៧ កន្លែងនៅថៃ ល្បីខ្មោចលងសាហាវបំផុត

៧ កន្លែងនៅថៃ ល្បីខ្មោចលងសាហាវបំផុតដូចដែលប្រិយមិត្តជាច្រើនបានដឹងហើយថាប្រជាជនថៃភាគច្រើនមែនទែនបានយកចិត្តទុកដាក់ទៅលើរឿងអបិយជំនឿ។ ជាក់ស្ដែងបើទោះជាថៃមានការអភិវឌ្ឍន៍យ៉ាងណា ក៏យើងនៅតែអាចមើលឃើញអគារបោះបង់ចោល ខ្ទមអាស្រម ឬសំណង់ផ្សេងៗទៀតដែលគេជឿថាមានវិញ្ញាណនៅទីនោះ។ ដូច្នេះថ្ងៃនេះ យើងនឹងចែករំលែកនូវ ៧ កន្លែងដែលល្បីខ្មោចលងនៅប្រទេសថៃ៖

១. អាកាសយានដ្ឋានសុវណ្ណភូមិអាកាសយានដ្ឋានសុវណ្ណភូមិត្រូវបានសាងសង់ក្នុងឆ្នាំ ២០០២ លើវាលបញ្ចុះសពដ៏ធំនៅទីក្រុងបាងកក។ អំឡុងពេលឈូសឆាយផ្នូរដើម្បីសាងសង់មានរឿងមិនល្អជាច្រើនកើតឡើង ជាពិសេសលើអ្នកបើកត្រាក់ទ័រដូចជាគ្រឿងយន្តមិនដំណើរការជាដើម។ ក្រោយមកកម្មករនៅទីនោះក៏ចាប់ផ្ដើមបាត់បង់ជីវិតបន្តបន្ទាប់មិនលោះថ្ងៃ។

បន្ទាប់ពីសាងសង់រួចអ្នកដំណើរ និងបុគ្គលិកអាកាសយានដ្ឋានតែងតែបានឃើញវិញ្ញាណមួយចំនួនវិលវល់នៅទីនោះផងដែរ។ មិនតែប៉ុណ្ណោះ ក៏មានបុគ្គលិកមួយចំនួនអះអាងដែរថាមានមនុស្សត្រូវវិញ្ញាណចូលសន្ធិតរយៈពេលយូរទើបបាត់ទៅវិញ។ដូច្នេះទើបរដ្ឋាភិបាលនិមន្តព្រះសង្ឃ ៩៩ អង្គមកសូត្រមន្តចំនួន ៩ សប្ដាហ៍ទើបត្រលប់មកប្រក្រតីវិញ ថែមទាំងបានសាងសង់ទីសក្ការៈបូជាទប់ស្កាត់នូវរឿងអកុសលផ្សេងៗដែលបណ្ដាលមកពីអមនុស្សទៀតផង។

២. តំបន់
រ៉ាឆាប្រាសុង
គឺជាតំបន់ពាណិជ្ជកម្មដ៏មមាញឹកមួយក្នុងប្រទេសថៃ ដែលមានទីតាំងស្ថិតនៅអតីតដំណាក់របស់ព្រះអង្គម្ចាស់ Chudadhuj Dharadilok។ នៅទីនោះមានទីសក្ការៈជាច្រើនត្រូវបានសាងសង់ឡើងដើម្បីបន់ស្រន់សូមសុខសប្បាយ ក៏ដូចជាសំណាងទាំងក្នុងជីវិតផ្ទាល់ខ្លួន និងការងារ។ ប៉ុន្តែជាសំណាងមិនល្អក៏ចាប់ផ្ដើមមានរឿងរ៉ាវអាក្រក់ៗបានកើតឡើងដូចជាការតវ៉ាពីក្រុមអាវក្រហមក្នុងឆ្នាំ ២០១០ និង

