បវរកញ្ញារូបស្រស់ កញ្ញា សូ ដាណា Miss Petite Global Cambodia 2023 បានធ្វើដំណើរទៅដល់ប្រទេសម៉ាឡេស៊ីហើយ ដើម្បីចូលរួមប្រកួតប្រជែងកម្មវីធី Miss Petite Global 2023 ដែលនឹងប្រារព្ធឡើងចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣នេះតទៅ។



ប្រាប់ឱ្យអ្នកសារព័ត៌មានសិល្បៈក្នុងស្រុកដឹងកាលពីពេលកន្លងទៅ Miss Petite Global Cambodia 2023 កញ្ញា សូ ដាណា ថា នាងបានត្រៀមខ្លួនជាស្រេចហើយសម្រាប់ការប្រកួតអន្តរជាតិនេះ និងប្តេជ្ញាធ្វើឱ្យបានល្អបំផុតឱ្យអស់ពីសមត្ថភាពតែម្តង។ បវរកញ្ញារូបស្រស់បានឱ្យដឹងទៀតថា នាងមានក្តីរំពឹងខ្ពស់ដល់ទៅ ១០០% ថាអាចនឹងដណ្តើមយកមកុដ Miss Petite Global 2023 បន្ទាប់ពីម្ចាស់ជយលាភីឆ្នាំមុន គឺកញ្ញា សារី ស្រីពេជ្រ។
ការដែលហ៊ានរំពឹងខ្ពស់បែបនេះ គឺដោយសារនាងមើលឃើញថា ខ្លួនឯងមានចំណុចខ្លាំង ៣ ដូចជា ចំណេះដឹងល្អគ្រប់គ្រាន់ រូបសម្រស់ស្រស់ស្អាត និងជាស្ត្រីជោគជ័យម្នាក់លើផ្នែកអាជីវកម្ម។ សម្អាងលើភាពខ្លាំងទាំង ៣ បូករួមការត្រៀមខ្លួនបានយ៉ាងល្អ រឹតតែធ្វើឱ្យនាងមានជំនឿចិត្តខ្ពស់ក្នុងការដណ្តើមយកមកុដរបស់ Miss Petite Global 2023។ ទោះសាមីខ្លួនមានក្តីរំពឹងខ្ពស់បែបនេះក្តី ក៏នាងនៅតែត្រូវការកម្លាំងចិត្តពីពុកម៉ែបងប្អូន ទៅលើការបោះឆ្នាតគាំទ្រឱ្យរូបនាងឈានចូលដល់វគ្គចុងក្រោយក្នុងពេលប្រកួត។



គួររំឭកផងដែរថា សូ ដាណា មានឈ្មោះពិតថា សុខ ណា អាយុ២៨ឆ្នាំ។ បច្ចុប្បន្ននាងជាម្ចាស់សាឡន និងគ្លីនីកកែសម្ផស្ស N5 Beauty។ ដាណា ធ្លាប់ជាតារាម៉ូដែលតាំងពីឆ្នាំ២០១៦ តែដោយសារនាងរវល់អាជីវកម្មក្រៅសិល្បៈទើបឈប់ពីសិល្បៈទៅ។
ដោយឡែក ការដែលនាងត្រូវជ្រើសជា Miss Petite Global Cambodia 2023 តំណាងឱ្យកម្ពុជាទៅចូលរួមប្រកួត Miss Petite Global 2023 មិនមែនជារឿងចៃដន្យឡើយ តែដោយសារលោក លោក ម៉ែន និមលរតន៍ នាយកប្រត្តិបត្តិក្រុមហ៊ុន CIM និងជាអ្នកទទួលបន្ទុកបញ្ជូនបេក្ខភាពទៅប្រកួតកម្មវិធី Miss Petite Globalមើលឃើញពីសក្ដានុពល ការតាំងចិត្ត និងការប្តេជ្ញាចិត្តខ្ពស់របស់នាង បូករួមចំណុចពិសេសជាច្រើនដែលស័ក្កសមតំណែង Miss Petite Global Cambodia 2023។
កុំភ្លេចចូលរួមតាមដានដំណើរការប្រកួតរបស់ សូ ដាណា ចាប់ពីថ្ងៃទី៩ ខែឧសភា នេះតទៅ និងចូលរួមផ្តល់ជាកម្លាំងចិត្តឱ្យបេក្ខភាពប្រកួតរូបនេះ!


























Account
Security
Favourite Content