កាលពីយប់មិញនេះតារាសម្ដែងស្រីវ័យក្មេងរបស់កម្ពុជា គឺកញ្ញា ស៊ីន យូប៊ីន បានទៅចូលរួមសម្ពោធ Collection ថ្មីរបស់ប្រេន Calvin Klein នៅជប៉ុន ព្រមទាំងបានជួបជាមួយកំពូលតារា K-pop Jeon JungKook ជា brand ambassador ជាលើកទី២ទៀតផង។



យូប៊ីន បានចូលរួមសម្ពោធ Collection ថ្មី Calvin Klein’s Fall/Winter 2023 នៅទីក្រុងតូក្យូប្រទេសជប៉ុនដែលមានតារាល្បីៗលំដាប់ពិភពលោកជាច្រើនចូលរួមក្នុងនោះមាន JungKook ដែលជាសមាជិកកូនពៅក្រុម BTS។ បើនិយាយទៅនោះ មិនមែនជាលើកទី១របស់ យូប៊ីន ឡើយ ព្រោះកាលពីអំឡុងខែ ៥ ឆ្នាំ ២០២៣ កន្លងទៅ នាងក៏បានជួបម្ចាស់បទ «3D» ក្នុងកម្មវិធីរបស់ប្រេនមួយនេះដូចគ្នា តែកាលនោះធ្វើឡើងនៅប្រទេសកូរ៉េ។ យូប៊ីនក៏បានជួបជាមួយតារាប្រុសថៃកំពុងមានឈ្មោះល្បីល្បាញ Bright Vachirawit និងបុគ្គលមានឈ្មោះបោះសំឡេងដទៃទៀត។
តាមរយៈរូបភាព និងវីដេអូជាច្រើនដែលតួឯកស្រី «លួចស្នេហ៍គូដណ្ដឹង» បង្ហោះលើ IG ឃើញថាគម្លាតដែលនាង និង JungKook គឺមិនឆ្ងាយឡើយ ហើយរូបខ្លះឃើញតារា K-pop រូបនោះនៅពីក្រោយ យូប៊ីន ក៏មាន។ ទាំងរូប និងវីដេអូដែលតារាស្រីវ័យ ២៦ ឆ្នាំនេះបង្ហោះលើបណ្ដាញសង្គម ធ្វើឲ្យហ្វេនៗជាច្រើន ច្រណែនដែលឃើញ យូប៊ីន បានជួប JungKook ម្ដងហើយម្ដងទៀត ហើយឃើញកៀកៗខ្លួនបែបនេះទៀត ធ្វើឲ្យហ្វេននារីៗរឹតតែជ្រួលជ្រើម។



ទៅចូលរួមកម្មវិធីនោះ នាងក៏ត្រូវបានទស្សវដ្តីរបស់បរទេសជាច្រើនសម្ភាសន៍ និងថតរូប។ ចំណែកវីដេអូដែលនាងចូលរួមកម្មវិធី Calvin Klein ជួប JungKook ត្រូវផេកអ្នកគាំទ្ររបស់ BTS នៅខ្មែរយកមកបង្ហោះបន្ត និងមានការចែករំលែកច្រើនខ្លាំង៕


























Account
Security
Favourite Content