មហាជនសរសើរខ្លាំង ក្រោយឃើញសម្រស់ លី តាវហួរ​ នៅវ័យ ៦១ ឆ្នាំ

លី តាវហួរ​ ឬ Andy Lau ជាតារាប្រុសហុងកុងជើងចាស់ម្នាក់ដែលទទួលបានការគោរព និងស្រឡាញ់ចូលចិត្តខ្លាំងពីសំណាក់អ្នកគាំទ្រ និងមហាជន។ លោកក៏ត្រូវបានគេចាត់ទុកជាតារាជើងចាស់ដ៏មានទេពកោសល្យម្នាក់ផងដែរ ជាពិសេសអត្តចរិតក៏ត្រូវបានអ្នកជុំវិញខ្លួនសរសើរខ្លាំងថាជាមនុស្សមានទឹកចិត្ត និងចេះយកអាសាអ្នកដទៃ។

ថ្មីៗ តារាប្រុស Andy Lau បានបង្ហាញខ្លួនក្នុងកម្មវិធីចម្រៀងមួយក្នុងប្រទេសចិនអ្វីដែលធ្វើ​ឱ្យមហាជនហាក់មានការភ្ញាក់ផ្អើលនោះគឺសម្រស់វ័យ ៦១​ឆ្នាំរបស់លោកពិតជាមិនសរសើរមិនបាន។ ដោយតារាប្រុសរូបនេះនៅតែមើលទៅក្មេងជាងវ័យ និងរូបរាងកាយរឹងមាំខ្លាំង សឹងតែមានជឿថាលោកមានវ័យឈានចូលដល់ក្បាល ៦០ ឡើយ។ អ្នកគាំទ្រដែលបានជួបលោកផ្ទាល់បានលើកឡើងថា លោកពិតជាមើលទៅក្មេងខ្លាំងនៅខាងក្រៅ និងនៅតែមានភាពទាក់ទាញខ្លាំង។

មួយវិញទៀត កាលពីមួយរយៈមុន លោកបានបង្ហាញខ្លួនក្នុងកម្មវិធីទទួលពានរង្វាន់ជាមួយដៃគូសម្ដែងតារាប្រុស Wu Jing។ អ្វីដែលកាន់តែធ្វើឱ្យគ្រប់គ្នាចាប់អារម្មណ៍នោះ លោកបានដើរក្បែរតារាប្រុសល្បី Wu Jing ដោយឆ្នាំនេះ លោកមានវ័យត្រឹម ៤៨ ប៉ុណ្ណោះ ប៉ុន្ដែអ្នកពីរមើលទៅគឺសឹងតែមានអាយុប្រហាក់ប្រហែលគ្នា។ ហេតុផលនេះទើបធ្វើឱ្យគ្រប់គ្នាសរសើរដល់សម្រស់របស់តារាប្រុស Andy Lau ដែលមើលទៅនៅតែក្មេង និងស្រស់សង្ហាខ្លាំង ថែមទាំងជា តារាប្រុសពូកែថែរក្សាសម្រស់ខ្លាំងទៀតផង។ បើតាមការបញ្ជាក់របស់តារាប្រុស Andy Lau លោកជាបុគ្គលម្នាក់ចូលចិត្តការហាត់ប្រាណ និងយកចិត្តដាក់ខ្លាំងលើការហូបអាហារ ហេតុដូច្នេះទើបលោកចាស់តែអាយុ ប៉ុន្ដែសម្រស់មិនចាស់ទៅជាមួយអាយុរបស់លោក៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ម្ចាស់ស្នាដៃសៀវភៅ The Man Who stole the gods នឹងបង្ហាញវត្តមាននៅកម្ពុជា

ម្ចាស់​ស្នាដៃ​សៀវភៅ «The Man Who stole the gods» នឹង​បង្ហាញ​វត្តមាន​ដោយ​ផ្ទាល់​នៅ​កម្ពុជា​ដើម្បី​ចូលរួម​ចែក​រំលែក និង​បក​ស្រាយ​រឿងរ៉ាវ​នៃ​ការ​លួច​និង​ជួញ​ដូរ​វត

“រឿងរ៉ាវក្មេងប្រុសកម្សត់ AI” ក្លាយជាអន្ទាក់ផ្លូវចិត្ត បោកប្រាស់យកប្រាក់ពីមនុស្សចាស់នៅចិន

មនុស្សចាស់នៅប្រទេសចិនចាញ់បោកវីដេអូដែលបង្កើតដោយ AI ដោយជួយទិញទំនិញដែលមានតម្លៃខ្ពស់ជាងទីផ្សារ ខណៈជនខិលខូចអាចរកប្រាក់កម្រៃចន្លោះ ២ ០០០ ទៅ ៣ ០០០ យ៉ន់

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតកំពុងវាយលុកប្រព័ន្ធទូទឹកកកផ្សារទំនើបទូទាំងអឺរ៉ុប ស្របពេលប្រទេសជាច្រើនប្រកាសឱ្យប្រជាជនទិញស្បៀងត្រៀមទុក

