សូរ្យ អេនណា ជាស្ត្រីរៀបការរួចដំបូងគេ ប្រកាសចូលប្រកួតបវរកញ្ញាចក្កវាឡកម្ពុជា​ 2023

តារាម៉ូដែលសម្បុរស្រអែមស្រស់ សូរ្យ អេនណា ថ្មីៗនេះទើបបញ្ជាក់ប្រាប់ឱ្យ AMS ដឹងច្បាស់ៗថា អ្នកនាងនឹងដាក់ពាក្យចូលប្រកួតបវរកញ្ញាចក្កវាឡកម្ពុជាឆ្នាំ ២០២៣ (Miss Universe Cambodia 2023) នៅពេលក្រុមហ៊ុន CIM បើកទទួលពាក្យប្រកួតប្រជែង។

អ្នកម៉ាក់កូនពីររូបនេះបន្តថា នាងទទួលការគាំទ្រយ៉ាងពេញទំហឹងពីស្វាមី សម្រាប់ការចូលប្រកួតម្តងទៀតនេះ។ ការសម្រេចចិត្តដាក់ពាក្យចូលប្រកួតម្តងទៀតនេះ គឺដើម្បីលើកទឹកចិត្តដល់ស្រ្តីដែលមានស្វាមី និងមានគ្រួសាររួចហើយ រួមទាំងស្រ្តីដែលកំពុងមានកូន ឬបែកបាក់គ្រួសារហើយក្តី កុំឱ្យបាក់ទឹកចិត្ត និងកុំភ្លេចស្រលាញ់ខ្លួនឯង ហើយក៏កុំបោះបង់ក្តីស្រម៉ៃរបស់ខ្លួនឯងដែរ។ គ្រប់គ្នានៅតែអាចបំពេញក្តីស្រមៃរបស់ខ្លួនឯង ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ។

ការវិលមកប្រកួតលើកនេះ Miss Global Cambodia​ 2016 បានបង្ហាញ​ពី​អារម្មណ៍បែប​​ប្លែកជាងមុនបន្តិច ព្រោះត្រឡប់វិញម្តងនេះអ្នកនាងមានកូន និងមានការមមាញឹកច្រើន ដោយសារមានគ្រួសារ ដូច្នេះពេលវេលាស្ទើរតែទាំងស្រុងត្រូវផ្តោតទៅលើគ្រួសារ តែយ៉ាងណាបើ​ចេះបែងចែកពេលវេលាឱ្យបានល្អសម្រាប់ខ្លួន គឺយើងនៅតែអាចធ្វើបាន។

បើនិយាយពីការត្រៀមខ្លួនវិញរបស់​តារា​បង្ហាញ​ម៉ូដ​​រាង​ស្អាត​រូប​នោះ ក៏មិនខុសពីបេក្ខភាពត្រៀមប្រកួតផ្សេងទៀតនោះឡើយ ដោយពេលអ្នកនាងកំពុងត្រៀមបណ្តើរៗ និងបានរៀបគម្រោងច្បាស់លាស់ក្នុងការថែរក្សារាង និងរិះរកគំនិតអ្វីថ្មីៗ សម្រាប់ការប្រកួតនាពេលខាងមុខ។ តារាម៉ូដែលពេញដោយសមត្ថភាពរូបនេះ មិនទាន់អាចបង្ហាញក្តីរំពឹងអ្វីបានឡើយ ត្រូវរង់ចាំមើលភាពជាក់ស្តែងសិន។