ខ្មោចអនាថាការបំផ្ទុះគ្រាប់បែកឆ្នាំ ២០១៥នៅអាស្រមអ៊ីរ៉ាវ៉ានជាដើម។ ក្រោយរឿងរ៉ាវទាំងអស់កើតឡើងច្រើនពេកទើបប្រជាជននៅទីនោះមានជំនឿថានេះគឺជាការដាក់បណ្ដាសារពីព្រះអង្គម្ចាស់ Chudadhuj Dharadilok ទៅលើអ្នកដែលមកដណ្ដើមទឹកដីពីកូនចៅទ្រង់។ មិនតែប៉ុណ្ណោះ មានពាក្យចចាមអារ៉ាមផ្សេងទៀតនិយាយថាមានព្រលឹងព្រាយបិសាច និងខ្មោចអនាថាខឹងក្រោធទៅលើអ្នកដែលប្រើប្រាស់ទីកន្លែងនេះដោយគ្មានការគោរព។

៣. ផ្ទះបោះបង់ចោល
នៅរ៉ាមខាំហ៊ែងផ្លូវ ៣២
ផ្ទះដែលគេបោះបង់ចោលមួយនេះក៏មិនធម្មតាដែរ។ ដើមហេតុដែលនាំឱ្យមានរឿងនេះគឺពេលអតីតម្ចាស់ផ្ទះមិននៅស្រាប់តែមានអំពើចោរកម្មរហូតឈានដល់ការសម្លាប់ស្រ្តីបម្រើយ៉ាងព្រៃផ្សៃ។ ក្រោយកើតហេតុមិនប៉ុន្មានផ្ទះនោះក៏ត្រូវបានលក់ព្រោះអតីតម្ចាស់ តែងតែឮសំឡេងស្រ្តីបម្រើម្នាក់ស្រែកចេញទីកន្លែងដែលគ្មានអ្វីសោះ។ សូម្បីតែអតីតម្ចាស់ផ្ទះក្រោយៗក៏ត្រូវបានរំខានដោយ

សំឡេងស្រែកដែលពោរពេញដោយភាពសោកសៅមិនតែប៉ុណ្ណោះ ក៏មានគេធ្លាប់មានគេឃើញស្រ្តីម្នាក់ដើរនៅសាលធំ សួនច្បារ និងឈរខាងមុខទ្វារទៀតផង។ បើរាប់មកទល់ពេលបច្ចុប្បន្ន ផ្ទះនោះត្រូវបានបោះបង់អស់ប្រហែលជាង ២ ទសវត្សរ៍មកហើយ ប៉ុន្តែនៅតែមានរាយការណ៍ថាឮសំឡេងស្រែកថ្ងូរ និងសុំឱ្យជួយពីខាងក្នុងដដែល។

៤. សណ្ឋាគារ Baiyoke SkyBaiyoke Sky គឺជាសណ្ឋាការដែលខ្ពស់បំផុតក្នុងទីក្រុងបាងកក និងត្រូវបានសាងសង់ឡើងក្នុងឆ្នាំ ២០១១។ អំឡុងពេលកំពុងសាងសង់អាគារមួយនេះមានសោដនាកម្មមួយបានកើតឡើងដែលបណ្ដាលឱ្យកម្មករ ៣ នាក់ធ្លាក់ពីលើដោយសារមានបញ្ហាឧបករណ៍ និង

ការធ្វេសប្រហែសចំពោះសុវត្ថិភាពរបស់កម្មករក្រោយមកភ្ញៀវដែលបានស្នាក់នៅទីនោះតែងតែនិយាយថា ពួកគេបានឮសំឡេងចម្លែកដែលធ្វើឱ្យព្រឺឆ្អឹងខ្នងគួរឱ្យខ្លាច ព្រមទាំងការបាត់របស់របរដោយមិនដឹងមូលហេតុទៀតផង។ ខ្លះវិញទៀតគេក៏បានឃើញស្រមោលខ្មៅស្ទង់ៗនៅក្នុងបន្ទប់ផងដែរ។ ការធ្វេសប្រហែសចំពោះសុវត្ថិភាពរបស់កម្មករក្រោយមកភ្ញៀវដែលបានស្នាក់នៅទីនោះតែងតែនិយាយថា ពួកគេបានឮសំឡេងចម្លែកដែលធ្វើឱ្យព្រឺឆ្អឹងខ្នងគួរឱ្យខ្លាច ព្រមទាំងការបាត់របស់របរដោយមិនដឹងមូលហេតុទៀតផង។ ខ្លះវិញទៀតគេក៏បានឃើញស្រមោលខ្មៅស្ទង់ៗនៅក្នុងបន្ទប់ផងដែរ។

