មិនត្រឹមផ្អាកចូលរួមកម្មវិធីអន្តរជាតិធំៗ ស៊ីន យូប៊ីន ក៏បន្ថយការងារក្នុងស្រុកជាងពាក់កណ្តាលដែរ!

តារាសម្តែងស្រីដ៏មានប្រជាប្រិយភាព កញ្ញា ស៊ីន យូប៊ីន បានប្រកាសប្រាប់ចំពោះមុខក្រុមអ្នកសារព័ត៌មានសិល្បៈថា នាងនឹងផ្អាកចូលរួមកម្មវិធីអន្តរជាតិធំៗ ក្រោយចប់បេសកម្មដើរកម្រាលព្រំ Cannes Film Festival 2024 ប្រទេសបារាំង កាលពីពេលថ្មីៗនេះ។ មិនតែប៉ុណ្ណោះ សូម្បីតែការងារសិល្បៈក្នុងស្រុកក៏នឹងត្រូវកាត់បន្ថយប្រមាណជាងពាក់កណ្តាលដែរ។

យូប៊ីន បញ្ជាក់ឱ្យដឹងថា មូលហេតុនៃការកាត់បន្ថយការងារសិល្បៈភ្លាមៗ ក៏ដូចជាការអវត្តមានពីកម្មវិធីអន្តរជាតិធំៗ គឺដោយសារនាងមានភារកិច្ចចាំបាច់ផ្ទាល់ខ្លួន ដែលពុំទាន់អាចបង្ហើបឱ្យដឹងបាន ប៉ុន្តែដល់ពេលវេលាហ្វេនៗនឹងបានដឹងដោយខ្លួនឯង ពីអ្វីដែលនាងត្រៀម surprise ដល់អ្នកគ្រប់គ្នា។ តារាសម្តែងឆ្នើមរូបនេះសង្កត់ធ្ងន់ថា នាងគ្មានបញ្ហាអ្វីពីក្រោយការកាត់បន្ថយការងារសិល្បៈក្នុងស្រុក ហើយរឹតតែគ្មានបញ្ហាជាមួយក្រុមការងារបរទេសនោះឡើយ តែដោយកត្តាចាំបាច់ទើបសម្រេចចិត្តដកឃ្លាការងារសិល្បៈបន្តិច។

ទោះជាយ៉ាងនេះក្តី នាងសង្ឃឹមថា អាចនឹងត្រឡប់ទៅដើរកម្រាលព្រំក្រហមជាថ្មីម្តងទៀត នៅឆ្នាំខាងមុខ អាចចន្លោះ ២-៣ឆ្នាំទៀត ករណីដែលក្រុមហ៊ុនអន្តរជាតិនៅមើលឃើញពីសមត្ថភាព និងអញ្ញើញនាងឱ្យទៅចូលរួម។ ការប្រកាសយ៉ាងដូច្នេះរបស់ យូប៊ីន ធ្វើឱ្យហ្វេនៗសប្បាយចិត្តផង សោកស្តាយផង ព្រោះពួកគេនឹងមិនសូវឃើញវត្តមាន យូប៊ីន តាមរឿងភាគទូរទស្សន៍ ឬកម្មវិធីផ្សេងៗដូចពីមុន តែក៏សប្បាយចិត្តព្រោះជិតបានឃើញអ្វីថ្មីដែល idols ក្នុងដួងចិត្តពួកគេកំពុងត្រៀមបង្ហាញក្នុងពេលឆាប់ៗ។

