ពិតណាស់ ការចាកចេញរបស់តារាចម្រៀងខេប៉ុបវ័យក្មេង MoonBin នៅតែជារឿងសឹងមិនគួរឱ្យជឿមួយសម្រាប់អ្នកគាំទ្រវិស័យខេប៉ុប ព្រោះវាហាក់ដូចជាលឿនពេក។ ជាពិសេស មូលហេតុពិតនៃការស្លាប់របស់លោកនៅតែមិនទាន់បញ្ជាក់ជាផ្លូវការនៅឡើយ។

ជាមួយគ្នាដែរ សាកសពរបស់តារាប្រុស MoonBin ត្រូវបានរាយការណ៍ថាបញ្ចុះនៅឯ Asan Central Medical Center កាលពីថ្ងៃទី ២២ ខែ មេសា ឆ្នាំ ២០២៣ ដោយមានការចូលរួមពីសាច់ញាតិ និងមិត្ដជិតស្និទ្ធប៉ុណ្ណោះ។
មែនទែនទៅ អ្នកគាំទ្រជាច្រើនរបស់ Moon Bin និង ASTRO បានរៀបចំពិធីបន្ដិចបន្ដួចនៅតាមតំបន់របស់ខ្លួនដើម្បីគោរព និងឧទ្ទិសកុសលដល់ Moon Bin។ អ្វីដែលធ្វើឱ្យមហាជន និងអ្នកគាំទ្រជាច្រើនរំជួលចិត្តគឺអ្នកគាំទ្ររបស់តារាប្រុស Jonghyun ដែលជាសមាជិកក្រុម SHINee បានយកនូវនំសូកូឡាជាច្រើនទុកជាអាហារសម្រន់សម្រាប់អ្នកគាំទ្ររបស់ Moon Bin។ ថែមទាំងបានទុកនូវសំបុត្រតូចមួយច្បាប់ផងដែរ។


ក្នុងសំបុត្រនោះមានអត្ថន័យថា៖ នេះជាអ្នកគាំទ្ររបស់ Jonghyun។ នាងបានឆ្លៀតមកគោរព និងឧទ្ទិសកុសលដល់ Moon Bin។ សម្រាប់អ្នកដែលរវល់មិនទាន់បានញ៉ាំអាហារ អាចញ៉ាំនូវនំសូកូឡាទាំងនេះសិន។ នាងបានរៀបចំច្រើនដែរ អាចគ្រប់គ្រាន់សម្រាប់មនុស្សជាច្រើនដែលមកចូលរួម។
ទង្វើរបស់អ្នកគាំទ្រតារាប្រុស Jonghyun បានធ្វើឱ្យគ្រប់គ្នាហាក់មានអារម្មណ៍កក់ក្ដៅ និងរំជួលចិត្តខ្លាំង ព្រោះពួកគេបានឆ្លងកាត់នូវអារម្មណ៍បាត់បង់តារាខ្លួនស្រឡាញ់ពេញចិត្តមុន ដូច្នេះពួកគេយល់នូវអារម្មណ៍ទាំងនេះច្បាស់ និងបានរៀបចំនំមួយចំនួនសម្រាប់លើកទឹកចិត្តដល់អ្នកគាំទ្ររបស់ Moon Bin ថែមទៀត។



គួរបញ្ជាក់ថា តារាប្រុស Jonghyun បានទទួលមរណភាពក្នុងវ័យ ២៧ឆ្នាំ នៅថ្ងៃទី ១៨ ខែ ធ្នូ ឆ្នាំ ២០១៧ ដោយសារការធ្វើអត្ដឃាត៕

























Account
Security
Favourite Content