សម្ពាធការងារលើសលប់ធ្វើឱ្យតារាស្រីល្បីៗនៅចិនមានបញ្ហាសុខភាពធ្ងន់ធ្ងរបន្តបន្ទាប់

ភាពស្រស់ឆើតឆាយក្នុងវិស័យសិល្បៈ ជារឿយៗតែងតែលាក់បាំងនូវការពិតដ៏ខ្មៅងងឹតមួយ គឺនៅពីក្រោយភាពស្រស់ស្អាតទាំងនោះ តារាសម្តែងស្រីល្បីៗរបស់ចិនជាច្រើនរូបកំពុងរងទុក្ខដោយសារបញ្ហាសុខភាពផ្លូវកាយ និងផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ។ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ តារាល្បីៗជាច្រើនបានធ្លាក់ខ្លួនឈឺដល់ចំណុចធ្ងន់ធ្ងរ ដែលបង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រ និងអ្នកលេងបណ្តាញសង្គម។ ចាប់ពីការហត់នឿយខ្លាំង ជំងឺរ៉ាំរ៉ៃ រហូតដល់វិបត្តិផ្លូវចិត្ត ការប៉ះពាល់ពីការងារដែលគ្មានការឈប់សម្រាក និងការរំពឹងទុកខ្ពស់ពីឧស្សាហកម្មកម្សាន្ត បានក្លាយជាបញ្ហាជាក់ស្តែងដែលមិនធ្លាប់មានពីមុនមក។

Dilraba Dilmurat

អ្នកគាំទ្រជាច្រើនមានការភ័យបារម្ភនៅពេលមានសេចក្តីរាយការណ៍ថា Dilraba Dilmurat បានធ្លាក់ខ្លួនឈឺ។ តារាស្រីក្នុងរឿង The Long Ballad រូបនេះបានធ្លាក់ខ្លួនឈឺអស់រយៈពេលជាង ២ ខែមកហើយ ដោយមិនទាន់មានសញ្ញានៃការជាសះស្បើយច្បាស់លាស់នៅឡើយ។ ទោះបីជាស្ថិតក្នុងស្ថានភាពបែបនេះក៏ដោយ នាងនៅតែបន្តបង្ហាញខ្លួននៅកន្លែងថតដើម្បីត្រៀមខ្លួនសម្រាប់គម្រោងថ្មីៗ។

អ្នកគាំទ្របាននិយាយថា ចាប់តាំងពីដើមខែកញ្ញាមក Dilraba មានរោគសញ្ញាដូចជាគ្រុនផ្តាសាយ ក្អកស្ងួតញឹកញាប់ និងអស់កម្លាំងយ៉ាងខ្លាំង។ អ្វីដែលគួរឱ្យកត់សម្គាល់បំផុតនោះ គឺថ្មីៗនេះនាងបានលុបចោលការថតនៅពេលយប់ជាលើកដំបូងដោយសារសុខភាពខ្សោយពេក។ ត្រូវបានគេស្គាល់ថាជាមនុស្សធ្វើការឥតឈប់ឈរអស់រយៈពេល ៤ ឆ្នាំដោយគ្មានការសម្រាក អ្នកគាំទ្រកំពុងទទូចឱ្យក្រុមហ៊ុនរបស់នាងផ្តល់អាទិភាពដល់សុខភាពរបស់នាង ដោយបារម្ភខ្លាចកើតមានសោកនាដកម្មដូចតារាផ្សេងទៀត។

Zhao Lusi

ករណីគួរឱ្យភ្ញាក់ផ្អើលមួយទៀតគឺ Zhao Lusi ដែលបានតស៊ូដោយសម្ងាត់ជាមួយបញ្ហាផ្លូវចិត្តធ្ងន់ធ្ងរអស់រយៈពេលជាច្រើនឆ្នាំ រហូតដល់រាងកាយដួលរលំ។ រូបថតរបស់នាងដែលត្រូវបានគេរុញលើរទេះចូលក្នុងមន្ទីរពេទ្យក្នុងស្ថានភាពទន់ខ្សោយ ត្រូវបានចែកចាយពេញបណ្តាញសង្គម និងជាប់ចំណាត់ថ្នាក់ប្រធានបទដែលគេស្វែងរកច្រើនបំផុត។