មុនបន្ថយការងារសិល្បៈតាមគម្រោង យូប៊ីន ត្រៀមធ្វើឱ្យទស្សនិកជន ពិសេសអ្នកគាំទ្រនាង និង ស៊ីន ជេននី ភ្ញាក់ផ្អើលតាមរយៈរឿង «លួចស្នេហ៍គូដណ្តឹង» វគ្គ២ ដែល យូប៊ីន ជាអ្នកដឹកនាំរឿងផ្ទាល់តែម្តង។ ជេននី ដែលជាតួឯកស្រី និងជាប្អូនស្រីបង្កើតបានបង្ហើបថា គ្រប់គ្នាច្បាស់ជាភ្ញាក់ផ្អើលខ្លាំងមិនខានពេលឃើញរឿងដែល យូប៊ីន ដឹកនាំសម្តែង ព្រោះនាងមិនត្រឹមតែសម្រិតសម្រាំងលើ ឆ្អឹងរឿង ប្លង់ថត សូម្បីតែការដាក់អារម្មណ៍ក៏ យូប៊ីន បង្រៀនតួឱ្យយល់សិនទើបចេញថត ដូច្នេះគ្រប់គ្នាពិតជាភ្លឺភ្នែកពេលបានទស្សនាស្នាដៃរឿងភាគខ្នាតធំនេះ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អបអរសាទរ! ក្រសួងវប្បធម៌ប្រកាសពីការប្រគល់ត្រលប់វត្ថុសិល្បៈខ្មែរចំនួន ១៨ ពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស

នៅល្ងាចថ្ងៃទី៣០ ខែតុលានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រកាសអំពីការប្រគល់ត្រឡប់មកកម្ពុជាវិញនូវវត្ថុសិល្បៈខ្មែរចំនួន១៨ រូប/បំណែក ដែលបានស្វែងរកឃើញ

កម្ពុជា​រក​ឃើញ​ផូស៊ីល​ឈើ​បុរាណ ៣ កន្លែងទៀតក្នុង​ស្រុកសេសាន ខេត្ត​ស្ទឹងត្រែង

ថ្មីៗ នេះ​ក្រុម​ការងារ​ជំនាញ​នៃ​ការងារ​កំណាយ​ស្រាវជ្រាវ​ផូស៊ីល​ឈើ​បុរាណ ដែល​មាន​អាយុកាល​ចាប់​ពី ១០ម៉ឺន​ឆ្នាំ ដល់ ២ លាន​ឆ្នាំ បាន​ស្វែង​រក​ឃើញ​រណ្ដៅ​សំខាន់ៗ​ចំនួ

ឲ្យពិន្ទុប៉ុន្មាន? រូបសំណាក «បង្កងទឹកសាប» លេចចេញជារូបរាង លើទឹកដីខេត្តតាកែវ

ខេត្ត​តាកែវ បង្កើត​សមិទ្ធផល​ថ្មី​មួយ​ទៀត​នៅ​លើ​ទឹក​ដី​របស់​ខ្លួន។ រូប​សំណាក់ «បង្កង​ទឹក​សាប» កំពុង​លេច​រូបរាង​នៅ​លើ​ទឹក​ដី​នៃ​ខេត្ត​តាកែវ ថែម​ទទួល​បាន​ការ​សរសើរ

តារា​ហូលីវូដ Mckenna Grace តួស្រីក្នុងរឿង ​”The Hunger Games” គ្រង​ឈុត​រចនា​ដោយ​កូន​ខ្មែរ ​បរទេសសរសើរគ្រប់ៗគ្នា

តារា​សម្ដែង​អាមេរិក Mckenna Grace បាន​ស្លៀក​ឈុត​របស់​កូន​ខ្មែរ ALmée Couture ដែលស្ថិតក្នុង collection Le Jardin des Rêves ធ្លាប់​បាន​បង្ហាញ​នៅ​លើ​វេទិកា New

សារមន្ទីរកំពង់ឆ្នាំង បើកឱ្យភ្ញៀវខ្មែរ-បរទេសចូលទស្សនាវត្ថុបុរាណសិល្បៈដោយឥតគិតថ្លៃ

ជាដំណឹងដ៏រីករាយ ភ្ញៀវ​ខ្មែរ ​និង​បរទេស​អាច​ចូល​ទស្សនា​វត្ថុ​សិល្បៈ​បុរាណ​ក្នុង​សារមន្ទីរ​ខេត្ត​កំពង់​ឆ្នាំង ដោយ​ឥត​គិត​ថ្លៃ ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​ត​ទៅ។ នេះ

