លី តាវហួរ ឬ Andy Lau ជាតារាប្រុសហុងកុងជើងចាស់ម្នាក់ដែលទទួលបានការគោរព និងស្រឡាញ់ចូលចិត្តខ្លាំងពីសំណាក់អ្នកគាំទ្រ និងមហាជន។ លោកក៏ត្រូវបានគេចាត់ទុកជាតារាជើងចាស់ដ៏មានទេពកោសល្យម្នាក់ផងដែរ ជាពិសេសអត្តចរិតក៏ត្រូវបានអ្នកជុំវិញខ្លួនសរសើរខ្លាំងថាជាមនុស្សមានទឹកចិត្ត និងចេះយកអាសាអ្នកដទៃ។

ថ្មីៗ តារាប្រុស Andy Lau បានបង្ហាញខ្លួនក្នុងកម្មវិធីចម្រៀងមួយក្នុងប្រទេសចិនអ្វីដែលធ្វើឱ្យមហាជនហាក់មានការភ្ញាក់ផ្អើលនោះគឺសម្រស់វ័យ ៦១ឆ្នាំរបស់លោកពិតជាមិនសរសើរមិនបាន។ ដោយតារាប្រុសរូបនេះនៅតែមើលទៅក្មេងជាងវ័យ និងរូបរាងកាយរឹងមាំខ្លាំង សឹងតែមានជឿថាលោកមានវ័យឈានចូលដល់ក្បាល ៦០ ឡើយ។ អ្នកគាំទ្រដែលបានជួបលោកផ្ទាល់បានលើកឡើងថា លោកពិតជាមើលទៅក្មេងខ្លាំងនៅខាងក្រៅ និងនៅតែមានភាពទាក់ទាញខ្លាំង។


មួយវិញទៀត កាលពីមួយរយៈមុន លោកបានបង្ហាញខ្លួនក្នុងកម្មវិធីទទួលពានរង្វាន់ជាមួយដៃគូសម្ដែងតារាប្រុស Wu Jing។ អ្វីដែលកាន់តែធ្វើឱ្យគ្រប់គ្នាចាប់អារម្មណ៍នោះ លោកបានដើរក្បែរតារាប្រុសល្បី Wu Jing ដោយឆ្នាំនេះ លោកមានវ័យត្រឹម ៤៨ ប៉ុណ្ណោះ ប៉ុន្ដែអ្នកពីរមើលទៅគឺសឹងតែមានអាយុប្រហាក់ប្រហែលគ្នា។ ហេតុផលនេះទើបធ្វើឱ្យគ្រប់គ្នាសរសើរដល់សម្រស់របស់តារាប្រុស Andy Lau ដែលមើលទៅនៅតែក្មេង និងស្រស់សង្ហាខ្លាំង ថែមទាំងជា តារាប្រុសពូកែថែរក្សាសម្រស់ខ្លាំងទៀតផង។ បើតាមការបញ្ជាក់របស់តារាប្រុស Andy Lau លោកជាបុគ្គលម្នាក់ចូលចិត្តការហាត់ប្រាណ និងយកចិត្តដាក់ខ្លាំងលើការហូបអាហារ ហេតុដូច្នេះទើបលោកចាស់តែអាយុ ប៉ុន្ដែសម្រស់មិនចាស់ទៅជាមួយអាយុរបស់លោក៕






























Account
Security
Favourite Content