៥. កន្លែងបោះបង់រថយន្ត ផ្លូវសៃយុតទីនេះគឺកន្លែងដែលគេបានបោះបង់រថយន្តចាស់ៗទីនេះគឺកន្លែងដែលគេបានបោះបង់រថយន្តចាស់ៗជាច្រើនដែលជាប់ពាក់ព័ន្ធក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ទ្រង់ទ្រាយធំ ហើយក៏ត្រូវគេចាត់ទុកជម្រករបស់ពួកអមនុស្សដែរ។ យោងតាមអ្នកដែលធ្លាប់ឆ្លងកាត់ទីនោះពេលយប់ តែងតែឆ្ងល់ហេតុអ្វីកំពុងបើកបរសុខៗស្រាប់តែមានឡានមួយទៀតបើកពីក្រោយទាំងមុននេះមិនមានសោះ។ ចំណែកអ្នកផ្សេងទៀតក៏បានប្រាប់ថាពួកគេធ្លាប់បានឃើញឡានដែលកំពុងបើកនៅខាងមុខស្រាប់តែរលាយបាត់បន្តិចម្ដងៗ។

លើសពីនេះ ក៏មានអ្នកបើកតាក់ស៊ីមួយចំនួនបាននិយាយថាពួកគេធ្លាប់ឃើញមានភ្ញៀវដែលឈរតាមផ្លូវនោះបក់ដៃហៅ ប៉ុន្តែពេលទៅដល់ស្រាប់តែបាត់ភ្ញៀវម្នាក់ទៅវិញ។ មិនតែប៉ុណ្ណោះ អ្នករស់នៅក្បែរនោះក៏បានរាយការណ៍ដែរថាយប់ខ្លះគាត់បានឮសំឡេងយុវវ័យមួយក្រុមលេងភ្លេង សើចសប្បាយចេញពីក្នុងឡានក្រុងមួយដែលបានជួបគ្រោះថ្នាក់ចរាចរណ៍ធ្វើឱ្យសិស្សមួយក្រុមបាត់បង់ជីវិតក្នុងនោះតែម្ដង។

៦. សហគមន៍ពីយ៉ាប៉ន មានមនុស្សមួយចំនួននិយាយថាសហគមន៍ពីយ៉ាប៉នគឺត្រូវបានសាងសង់ឡើងលើទីបញ្ចុះសព។ មុនពេលសាងសង់ពួកគេបានធ្វេសប្រហែសក្នុងធ្វើពិធីសាសនាដើម្បីគោរព និងជូនដំណឹងដល់វិញ្ញាណដែលទីនោះដែលបណ្ដាលឱ្យមានបញ្ហាជាច្រើនកើតឡើងដូចជាកម្មករបាត់បង់ជីវិត និងរងរបួសធ្ងន់ស្រាលជាដើម។
៦. សហគមន៍ពីយ៉ាប៉ន Piyaporn Gated
Community
មានមនុស្សមួយចំនួននិយាយថាសហគមន៍ពីយ៉ាប៉នគឺត្រូវបានសាងសង់ឡើងលើទីបញ្ចុះសព។ មុនពេលសាងសង់ពួកគេបានធ្វេសប្រហែសក្នុងធ្វើពិធីសាសនាដើម្បីគោរព និងជូនដំណឹងដល់វិញ្ញាណដែលទីនោះដែលបណ្ដាលឱ្យមានបញ្ហាជាច្រើនកើតឡើងដូចជាកម្មករបាត់បង់ជីវិត និងរងរបួសធ្ងន់ស្រាលជាដើម។

ស្របពេលមានរឿងជាច្រើនបន្តបន្ទាប់ ក៏មានក្មេងប្រុស ៣ នាក់បានលង់ទឹកស្លាប់ផងដែរដែលធ្វើឱ្យគេសម្រេចចិត្តបោះបង់ភូមិនោះចោល។ ប្រជាជនដែលរស់នៅជិតតំបន់មួយនេះបាននិយាយថាព្រលឹងខ្មោចមានកំហឹងជាច្រើនឧស្សាហ៍បង្ហាញក្នុងទីងងឹតណាស់។