មោទកភាពកម្ពុជា! សមាគមចុងភៅកម្ពុជាឈ្នះមេដាយលើសពី ១០ គ្រឿង ក្នុងកម្មវិធីប្រកួតចម្អិនម្ហូបអន្តរជាតិ

ថ្មីៗនេះសមាគម​ចុងភៅ​កម្ពុជា Cambodia Chefs Association ដណ្ដើម​បាន​មេដាយ​រហូត​ដល់​ទៅ ១១ គ្រឿង ក្នុង​កម្មវិធី​ប្រកួត​ប្រជែង​សិល្បៈ​ចម្អិន​ម្ហូប​អន្តរជាតិ​លើក​ទី២០

ជាប់បាក់ឌុបភ្លាម កូនខ្មែរកាត់បារាំង Esnault Myline ចូលប្រកួត និងឈ្នះមកុដ Miss Teen Cambodia 2026 ភ្លែត

Esnault Myline/អេសណុល មីលីន ជា​ក្មេង​ស្រី​ម្នាក់​ដែល​មិន​ធ្លាប់​មាន​បទពិសោធន៍​ក្នុង​កម្មវិធី​ប្រកួតប្រជែង​សម្រស់​សោះ តែ​គ្រាន់តែ​ដាក់​ពាក្យ​ចូល​ប្រកួត Miss Teen

ប្រពៃណីបណ្ដែតប្រទីបអ្នកស្រុកអង្គរ បន្តថែដល់សព្វថ្ងៃលើទឹកដីសៀមរាប

បុណ្យ​បណ្ដែត​ប្រទីប​ជា​មរតក​វប្បធម៌​ប្រចាំ​តំបន់​របស់​អ្នក​ស្រុក​អង្គរ ដែល​ធ្វើ​ជា​រៀងរាល់​ឆ្នាំ​តាំង​ពី​ដើម​រៀង​មក ហើយ​ក៏​ក្លាយ​ជា​ទំនៀម​ទម្លាប់​ជាប់​នឹង​ជីវភា

បច្ចុប្បន្ននារីរាំក្បាលទូក មិនសូវជាឃើញមានច្រើនឡើយ ក្នុងពិធីប្រណាំងទូក

ក្នុង​ពិធី​ប្រណាំង​ទូកង​ខ្មែរ ដែល​តែងតែ​ប្រារព្ធ​ឡើង​ជា​រៀងរាល់​ឆ្នាំ​ ជា​ប្រពៃណី​តាំងពី​បរម​បុរាណមកម្ល៉េះ។ សម្រាប់​ចំណុះ​ទូក​នីមួយ​ៗ មាន​បែងចែក​តួនាទី​រៀងៗ

កាដូដ៏មានតម្លៃ! កម្ពុជាសម្រិតសម្រាំង ស្បៃខ្មែរ ជូនគណៈប្រតិភូក្នុងកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី

ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ កម្ពុជា​បាន​គិត​គូរ​ដិត​ដល់​ដោយ​បានប៉ាក់ឌិន ស្បៃ​ប្រណីត​របស់​ខ្មែរ ដើម្បី​ជូន​មេ​ដឹក​នាំ​កំពូល​មក​ពី​បណ្ដា​ប្រទេស​នានា​ដែល​នឹង​បង្ហាញ​វត្តមាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល ហ្រ្វង់កូហ្វូនី លើក​ទី២០។ ចាប់​ពី​ថ្ងៃ​ទី ១៤ ទៅ ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២៦ ព្រះរាជាណាចក្រកម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី លើក​ទី​២០ (20e Sommet de la