សូមជម្រាបថា សូរ្យ អេនណា ជាតារាម៉ូដែល និងជាបវរកញ្ញាឆ្នើមម្នាក់ និងមានបទពិសោធន៍ក្នុងការប្រកួតប្រជែងជាច្រើន ទាំងក្នុង និងក្រៅប្រទេស។ នាងជាបវរកញ្ញាលេចធ្លោម្នាក់មុនពេលនាងរៀបការសាងគ្រួសារជាមួយស្វាមីជនជាតិហុល្លង់។ ដូច្នេះ ការវិលមកវិញរបស់នាងធ្វើឱ្យអ្នកគាំទ្រការប្រកួត Miss Universe Cambodia រីកមុខដូចគ្រាប់ជី ព្រោះមានបេក្ខភាពខ្លាំងៗដាក់ពាក្យប្រកួតប្រជែងឆ្នាំនេះ ធ្វើឱ្យកម្ពុជាមានលទ្ធភាពអាចចម្រាញ់យកម្ចាស់ជយលាភីដ៏ស័ក្តិសមសម្រាប់តំណាងឱ្យកម្ពុជាលើវេទិកាប្រកួតអន្តរជាតិ។

តាមដំណឹងដែលបានលេចឮ ក្រៅពីតារាម៉ូដែល សូរ្យ អេនណា ឆ្នាំនេះអាចនឹងមានបេក្ខភាពជើងខ្លាំងច្រើនចូលរួមប្រកួតប្រជែង Miss Universe Cambodia 2023 ព្រោះមានអ្នកចាប់អារម្មណ៍ចង់ត្រឡប់មកប្រកួតវិញច្រើន នៅពេលស្ថាប័ន Miss Universe បើកឱកាសទូលំទូលាយបែបនេះ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក

បេក្ខនារី Universal Woman 2026 បង្ហាញភាពស្រស់ស្អាតយ៉ាងលេចធ្លោក្នុងឈុត «ស្បៃខ្មែរ» នៅប្រាសាទអង្គរវត្ត

បេក្ខនារីទាំងអស់របស់​កម្មវិធី Universal Woman 2026 ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ បាន​ដំណើរការ​មក​ប្រមាណ ១ សប្ដាហ៍​ហើយ។ ដោយ​ថ្មី​ៗ​នេះ អ្នក​រៀបចំ​ខាង​កម្ពុជា​

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង

ពណ៌ក្បិនរបស់អ្នកហាត់រាំរបាំបុរាណខ្មែរ បញ្ជាក់ពីតួនាទី

ក្បិន ត្រូវ​បាន​ជនជាតិ​ខ្មែរ​ប្រើ​តាំង​ពី​លទ្ធិ​ព្រហ្មញ្ញ​សាសនា ឬ​ហិណ្ឌូ​ចូល​ក្នុង​ស្រុក​នៅ​សតវត្សរ៍​ទី១។ ការ​ប្រើប្រាស់ ក្បិន​មាន​ភាព​ពេញ​និយម​ខ្លាំង​ណាស់ ក្នុ

ទស្សនិកជនបង្ហាញអារម្មណ៍ក្ដុកក្ដួលក្រោយទស្សនាភាពយន្ត “LOOT” ដែលលាតត្រដាងការពិតពីក្រោយដំណើរវិលត្រឡប់មកកាន់មាតុភូមិរបស់វត្ថុបុរាណកម្ពុជា

ក្រោយពីបានទស្សនាភាពយន្តឯកសាររឿង “LOOT៖ ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា” ទស្សនិកជនបានបង្ហាញពីអារម្មណ៍ស្រណោះដល់ចម្លាក់បុរាណខ្មែរដែលរសាត់អណ្ដែតទៅផុត

ភាពយន្តខ្លីរបស់សមិទ្ធិករខ្មែរ និងបរទេសជាច្រើន ត្រូវបានគណៈ​កម្មការជ្រើសរើស សម្រាប់មហោស្រពភាពយន្តខ្លីចតុមុខនៅក្នុងឆ្នាំ ២០២៦

កាលពីថ្ងៃទី២៥ ខែកញ្ញា មហោស្រពភាពយន្តខ្នាតខ្លីចតុមុខ (Chaktomuk Short Film Festival/ CSFF) បានប្រកាសនៅគ្រប់បណ្តាញសង្គមអំពីការបិទទទួលរឿងខ្លី ពីសមិទ្ធិករជាតិ និងអន