៧. ផ្ទះបោះបង់ចោល នៅផ្លូវរ៉តអាណានផ្ទះមួយនេះពោរពេញទៅគុម្ពោតព្រៃ និងបានសាងសង់ឡើងឆ្ងាយពីផ្ទះផ្សេងៗដែលនៅតំបន់នោះ។ ប្រជាពលរដ្ឋដែលនៅក្បែរជឿថាផ្ទះនេះគឺមានវិញ្ញាណលោកយាយម្នាក់កំពុងរស់នៅ។ លោកយាយម្នាក់នោះត្រូវបានក្រុមគ្រួសារចាកចោលគាត់ទៅនៅខេត្តផ្សេងដោយទុកឱ្យគាត់ដេកស្លាប់ម្នាក់ឯង។

ស្ដីឱ្យក្មេងតូចៗដែលរត់លេងតាមអ្នកជិតខាងដែលនៅក្បែរនោះបានប្រាប់ថាពួកគេធ្លាប់បានឃើញវិញ្ញាណលោកយាយតែងតចេញមកជេរស្ដីឱ្យក្មេងតូចៗដែលរត់លេងទៅនោះ និងចោរដែលមានបំណងលួចរបស់អ្នកដទៃផងដែរ។ កាលពីមុនក៏ធ្លាប់មានកម្មវិធីទូរទស្សន៍ពេញនិយមក្នុងស្រុកមួយបានព្យាយាមថតខាងមុខផ្ទះ ប៉ុន្តែត្រូវបញ្ឈប់ភ្លាមៗបន្ទាប់ពីបានឮសំឡេងស្រ្តីចំណាស់ម្នាក់ស្រែកចេញពីក្នុងផ្ទះ៕

