​ជា​ញឹកញាប់​លើ​បណ្ដាញ​សង្គម​ទៀត​ផង។

ជា​រឿង​ដ៏​គួរ​ឱ្យ​ភ្ញាក់ផ្អើល​បំផុត ដែល​ថ្មី​ៗ​នេះ​មាន​លេចឮ​ពាក្យ​ចចាមអារ៉ាម​ថា ពេលនេះ​ចំណង​ស្នេហ៍​របស់​ពិធី​ការិនី​សាច់​ក្រអូប​រូប​នេះ និង​កំលោះ​សង្ហា​ជា​កីឡាករ​បាល់ទាត់ ដើរ​ដល់​ផ្លូវ​បំបែក​ក្រោយ​សម្រេច​ចិត្ត​ដើរ​ផ្លូវ​រៀង​ៗ​ខ្លួន​វិញ។ តាម​ការ​កត់​សម្គាល់ មួយ​រយៈពេល​ចុង​ក្រោយនេះ អ្នក​ម៉ាក់​របស់ ចាស្មីន តែង​បង្ហោះ​សារ​ប្លែក​ៗ ហាក់​បង្ហាញ​ពី​អារម្មណ៍​សោកសៅ​ដែល​នាង​ព្យាយាម​លាក់បាំង​នៅ​ក្នុង​ចិត្ត ហើយ​គេ​មិន​ឃើញ​គណនី​ហ្វេសប៊ុក​នាង និង​គណនី​កីឡាករ​បាល់ទាត់ លី វ៉ាហេទ បង្ហោះ​រូប​ផ្អែមល្ហែម​ជាមួយ​គ្នា​ដូច​មុន​ឡើយ គឺ​នៅ​សល់​តែ​រូបភាព​ចាស់​ៗ​តែ​ប៉ុណ្ណោះ។ ក្នុង​នោះ​រូបភាព​ចុង​ក្រោយ​ដែល វត្តី បង្ហាញ​ភាព​ស្និទ្ធស្នាល​ជាមួយ វ៉ាហេទ គឺ​តាំង​ពី​ថ្ងៃ​ទី៨ ខែ​មករា ឆ្នាំ ២០២២ ម្ល៉េះ។

តាម​ប្រភព​ជិតដិត​ជាមួយ លី វ៉ាហេទ បាន​បង្ហើប​មក​ថា សោម៉ាវត្តី និង វ៉ាហេទ បែកគ្នា​រយៈពេល​ ៥ ខែ​មក​ហើយ តែ​គ្មាន​ការ​បញ្ជាក់​ពី​មូលហេតុ​ឡើយ។

រំលឹក​ទៅ​កាល​ពី​ឆ្នាំ ២០២១ អ្នក​ទាំងពីរ​ធ្លាប់​បង្ហើប​ប្រាប់​ឱ្យ​ដឹង​អ្នក​សារព័ត៌មាន​ដឹង​ពី​គម្រោង​រៀបការ​ដែរ តែ​ព្រោះ​ស្ថានភាព​កូវីដ ១៩ និង​រក​វេលា​ល្អ​មិន​ទាន់​បាន​ក៏​សម្រេច​លើក​គម្រោង​មក​រៀបការ​នៅ​ឆ្នាំ ២០២២ ជំនួស​វិញ។ យ៉ាងណាមិញ មក​ទល់​ពេលនេះ​នៅ​មិនទាន់​មាន​ការ​បញ្ជាក់​ពី​សាមី​ខ្លួន​ទាំងពីរ​ឡើយ ប៉ុន្តែ​គណនី​ផ្លូវការ​របស់​អ្នក​ទាំង​ពីរ​ក៏​គ្មាន​រូប​ជាមួយ​គ្នា​ទៀត​ទេ មាន​តែ​ការ​បង្ហោះ​ពី​សកម្មភាព​ផ្សេង​តែ​ប៉ុណ្ណោះ។

កាលពីថ្ងៃទី១១ខែមេសា គណនី​កំលោះ​សង្ហា លី វ៉ាហេទ បាន​បង្ហោះ​ឡើង​ថា «រឿង​ណា​ដែល​នៅ​មាន​សង្ឃឹម​កែប្រែ​កើតត្រូវ​តែ​ព្យាយាម​កែប្រែប៉ុន្តែ​រឿង​ខ្លះ​កែប្រែ​លែង​​កើតមាន​តែ​ទម្លាក់​វា​ចុះ ហើយ​បន្ត​ដំណើរ​ទៅ​មុខ​ទៀត»ខណៈ​តាំងពី​ដើម​ឆ្នាំ​ថ្មី​មក គេ​បាន​ឃើញ សុខ សោម៉ាវត្តី តែងតែ​បង្ហោះ​រូប ភ្ជាប់​ជាមួយ Caption ប្លែក​ហាក់​បង្ហាញ​ពី​ការ​បែកបាក់​គ្នា គ្រាន់តែ​នាង​មិន​ប្រាប់​ឲ្យ​ចំ។

កន្លង​មក​ពិធី​ការិនី​រូបនេះ ធ្លាប់​បាន​បង្ហោះ​ថា«នៅ​ពេល​ការ​ស្រលាញ់​របស់​នរណា​ម្នាក់​កាន់តែ​ខ្លាំងពាក្យ​បែកគ្នា 2 ម៉ាត់​នេះ​វា​គ្រាន់តែ​ជា​ការ​សំដែង​ទេព្រោះ​ចង់​អោយ​ម្នាក់​ទៀត​ចាប់​អារម្មណ៍​ប៉ុណ្ណោះ តែ​កុំ​បារម្ភ​នៅ​ពេល​ដែល​មនុស្ស​ម្នាក់​នោះ​អស់​ចិត្តសូម្បី​តែ​បិទទ្វារ​ដើរ​ចេញ​ក៏​មិន​អោយ​អ្នក​លឺ​សំឡេង​ដែរ»

នៅ​មាន​ការ​បង្ហោះ​បែប​ប្លែក​ៗ​ជាច្រើន​ទៀត ដែល​ខ្លឹមសារ​ដូច​មនុស្ស​កំពុង​ខូចចិត្ត និង​បែកបាក់​ស្នេហា​រវាង​អ្នក​ទាំង ២ គ្រាន់​តែ​គ្មាន​ភាគី​ណា​និយាយ​ចំ​ៗ​ថា នេះ​ជា​ការ​បែក​គ្នា​រវាង សុខ សោម៉ាវត្តី និង លី វ៉ាហេទ។ មកទល់​ពេលនេះ​ព័ត៌មាន​បែកបាក់នោះ​មិន​ទាន់​មាន​ខាង​ណាបកស្រាយ​ឡើយ ហើយលេខអ្នកទាំង ២ ក៏មិនអាច​ទាក់ទងបាន​ថែមទៀតផង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