លោក ជួប វិចិត្រ ហៅ ស្ករគ្រាប់ អ្នកច្នៃឈុតតំណាងជាតិដ៏ល្បី បានសម្តែងក្តីរំភើបយ៉ាងខ្លាំងចំពោះ យុវតី ល្អហួស ដែលបានឈ្នះមកុដ Miss Preteen Junior Idol World 2024 ក្នុងការប្រកួត The 3rd Junior Idol World 2024 កាលពីយប់មិញនេះ។


អ្នកច្នៃឈុតតំណាងជាតិល្បីឈ្មោះរូបនេះ បានប្រាប់ឱ្យ AMS ដឹងថា លោកពិតជាកោតស្ញប់ស្ញែងទឹកចិត្ត និងការខំប្រឹងប្រែងរបស់យុវតីរូបនេះជាពន់ពេក ព្រោះឈុតតំណាងជាតិដែល ល្អហួស បង្ហាញលើឆាកអន្តរជាតិនោះ ទម្ងន់ជាង ៣០ គីឡូក្រាម ហើយថ្ងៃប្រកួតសុខភាពរបស់ ល្អហួស ពុំសូវល្អប៉ុន្មានឡើយ តែនាងនៅតស៊ូបង្ហាញឈុតតំណាងជាតិបានល្អខ្លាំង រហូតឈ្នះពានរង្វាន់ Best National Costume។

លោកពិតជាមានមោទភាពខ្លាំងណាស់ ពេលដែលឃើញបវរកញ្ញាកម្ពុជាយើងមានចិត្តតស៊ូជម្នះរាល់ឧបសគ្គ ដើម្បីដណ្តើមភាពជោគជ័យជូនប្រទេសកម្ពុជាយើង។

ឆ្លៀតឱកាសនេះ ស្ករគ្រាប់ សូមអរគុណដល់ក្រុមការងារទាំងអស់រួមមានម្ចាស់ប្រេន ឡាកាម៉ូ ជាម្ចាស់ sponser ធំ, សុខជា កាត់ដេរ, Be Ra Yuth, Vasna Soeung, Sangkran Creative Lab, Khmer-national Custom- Design និង ល្អហួស ដែលបានពួតដៃសហការគ្នាយ៉ាងស្វិតស្វាញ បង្កើតចេញជាសមិទ្ធផលដ៏ល្អឯក គឺឈុត «អធិរាជិនីហង្សាវតី្តស្រីកម្ពុជា» ដែលទើបឈ្នះពាន Best National Costume ពីលើឆាកអន្តរជាតិនេះ។



គួររំឮកផងដែរថា នេះជាឈុតតំណាងជាតិទី៣ របស់ ស្ករគ្រាប់ ដែលបានឈ្នះ Best National Costume ពីការប្រកួតអន្តរជាតិ។ ក្នុងនោះ ឈុតទី ១ ឈ្មោះ «បុទុមម៉ានាគី» គ្រងដោយ ម៉ៃ ពេជ្រណាវីតា ក្នុងការប្រកួត Miss Petite Global 2022, ឈុតទី ២ ឈ្មោះ «រាជនីមយូរ៉ា» គ្រងដោយ កញ្ញា ប៊ី សុធារី ក្នុងកម្មវិធី Miss Charm ហើយទី ៣ គឺឈុត «អធិរាជិនីហង្សាវតី្តស្រីកម្ពុជា» គ្រងដោយ ល្អហួស ក្នុងការប្រកួត The 3rd Junior Idol World 2024៕





























































Account
Security
Favourite Content