ក្នុងអំឡុងពេលសម្រាកព្យាបាល Zhao Lusi ត្រូវរៀនធ្វើកិច្ចការមូលដ្ឋានឡើងវិញដូចជា ការដើរ និងការញ៉ាំបាយដោយប្រើស្លាបព្រា។ នាងបានសម្រាកការងាររយៈពេលមួយឆ្នាំពេញ ដើម្បីផ្ដោតលើសុខភាព និងដោះស្រាយវិវាទជាមួយក្រុមហ៊ុនគ្រប់គ្រង។ តារាស្រីក្នុងរឿង Love Like the Galaxy រូបនេះបានសារភាពថា នាងធ្លាប់ជឿថាភាពយុវវ័យគឺគ្មានដែនកំណត់ ដោយនាងគេងត្រឹមតែ ២ ម៉ោងប៉ុណ្ណោះក្នុងមួយថ្ងៃ ខណៈពេលដែលត្រូវថតរឿង និងថតពាណិជ្ជកម្មចាក់ស្រេះគ្នា។ រហូតដល់ធ្លាក់ខ្លួនឈឺ ទើបនាងដឹងថា សុខភាពគឺជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតក្នុងជីវិត។

ស្ថានភាពបច្ចុប្បន្នរបស់ Zhao Lusi

បច្ចុប្បន្ននេះ ស្ថានភាពរបស់នាងបានប្រសើរឡើង ហើយក៏បានត្រឡប់មកបន្តការងារសិល្បៈវិញ ថែមទាំងបានប្រារព្ធពិធីខួបកំណើតជាមួយនឹងការប្រគំតន្ត្រី និងគ្រោងនឹងត្រឡប់មកកាន់រឿងភាគទូរទស្សន៍វិញនៅឆ្នាំក្រោយ។ ទោះជាយ៉ាងណាក៏ដោយ អ្នកគាំទ្រនៅតែព្រួយបារម្ភថា សុខភាពផ្លូវចិត្តរបស់នាងប្រៀបដូចជា “គ្រាប់បែកកំណត់ម៉ោង” ដែលត្រូវការការគាំទ្រជាបន្តបន្ទាប់។

Bai Lu

នៅក្នុងខែតុលា ឆ្នាំ ២០២៥ តារាសម្តែង Bai Lu បានធ្វើឱ្យអ្នកគាំទ្រមានការតក់ស្លុតដោយទម្លាយពីបញ្ហាសុខភាពដែលកំពុងធ្លាក់ចុះ។ ចាប់តាំងពីខែកក្កដាមក នាងបានជួបបញ្ហាអស់កម្លាំងរ៉ាំរ៉ៃ និងការឈឺក្បាលធ្ងន់ធ្ងរដែលរាលដាលដល់ក និងឆ្អឹងខ្នង។ នៅត្រឹមខែសីហា ស្ថានភាពរបស់នាងកាន់តែអាក្រក់ទៅៗ រហូតដល់នាងត្រូវបញ្ឈប់ការបង្ហាញខ្លួនជាសាធារណៈ និងការថតរឿងទាំងអស់។

ក្នុងរយៈពេលត្រឹមតែ ២ ខែ ទម្ងន់របស់ Bai Lu បានស្រកពី ៤៨ គីឡូក្រាម មកនៅត្រឹម ៤៣ គីឡូក្រាម ដែលធ្វើឱ្យនាងទន់ខ្សោយទាំងរាងកាយ និងស្មារតី។ ទោះបីជាបានទៅជួបគ្រូពេទ្យជំនាញជាច្រើនផ្នែកក៏ដោយ ក៏គ្រូពេទ្យមិនអាចកំណត់មូលហេតុច្បាស់លាស់នៃរោគសញ្ញារបស់នាងបានឡើយ ដោយចាត់ទុកវាជា “ស្ថានភាពដែលពិបាកធ្វើរោគវិនិច្ឆ័យ”។ បច្ចុប្បន្ន នាងកំពុងទទួលការព្យាបាលតាមបែបសម័យ និងបែបបុរាណចិន រួមទាំងការចាក់ម្ជុលវិទ្យាសាស្ត្រផងដែរ។

Xiao Yan Ni

ករណីធ្ងន់ធ្ងរបំផុតគឺតារាសម្តែងកំពុងចាប់ផ្ដើមល្បីឈ្មោះ Xiao Yan Ni។ នៅចំពេលដែលអាជីពកំពុងឡើងដល់កំពូល នាងបានដួលសន្លប់ដោយសារគាំងបេះដូងភ្លាមៗ ដែលបណ្តាលមកពីការធ្វើការលើសកម្លាំងខ្លាំង និងការហាត់ប្រាណយ៉ាងតឹងរ៉ឹងពេក។