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតបានវាយលុកលើហាងទំនិញគ្រឿងទេស និងផ្សារទំនើបនានានៅក្នុងប្រទេសអឺរ៉ុបយ៉ាងហោចណាស់ចំនួនប្រាំបួន កាលពីថ្ងៃចន្ទ ដែលបានជំរុញឱ្យសហភាព

បុរសចិនម្នាក់ប៉ងធ្វើអត្តឃាតក្រោយបែកធ្លាយវីដេអូអាក្រាត និងទិន្នន័យផ្ទាល់ខ្លួនទាំងអស់ បន្ទាប់ពីធ្លាក់ចូលក្នុងអន្ទាក់ Romance Scam

ថ្មីៗនេះយោងតាមតម្រុយរាយការណ៍ពីប្រជាពលរដ្ឋ សមត្ថកិច្ចប៉ូលិសទីក្រុង Huludao ខេត្ត Liaoning បានបំបែកក្រុមឧក្រិដ្ឋកម្មពាក់ព័ន្ធនឹងអំពើទុច្ចរិតថ្មីមួយដែលដឹកនាំដោយ

ឱកាសសម្រាប់អ្នក Single! ហ្វាំងឡង់ផ្តល់ដំណើរកម្សាន្តឥតគិតថ្លៃដល់អ្នកឥតគូ មកស្វែងរកស្នេហ៍ពិតលើទឹកដីប្រទេសខ្លួន

ប្រទេសហ្វាំងឡង់កំពុងស្វែងរកអ្នកនៅលីវពីជុំវិញពិភពលោកចំនួន ១៦ នាក់ ដែលស្ម័គ្រចិត្តចូលរួមដំណើរកម្សាន្តដោយឥតគិតថ្លៃរយៈពេល ៤ ថ្ងៃ ដើម្បីធ្វើការណាត់ជួបបែប Blind date

មាលា ជាប់ក្នុងបញ្ជីឈ្មោះបេក្ខភាព The 100 most beautiful faces 2026 ពី វេទិកា​កម្សាន្ត TC Candler

កូន​ខ្មែរ​កាត់​បារាំង Mélia Constantin ត្រូវ​បាន TC Candler ដែល​ជាវេទិកាកម្សាន្ត​ដ៏​ល្បីល្បាញ​លើ​ពិភពលោក បាន​ជ្រើសរើស​ឲ្យ​មាន​ការ​បោះឆ្នោត ដើម្បី​ក្លាយ​ជា​បេក្ខ

អបអរសាទរ! ក្រសួងវប្បធម៌ប្រកាសពីការប្រគល់ត្រលប់វត្ថុសិល្បៈខ្មែរចំនួន ១៨ ពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស

នៅល្ងាចថ្ងៃទី៣០ ខែតុលានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រកាសអំពីការប្រគល់ត្រឡប់មកកម្ពុជាវិញនូវវត្ថុសិល្បៈខ្មែរចំនួន១៨ រូប/បំណែក ដែលបានស្វែងរកឃើញ

កម្ពុជា​រក​ឃើញ​ផូស៊ីល​ឈើ​បុរាណ ៣ កន្លែងទៀតក្នុង​ស្រុកសេសាន ខេត្ត​ស្ទឹងត្រែង

ថ្មីៗ នេះ​ក្រុម​ការងារ​ជំនាញ​នៃ​ការងារ​កំណាយ​ស្រាវជ្រាវ​ផូស៊ីល​ឈើ​បុរាណ ដែល​មាន​អាយុកាល​ចាប់​ពី ១០ម៉ឺន​ឆ្នាំ ដល់ ២ លាន​ឆ្នាំ បាន​ស្វែង​រក​ឃើញ​រណ្ដៅ​សំខាន់ៗ​ចំនួ

ឲ្យពិន្ទុប៉ុន្មាន? រូបសំណាក «បង្កងទឹកសាប» លេចចេញជារូបរាង លើទឹកដីខេត្តតាកែវ

ខេត្ត​តាកែវ បង្កើត​សមិទ្ធផល​ថ្មី​មួយ​ទៀត​នៅ​លើ​ទឹក​ដី​របស់​ខ្លួន។ រូប​សំណាក់ «បង្កង​ទឹក​សាប» កំពុង​លេច​រូបរាង​នៅ​លើ​ទឹក​ដី​នៃ​ខេត្ត​តាកែវ ថែម​ទទួល​បាន​ការ​សរសើរ

តារា​ហូលីវូដ Mckenna Grace តួស្រីក្នុងរឿង ​”The Hunger Games” គ្រង​ឈុត​រចនា​ដោយ​កូន​ខ្មែរ ​បរទេសសរសើរគ្រប់ៗគ្នា

តារា​សម្ដែង​អាមេរិក Mckenna Grace បាន​ស្លៀក​ឈុត​របស់​កូន​ខ្មែរ ALmée Couture ដែលស្ថិតក្នុង collection Le Jardin des Rêves ធ្លាប់​បាន​បង្ហាញ​នៅ​លើ​វេទិកា New