រចនាដោយ Article
Designer
ក្រុមការងារទៅលើការរចនាអត្ថបទលោក ចាន់ ចិត្រា គឺជាអ្នករចនាក្រាហ្វិក បទពិសោធន៏២ឆ្នាំ។ បច្ចុប្បន្នគាត់ជាអ្នករចនានៅក្រុមហ៊ុន អប្សរា មេឌា សឺវីស ឯ.ក (Apsara Media Services Co., Ltd.)៕ក្រុមការងារផ្នែករចនាគេហទំព័ររចនាដោយ លោក ចាន់ ចិត្រាArticle
Designer
ក្រុមការងារទៅលើការរចនាអត្ថបទលោក ចាន់ ចិត្រា គឺជាអ្នករចនាក្រាហ្វិក បទពិសោធន៏២ឆ្នាំ។ បច្ចុប្បន្នគាត់ជាអ្នករចនានៅក្រុមហ៊ុន អប្សរា មេឌា សឺវីស ឯ.ក (Apsara Media Services Co., Ltd.)៕ក្រុមការងារផ្នែករចនាគេហទំព័ររចនាដោយ លោក ចាន់ ចិត្រាទៅមើលអត្ថបទវិញ ក្រុមការងារផ្សេងទៀត លោក នុត រិទ្ធី គឺជាអ្នករចនា សហគ្រិន និងជាអ្នកដឹកនាំអាជីវកម្មបន្ទាប់ពីលោកបានបញ្ចប់ការសិក្សាជាន់ខ្ពស់ផ្នែករចនាផលិតផលនៅទីក្រុងប៉ារីស។ បច្ចុប្បន្នលោកជាស្ថាបនិក និងជានាយកប្រធាន (នាយកប្រតិបត្តិ) នៃក្រុមហ៊ុន នុត-ឌីស៊ាញ (Nouth-Design) នៅប្រទេសបារាំង និងនៅប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះ លោកជានាយកប្រធានផ្នែករចនាគេហទំព័រ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយអប្សរា មេឌា សឺវីស (Apsara Media Services)៕ប្រធានផ្នែករចនាគេហទំព័រក្រោមការគ្រប់គ្រង និងត្រួតពិនិត្យដោយ លោក នុត រិទ្ធីក្រុមការងារផ្សេងទៀត លោក នុត រិទ្ធី គឺជាអ្នករចនា សហគ្រិន និងជាអ្នកដឹកនាំអាជីវកម្មបន្ទាប់ពីលោកបានបញ្ចប់ការសិក្សាជាន់ខ្ពស់ផ្នែករចនាផលិតផលនៅទីក្រុងប៉ារីស។ បច្ចុប្បន្នលោកជាស្ថាបនិក និងជានាយកប្រធាន (នាយកប្រតិបត្តិ) នៃក្រុមហ៊ុន នុត-ឌីស៊ាញ (Nouth-Design) នៅប្រទេសបារាំង និងនៅប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះ លោកជានាយកប្រធានផ្នែករចនាគេហទំព័រ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយអប្សរា មេឌា សឺវីស (Apsara Media Services)៕ប្រធានផ្នែករចនាគេហទំព័រក្រោមការគ្រប់គ្រង និងត្រួតពិនិត្យដោយ លោក នុត រិទ្ធីទៅមើលអត្ថបទវិញ Article
Designer
ក្រុមការងារទៅលើការរចនាអត្ថបទ លោក ចាន់ ចិត្រា គឺជាអ្នករចនាក្រាហ្វិក បទពិសោធន៏២ឆ្នាំ។ បច្ចុប្បន្នគាត់ជាអ្នករចនានៅក្រុមហ៊ុន អប្សរា មេឌា សឺវីស ឯ.ក (Apsara Media Services Co., Ltd.)៕ក្រុមការងារផ្នែករចនាគេហទំព័ររចនាដោយ លោក ចាន់ ចិត្រាក្រុមការងារផ្សេងទៀត លោក នុត រិទ្ធី គឺជាអ្នករចនា សហគ្រិន និងជាអ្នកដឹកនាំអាជីវកម្មបន្ទាប់ពីលោកបានបញ្ចប់ការសិក្សាជាន់ខ្ពស់ផ្នែករចនាផលិតផលនៅទីក្រុងប៉ារីស។ បច្ចុប្បន្នលោកជាស្ថាបនិក និងជានាយកប្រធាន (នាយកប្រតិបត្តិ) នៃក្រុមហ៊ុន នុត-ឌីស៊ាញ (Nouth-Design) នៅប្រទេសបារាំង និងនៅប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះ លោកជានាយកប្រធានផ្នែករចនាគេហទំព័រ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយអប្សរា មេឌា សឺវីស (Apsara Media Services)៕ប្រធានផ្នែករចនាគេហទំព័រក្រោមការគ្រប់គ្រង និងត្រួតពិនិត្យដោយ លោក នុត រិទ្ធីទៅមើលអត្ថបទវិញ Article
Designer
ក្រុមការងារទៅលើការរចនាអត្ថបទលោក ចាន់ ចិត្រា គឺជាអ្នករចនាក្រាហ្វិក បទពិសោធន៏២ឆ្នាំ។ បច្ចុប្បន្នគាត់ជាអ្នករចនានៅក្រុមហ៊ុន អប្សរា មេឌា សឺវីស ឯ.ក (Apsara Media Services Co., Ltd.)៕ក្រុមការងារផ្នែករចនាគេហទំព័ររចនាដោយ លោក ចាន់ ចិត្រាលោក នុត រិទ្ធី គឺជាអ្នករចនា សហគ្រិន និងជាអ្នកដឹកនាំអាជីវកម្មបន្ទាប់ពីលោកបានបញ្ចប់ការសិក្សាជាន់ខ្ពស់ផ្នែករចនាផលិតផលនៅទីក្រុងប៉ារីស។ បច្ចុប្បន្នលោកជាស្ថាបនិក និងជានាយកប្រធាន (នាយកប្រតិបត្តិ) នៃក្រុមហ៊ុន នុត-ឌីស៊ាញ (Nouth-Design) នៅប្រទេសបារាំង និងនៅប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះ លោកជានាយកប្រធានផ្នែករចនាគេហទំព័រ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយអប្សរា មេឌា សឺវីស (Apsara Media Services)៕ប្រធានផ្នែករចនាគេហទំព័រក្រោមការគ្រប់គ្រង និងត្រួតពិនិត្យដោយ លោក នុត រិទ្ធីក្រុមការងារផ្សេងទៀត ទៅមើលអត្ថបទវិញ


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សារមន្ទីរកំពង់ឆ្នាំង បើកឱ្យភ្ញៀវខ្មែរ-បរទេសចូលទស្សនាវត្ថុបុរាណសិល្បៈដោយឥតគិតថ្លៃ