ទោះបីជាត្រូវបានជួយសង្គ្រោះបន្ទាន់ក៏ដោយ ក៏ Xiao បានធ្លាក់ក្នុងស្ថានភាពមនុស្សរុក្ខជាតិ (vegetative state)។ ជាសំណាងល្អ នាងបានដឹងខ្លួនវិញបន្ទាប់ពីរយៈពេល ៣ ខែ ប៉ុន្តែត្រូវក៏បានជួបបញ្ហាស្លាប់មួយចំហៀងខ្លួនខ្លះៗផ្នែកខាងឆ្វេង។ ដោយការតាំងចិត្តខ្ពស់ ពេលនេះនាងបានរៀនដើរ និងធ្វើកិច្ចការមូលដ្ឋានបានខ្លះៗវិញហើយ ទោះបីជាដៃឆ្វេងរបស់នាងនៅតែទន់ខ្សោយក៏ដោយ។

ករណីទាំងនេះបានបង្ហាញឱ្យឃើញពីការពិតដ៏គ្រោះថ្នាក់នៅពីក្រោយឆាកសិល្បៈចិន។ យោងតាមគេហទំព័រ 163.com កំពូលតារាល្បីៗតែងតែធ្វើការពេញមួយថ្ងៃ ដោយស្ទើរតែគ្មានពេលសម្រាក។ ពួកគេខ្លាចការឈប់សម្រាក ដោយសារតែការប្រកួតប្រជែងដ៏ខ្លាំងក្លាពីមិត្តរួមអាជីព និងតារាជំនាន់ក្រោយដែលត្រៀមខ្លួនមកជំនួសតំណែងជានិច្ច។

កាលវិភាគថតពេញមួយឆ្នាំ សម្ពាធផ្លូវចិត្ត និងការបង្ខំចិត្តរក្សារាងឱ្យស្លីមតាមរយៈការតមអាហារខ្លាំងជ្រុល បានរុញច្រានតារាជាច្រើនឱ្យដល់ចំណុចកំណត់។ ប្រសិនបើគ្មានសុខភាព អ្វីៗផ្សេងទៀតក៏គ្មានន័យដែរ។ ហេតុដូច្នេះហើយទើប អ្នកគាំទ្រជាច្រើនកំពុងអំពាវនាវឱ្យមានការផ្លាស់ប្តូរវប្បធម៌ការងារក្នុងវិស័យកម្សាន្តចិន ដោយជំរុញឱ្យតារា និងក្រុមហ៊ុនងាកមកអនុវត្តរបៀបធ្វើការដែលមានតុល្យភាពជាងមុន មុនពេលអ្វីៗហួសពេល ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ស្អែក​នេះ នឹង​មាន​ការ​បង្ហាញ​ជូន​ព្រឹត្តិការណ៍​សិល្បៈ​ខ្មែរ​ជា​ច្រើន​នៅលើផ្លូវ​ថ្មើរ​ជើង Walk Street

ដឹង​តែ​ប្លែក​ភ្នែក​ទៀត​ហើយ! ថ្ងៃ​ស្អែក​នេះ​នៅ​ផ្លូវ​ថ្មើរ​ជើង Walk Street នឹង​មាន​ការ​សម្ដែង​ជូន​នូវ​ផ្ទាំង​ទស្សនីយភាព​សិល្បៈ​យ៉ាង​ច្រើន​ជូន​សាធារណជន​ជាតិ​និង​អ

ចៀសវាងការយល់ច្រឡំ! មកស្គាល់ប្រភេទស្បៃខ្មែរទាំង ៧ និងការប្រើប្រាស់ឱ្យត្រឹមត្រូវតាមក្បួនខ្នាត

«ស្បៃ» ក្នុងវប្បធម៌ខ្មែរត្រូវបានបញ្ជាក់តាមរយៈភស្តុតាងប្រវត្តិសាស្ត្រជាច្រើនដូចជាបដិមា សិលាចារឹក ចម្លាក់ សាស្ត្រា ក្រាំង និងគំនូរបុរាណ ហើយឆ្លងកាត់ពេលវេលា និងការ

Angelina Dougherty កូនកាត់ខ្មែរអ៊ីតាលី នារីមកទាំងព្រម ចំណេះ ជំនាញ ហើយត្រូវបានបំពាក់ឆៀង និងមកុដជាផ្លូវការ Miss Earth Cambodia 2026

កញ្ញា Angelina Chanthy Dougherty នារីដែល​មក​ទាំងព្រម ចំណេះ ជំនាញ សម្រស់ និងជា​អ្នក​រាំ​របាំ​បុរាណ​ខ្មែរ​ដ៏​ពូកែ​ម្នាក់ បើ​ទោះ​ជា​ធំធាត់ និង​រស់នៅ​អាមេរិក ក៏​កូន

