ថ្មីៗនេះ SK តារាចម្រៀងប្រចាំផលិតកម្ម Gen Music បានធ្វើឱ្យអ្នកលេងក្នុងបណ្ដាញសង្គមប្រហោងពោះ ក្រោយបានឃើញការលេងម៉ូដសម្លៀកបំពាក់បង្ហាញរាងតូចស្រឡូន បញ្ចេញសាច់សខ្ចី នៅក្នុងព្រៃព្រឹក្សា។

ដូចប្រិយមិត្តធ្លាប់បានដឹងហើយថា SKជាតារាចម្រៀងស្រីដែលមានទម្រង់មុខស្អាតដូចកូនកាត់ និងមានរាងតូចស្រឡូនគ្មានទាស់ពីក្បាលដល់ចុងជើង។ រាល់ពេលដែលតារាស្រីរូបនេះបង្ហោះរូបជាមួយការលេងស្ទីល៍សម្លៀកកបំពាក់ម្ដងៗតែងធ្វើឱ្យបណ្ដាអ្នកគាំទ្រក៏ដូចជាអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសបុកពោលសរសើរមិនដាច់ពី lifestyle នៃការស្លៀកពាក់ ជាពិសេសរាងតូចស្រឡូនល្អរបស់នាងតែម្ដង។
ដោយឡែកកាលពីថ្ងៃសៅរ៍កន្លងទៅថ្មីៗ SK បានបង្ហោះរូបភាពច្រើនសន្លឹកដែលបង្ហាញភាពទាក់ទាញជាមួយក្បាលពោះរាបស្មើធេង។ រូបភាពច្រើនសន្លឹករបស់តារាស្រីរូបនេះទទួលបានការ Like Share និង Comment យ៉ាងច្រើនពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសបុកសូម្បីតែ អ្នកផលិតមាតិកា ស្រីនា ព្រះកាយ ច័ន្ទ ក៏ពោលសរសើរពីសម្រស់ដ៏ស្រស់ស្អាត និងទាក់ទាញរបស់កញ្ញា SK ផងដែរ។





ម្ចាស់បទ «រក្សាគំលាត» មិនត្រឹមតែជាតារាចម្រៀងស្រករក្រោយដែលមានប្រជាប្រិយភាពក្នុងស្រទាប់យុវវ័យនោះទេ Sk ក៏ជាតារាស្រីវ័យក្មេងដែលទទួលបានការគាំទ្រយ៉ាងខ្លាំង និងតែងទទួលបានការសរសើរលើការស្លៀកបំពាក់ និងការថតរូបបង្ហោះនៅលើ Social Media ផងដែរ៕

























Account
Security
Favourite Content