ជាដំណឹងដ៏រីករាយ ភ្ញៀវ​ខ្មែរ ​និង​បរទេស​អាច​ចូល​ទស្សនា​វត្ថុ​សិល្បៈ​បុរាណ​ក្នុង​សារមន្ទីរ​ខេត្ត​កំពង់​ឆ្នាំង ដោយ​ឥត​គិត​ថ្លៃ ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​ត​ទៅ។ នេះ

មោទកភាពកម្ពុជា! សមាគមចុងភៅកម្ពុជាឈ្នះមេដាយលើសពី ១០ គ្រឿង ក្នុងកម្មវិធីប្រកួតចម្អិនម្ហូបអន្តរជាតិ

ថ្មីៗនេះសមាគម​ចុងភៅ​កម្ពុជា Cambodia Chefs Association ដណ្ដើម​បាន​មេដាយ​រហូត​ដល់​ទៅ ១១ គ្រឿង ក្នុង​កម្មវិធី​ប្រកួត​ប្រជែង​សិល្បៈ​ចម្អិន​ម្ហូប​អន្តរជាតិ​លើក​ទី២០

ជាប់បាក់ឌុបភ្លាម កូនខ្មែរកាត់បារាំង Esnault Myline ចូលប្រកួត និងឈ្នះមកុដ Miss Teen Cambodia 2026 ភ្លែត

Esnault Myline/អេសណុល មីលីន ជា​ក្មេង​ស្រី​ម្នាក់​ដែល​មិន​ធ្លាប់​មាន​បទពិសោធន៍​ក្នុង​កម្មវិធី​ប្រកួតប្រជែង​សម្រស់​សោះ តែ​គ្រាន់តែ​ដាក់​ពាក្យ​ចូល​ប្រកួត Miss Teen

ប្រពៃណីបណ្ដែតប្រទីបអ្នកស្រុកអង្គរ បន្តថែដល់សព្វថ្ងៃលើទឹកដីសៀមរាប

បុណ្យ​បណ្ដែត​ប្រទីប​ជា​មរតក​វប្បធម៌​ប្រចាំ​តំបន់​របស់​អ្នក​ស្រុក​អង្គរ ដែល​ធ្វើ​ជា​រៀងរាល់​ឆ្នាំ​តាំង​ពី​ដើម​រៀង​មក ហើយ​ក៏​ក្លាយ​ជា​ទំនៀម​ទម្លាប់​ជាប់​នឹង​ជីវភា

បច្ចុប្បន្ននារីរាំក្បាលទូក មិនសូវជាឃើញមានច្រើនឡើយ ក្នុងពិធីប្រណាំងទូក

ក្នុង​ពិធី​ប្រណាំង​ទូកង​ខ្មែរ ដែល​តែងតែ​ប្រារព្ធ​ឡើង​ជា​រៀងរាល់​ឆ្នាំ​ ជា​ប្រពៃណី​តាំងពី​បរម​បុរាណមកម្ល៉េះ។ សម្រាប់​ចំណុះ​ទូក​នីមួយ​ៗ មាន​បែងចែក​តួនាទី​រៀងៗ

កាដូដ៏មានតម្លៃ! កម្ពុជាសម្រិតសម្រាំង ស្បៃខ្មែរ ជូនគណៈប្រតិភូក្នុងកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី

ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ កម្ពុជា​បាន​គិត​គូរ​ដិត​ដល់​ដោយ​បានប៉ាក់ឌិន ស្បៃ​ប្រណីត​របស់​ខ្មែរ ដើម្បី​ជូន​មេ​ដឹក​នាំ​កំពូល​មក​ពី​បណ្ដា​ប្រទេស​នានា​ដែល​នឹង​បង្ហាញ​វត្តមាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល ហ្រ្វង់កូហ្វូនី លើក​ទី២០។ ចាប់​ពី​ថ្ងៃ​ទី ១៤ ទៅ ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២៦ ព្រះរាជាណាចក្រកម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី លើក​ទី​២០ (20e Sommet de la

មូលនិធិគ្រួសារ Herbalife (HFF) បន្តភាពជាដៃគូជាមួយអង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) នៅប្រទេសកម្ពុជា

មូលនិធិគ្រួសារ Herbalife (HFF) បានប្រកាសពីការបន្តភាពជាដៃគូជាមួយ អង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) ដែលជាអង្គការមិនស្វែងរកប្រាក់ចំណេញដែលផ្តល់

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