កុំឱ្យខកខាន! ពិព័រណ៍ភ្នំពេញសហសម័យ នឹងបន្តបើកឱ្យសាធារណជនចូលទស្សនាដោយសេរី ដល់ដើមខែធ្នូ

ការតាំងពិព័រណ៍មិនអចិន្ត្រៃយ៍ “ភ្នំពេញសហសម័យ” ឬ “Phnom Penh Contemporary” ដែលធ្វើឡើងនៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ (RUFA) ទីតាំងចាស់ នឹងបន្តបើក

នាដកា សុខគា គីមលាង បំបែកកំណត់ត្រា ដែលអាចឈានចូលដល់ Top 10 កម្មវិធី Miss International 2026

បវរកញ្ញា​តំណាង​ប្រទេស​កម្ពុជា​កញ្ញា សុខគា គីមលាង Miss International Cambodia 2026 បាន​នាំ​យក​កិត្តិយស និង​មុខមាត់​ថ្មី​ជូន​ដល់​មាតុភូមិ តាម​រយៈ​ការ​ប្រកួត​សម្រស

ចុងភៅលំដាប់ផ្កាយ Michelin ២ គឺលោក Christophe Hay និងមេចុងភៅ លោក លូ ម៉េង សហការគ្នានៅរាជធានី ភ្នំពេញ ដើម្បីជួយដល់កុមារនៅសាលារៀនតាមជនបទក្នុងខេត្តកំពត តាមរយៈអង្គការ Les Écoles de La Plantation

ងភៅដ៏ល្បីល្បាញជនជាតិបារាំង លោក Christophe Hay ដែលមាន រហស្សនាមថា «ចុងភៅកសិករ» (Farmer-Chef) និងមេចុងភៅកម្ពុជា លោក លូ ម៉េង បានរួមគ្នាក្នុងកម្មវិធីរាត្រីអាហារ

បុរសសិង្ហបុរីវ័យ ៦០ ឆ្នាំប្រើកន្ត្រៃកាត់ក្រចកប៉ុនប៉ងប្លន់ស្ត្រីម្នាក់ជំរិតទារប្រាក់ ១៥០០ ដុល្លារ

បុរសវ័យ ៦០ ឆ្នាំម្នាក់ត្រូវបានចោទប្រកាន់ថាបានប៉ុនប៉ងប្លន់ស្ត្រីវ័យ ២៩ ឆ្នាំម្នាក់នៅតំបន់ Woodlands ប្រទេសសិង្ហបុរីដោយប្រើឧបករណ៍ចាក់ស្បែកជុំវិញក្រចក

វចនានុក្រម Cambridge ជ្រើសរើសពាក្យ “Human” ជាពាក្យប្រចាំឆ្នាំ ២០២៦ ដើម្បីកុំឱ្យយើងភ្លេចពី “ភាពជាមនុស្ស” នៅក្នុងយុគសម័យ AI

នៅពេលដែលស្នាដៃបង្កើតដោយ AI ទទួលបានជ័យលាភី ចម្រៀង AI ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ វីដេអូ AI បានក្លាយជាវីដេអូស្នូលសម្រាប់ផ្សព្វផ្សាយរបស់ស្ថាប័នផ្សេងៗ

គំនូរមួយផ្ទាំងរបស់វិចិត្រករល្បីហូរឡង់ត្រូវបានលក់ក្នុងតម្លៃខ្ពស់បំបែកកំណត់ត្រា ១៩០​ លានដុល្លារ

ក្រុមហ៊ុនដេញថ្លៃ Sotheby's បានឱ្យដឹងថា ស្នាដៃដ៏អស្ចារ្យមួយរបស់វិចិត្រករ Vincent van Gogh ត្រូវបានលក់ក្នុងតម្លៃកំណត់ត្រា ១៩០,៤ លានដុល្លារអាមេរិក កាលពីថ្ងៃពុធ

គ្រឿងអលង្ការមាស ដែលធ្លាប់ស្ថិតក្រោមកម្មសិទ្ធិខុសច្បាប់របស់ Douglas Latchford មានតាំងបង្ហាញ នៅសារមន្ទីរជាតិដល់ថ្ងៃទី ២២ វិច្ឆិកា

នៅពេលចូលទៅដល់ពិព័រណ៍មិនអចិន្ត្រៃយ៍ស្ដីពីគ្រឿងអលង្ការ នាសារមន្ទីរជាតិ អ្នកនឹងឃើញនូវរូបចម្លាក់នៃទេពបុរសមួយអង្គតុបតែងដោយគ្រឿងអលង្ការមាសដ៏ប្រណិតមុនគេបង្អស់



Leave a Reply

Your email address will not be published.Required fields are marked *