កាលពីថ្ងៃទី១ ខែមេសា ឆ្នាំនេះ Taemin សមាជិកក្រុម SHINee បានប្រកាសចុះកុងត្រាជាមួយក្រុមហ៊ុន Big Planet Made Entertainment ក្នុងនាមជាសិល្បករទោល។ លុះថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ តារាចម្រៀងប្រុស Taemin បានប្រកាសនៅលើគេហទំព័រផ្លូវការរបស់លោកអំពីឈ្មោះក្លឹបអ្នកគាំទ្រថា TAEMate ដែលជាការរួមបញ្ចូលគ្នានៃ “Taemin” និង “Mate” ។


ឈ្មោះ“TAEMate” នេះផងដែរត្រូវបានគេសន្និដ្ឋានថាជាការតំណាងដ៏ស្និទ្ធស្នាលបំផុតរវាងលោក និងអ្នកគាំទ្រ។ ងាកមកមើលពីឡូហ្គូតំណាងក្លឹបវិញគឺត្រូវបានរចនាឡើងតាមលំនាំផ្កានាំសំណាង ឬlucky clover ជាមួយពណ៌បៃតង និងពណ៌លឿង។
គួរបញ្ជាក់ផងដែរថា Taemin បានបញ្ចប់កុងត្រាជាសិល្បករទោលជាមួយផលិតកម្ម SM ពិតមែន ប៉ុន្តែលោកនៅតែសមាជិកក្រុម SHINee និងមានសកម្មភាពជាមួយសមាជិកក្រុមក្រោមការគ្រប់គ្រងរបស់ផលិតកម្ម SM ដដែល៕


























Account
Security
Favourite Content