រំជួលចិត្ត! តារាចម្រៀងល្បីតៃវ៉ាន់ធ្លាប់ជួយជីវិតក្មេងស្រីម្នាក់ ២២ ឆ្នាំក្រោយនាងតាមមកអរគុណដល់កន្លែងប្រគំតន្ដ្រី​

កាលពីថ្មីៗ នេះ កំឡុងពេលប្រគំតន្ដ្រីទេសចរណ៍របស់តារាប្រុសល្បីតៃវ៉ាន់លោក Richie Jen Hsien នៅតំបន់ Shenyang ខេត្ដ Liaoning ប្រទេសចិន មានរឿងគួរឱ្យភ្ញាក់ផ្អើល និងរំជួលចិត្តមួយកើតឡើងដោយមានអ្នកគាំទ្រម្នាក់បានទម្លាយថា លោក Richie Jen ធ្លាប់ជួយជីវិតនាងកាលពីជាង ២០ ឆ្នាំមុន។

អ្នកគាំទ្រម្នាក់នោះបានលើកឡើងថា៖ តារាប្រុសលោក Richie Jen ធ្លាប់បានជួយជីវិតនាង។ កាលពីឆ្នាំ ២០០១ នាងទើបតែមានអាយុ ១ ឆ្នាំប៉ុណ្ណោះ ពេលនោះនាងមានជំងឺបេះដូង និងត្រូវការវះកាត់ជាបន្ទាន់ដើម្បីសង្គ្រោះជីវិត។​ ប៉ុន្ដែគ្រួសាររបស់នាងក្រីក្រខ្លាំងគ្មានលទ្ធភាពក្នុងការធ្វើការវះកាត់។

នាងបន្ដថា៖ កាលនោះក្រុមគ្រួសាររបស់នាងបានទទួលប្រាក់ប្រមាណជិត ៥ ពាន់ដុល្លារអាមេរិកពីការបរិច្ចាគរបស់តារាប្រុស Richie Jen។ កាលនោះគឺលោកបានឃើញព័ត៌មានទារកមានជំងឺបេះដូងត្រូវការប្រាក់ដើម្បីវះកាត់ និងបានបរិច្ចាគប្រាក់ភ្លាមៗ ជួយនាង។ ទង្វើដ៏ល្អរបស់លោកកាលពី ២២ ឆ្នាំមុនបានសង្គ្រោះជីវិតរបស់នាង។ អ្វីដែលសំខាន់ លោកបានមកសួរសុខទុក្ខនាង និងបានលើកពនាងទៀតផង។

នាងបន្ថែមទៀតថា៖ នាងមកការប្រគំតន្ដ្រីរបស់តារាប្រុស Richie Jen Hsien  ដោយសារតែនាងក៏ជាអ្នកគាំទ្រមួយរូបរបស់លោក និងចង់និយាយពាក្យអរគុណដោយផ្ទាល់ទៅកាន់លោកផងដែរ។

មែនទែនទៅ តារាប្រុស Richie Jen Hsien  ពិតជាមានការភ្ញាក់ផ្អើលខ្លាំងក្រោយបានជួបនាង និងហាក់មានអារម្មណ៍រំភើបចិត្តដែលទង្វើរបស់លោកបានជួយដល់ជីវិតមនុស្ស។ ក្រោយពីបញ្ចប់ការប្រគំតន្ដ្រីលោកក៏បានបង្ហោះសារក្នុងបណ្ដាញសង្គមរបស់ខ្លួនថា៖ ក្ដីស្រឡាញ់ និងអំពើល្អគឺមិនសាបសូន្យ ហើយសូមឱ្យគ្រប់គ្នាចែករំលែកក្ដីស្រឡាញ់ និងធ្វើអំពើល្អទាំងអស់គ្នា។

គួរបញ្ជាក់ថា តារាប្រុស Richie Jen Hsien  បច្ចុប្បន្នមានវ័យ ៥៦ ឆ្នាំហើយ លោកជាកំពូលតារាចម្រៀងល្បីម្នាក់នៅតៃវ៉ាន់ និងត្រូវបានគេដាក់រហស្សនាមជា “King of Pop in Taiwan”៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