ស្រីៗចំណាំទុក! Jennie ទម្លាយ ៥ ចំណុចសាមញ្ញៗថែរក្សាស្បែកឱ្យភ្លឺរលោង

សម្រាប់តារាខេប៉ុប ការថែរក្សាមានសុខភាព ទន់ និងភ្លឺរលោងគឺពិតជាមានសារៈសំខាន់ណាស់។ ជាក់ស្ដែងដូចជាសមាជិកនៃក្រុមតារាចម្រៀងស្រីលំដាប់ពិភពលោក BLACKPINK Jennie ជាដើម។ ដូច្នេះថ្ងៃនេះយើងនឹងចែករំលែកនូវការថែទាំស្បែក ៥ ចំណុចដែលនាងធ្លាប់និយាយនៅក្នុងការសម្ភាសន៍ ឬប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ ហើយប្រិយមិត្តនារីៗក៏អាចយកទៅអនុវត្តប្រចាំថ្ងៃបានដែរ៖

១. ការលាងសម្អាតមុខ ២ ដង​

ការលាងសម្អាត ២ ដង (Double cleansing) គឺជាការជូតមុខជាមួយទឹកជូតមុខដែលមានជាតិប្រេងមួយដងហើយ សឹមប្រើជែល ឬសាប៊ូលាងមុខណាមួយដែលត្រូវជាមួយប្រភេទស្បែកមួយដងទៀត។ នៅក្នុងកម្មវិធី Get It Beauty  Jennie បានចែករំលែកថាការលាងសម្អាតមុខពីរដងគឺជាជំហានមួយដ៏សំខាន់នៃរបបថែរក្សាស្បែករបស់នាង។ ហើយនាងក៏បានបន្ថែមថាការសម្អាតដូចនេះគឺដើម្បីធានាថានឹងមិនមានកម្ទេចគ្រឿងសម្អាងសេសសល់មុនចូលគេង។

២. ការប្រើប្រាស់ម៉ាសបិតមុខ

សមាជិកក្រុម BLACKPINK រូបនេះធ្លាប់បាននិយាយថានាងបានពឹងផ្អែកយ៉ាងខ្លាំងទៅលើការបិតម៉ាសមុខយ៉ាងហោចណាស់ ២ ដងក្នុងមួយថ្ងៃដើម្បីទទួលបានលទ្ធផលកាន់តែប្រសើរឡើង។ ទោះបីជាយ៉ាងណា ក៏ពេលខ្លះនាងបានកាត់បន្ថយការប្រើប្រាស់ម៉ាសទៅតាមពេលវេលាដែរ ដោយផ្លាស់ប្ដូរមកជាការផ្ដោតលើរបបអាហារផងដែរ។ ដោយវិធីនេះមានប្រសិទ្ធភាពល្អទើបធ្វើឱ្យសមាជិកកូនបង Jisoo អនុវត្តតាមដែរ។

៣. ផ្ដោតលើរបបអាហារជាងការប្រើប្រាស់ផលិតផល

ការថែទាំឱ្យមានភាពភ្លឺរលោងពីខាងក្នុងគឺមិនអាចពឹងពាក់លើការប្រើប្រាស់ផលិផលតែមួយមុខនោះទេ មានន័យថាយើងក៏ត្រូវគិតទៅដល់របបអាហារផងដែរ។ ជាក់ស្ដែង Jennie ឧស្សាហ៍ញ៉ាំទឹក detox និងស៊ុប collagen ជាអាហារពេលព្រឹក។ មិនខុសពីសមាជិកដទៃទៀត Jennie តែងតែញ៉ាំអាហារដែលខ្លួនឃ្លានដោយមិនខ្វល់ច្រើនពីការឡើងទម្ងន់នោះទេ។ ប៉ុន្តែទោះបីជាយ៉ាងណា ក៏នាងបានព្យាយាមកាត់បន្ថយអាហារដែលមានជាតិប្រៃដើម្បីការពារហើម ដោយជ្រើសរើសទឹកផ្លែឈើស្រស់ និងបន្លែបៃតងមកជំនួសវិញ។ ហើយនាងក៏ឧស្សាហ៍ចែករំលែករូបភាពអាហារនៅក្នុងគណនី Instagram ផ្ទាល់របស់នាងផងដែរ។

៤. ខាត់ស្បែកជាមួយអំបិលងូតទឹក (Bath salt)

ក្រៅពីការថែរក្សាសម្រស់លើផ្ទៃមុខ Jennie ក៏ត្រូវថែរក្សាសុខភាពលើដងខ្លួននាងទាំងមូលផងដែរ។ យោងតាមគេហទំព័រ Lifestyle Asia តារាចម្រៀងវ័យ ២៦ ឆ្នាំរូបនេះបានប្រើអំបិលខាត់ស្បែកដើម្បីជម្រុះកោសិកាចាស់ៗចេញ។ ហើយក្រោយមកនាងនឹងប្រើក្រែមផ្ដល់សំណើមដើម្បីរក្សាឱ្យស្បែកមានភាពភ្លឺរលោងផងដែរ។

៥. ថែទាំស្បែកតាមការហាត់ប្រាណ

ការហាត់ប្រាណមិនត្រឹមតែជួយឱ្យរាងកាយមាំមួននោះទេ ប៉ុន្តែវាក៏ធ្វើឱ្យលំហូរឈាមមានដំណើរការល្អ និងបន្ធូរភាពតានតឹងផងដែរ។ ជាញឹកញាប់ Jennie បានបង្ហាញការធ្វើលំហាត់ប្រាណបែប flying yoga និង pilate នៅលើគណនី Instagram ក៏ដូចជាមានចេតនាចង់ជំរុញឱ្យ BLINKS ធ្វើតាមដើម្បីមានសុខភាពល្អផងដែរ។ នៅពេលចលនាឈាមរត់បានល្អប្រសើរ នោះហាក់ដូចជាជួយបណ្ដេញជាតិពុលពីស្បែក និងកាត់បន្ថយស្រ្តេសដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម