តារាថៃ Janie ទៅភ្លក់អាហារជប៉ុន នៅហាង ស៊ីន យូប៊ីន

កាល​ពី​ពេល​ថ្មី​ៗ​នេះ​តារា​ស្រី​ថៃ Janie Tienphosuwan បាន​ទៅ​ភ្លក់​អាហារ​ជប៉ុន​នៅ​ហាង​ Yuzu របស់​តារា​សម្ដែង​ជួរ​មុខ​កម្ពុជា ស៊ីន យូប៊ីន ​​ដែល​នាង​បាន​ទិញ Franchise មក​បើក​នៅ​ខ្មែរ​ កាលពី​ឆ្នាំ​មុន។ ហាង​នេះ​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ពី​សំណាក់​មិត្ត​រួម​អាជីព ក៏​ដូចជា​មហាជន​ទូទៅ ហើយ​ឆ្លៀត​ពេល​តួឯក​ស្រី​ថៃ​ដែល​កំពុង​ផ្ទុះ​រឿង​រកាំរកូស​ក្នុង​គ្រួសារ មក​បំពេញ​ការងារ​នៅ​ខ្មែរ អ្នក​ទាំង ២ ក៏​បាន​ទៅ​ញ៉ាំ​អាហារ​រួម​គ្នា។

អ្នក​ទាំង ២ ពិតជា​រីករាយ​ក្នុង​ជំនួប​អាហារជុំគ្នា និង​មាន​ក្រុម​ការងារ​ដទៃ​រួម​តុ​ផង​ដែរ។ ទឹក​មុខ យូប៊ីន និង Janie ស្រស់​ស្រាយ និង​និយាយ​គ្នា​លេង​មិន​ឈប់ ហើយ​ក្រោយ​ត្រឡប់​ទៅ​ថៃ​វិញ​តារា​ស្រី​ថៃ​វ័យ ៤២ ឆ្នាំ​រូប​នេះ បង្ហោះ​វីដេអូ និង​សំណេរ​ថា “Always better together”។ ក្នុង​វីដេអូ គេ​ឃើញ Janie និង យូប៊ីន ពិតជា​រាក់ទាក់​គ្នាខ្លាំង។

សម្រាប់ យូប៊ីន ពិតជា​មិន​ចម្លែក​ទេ ដែល​ស្គាល់ និង​រាក់ទាក់​តារា​ថៃ ព្រោះ​នាង​តែង​មាន​ការងារ​ ហើយ​ក៏​ឧស្សាហ៍​ចូលរួម event ជាមួយ​តារា​ថៃ​ល្បី​ៗ​ច្រើន​នាក់​មក​ហើយ​ដែរ។ ម្យ៉ាង​ទៀត ការ​ប្រើប្រាស់​ភាសា​របស់​តារា​ស្រី​កំពុង​សាង​កេរ្តិ៍ឈ្មោះ​ល្បាញ​ល្បី​លើ​ឆាក​អន្តរជាតិ​រូប​នេះ ក៏ល្អ​ទៀត ទៀត​ធ្វើឲ្យ​កញ្ញា​អាច​ប្រាស្រ័យ​ការងារ ឬ​រឿង​ផ្ទាល់​ខ្លួន​យ៉ាង​រលូន មិន​ថា​ជាមួយ​តារា​ថៃ ឬ​តារា​នៅ​ប៉ែក​អឺរ៉ុប​ឡើយ។

កាលពី​ថ្ងៃ ៧ ខែ​មេសា កន្លង​ទៅ​នេះ Janie Tienphosuwan បាន​មក​ចូលរួម​កម្មវិធី​របស់​ហាង LYN ដោយ​មាន​តារា​កិត្តិយស​ថៃ​គឺ Janie ហើយ​ខ្មែរ​មាន​តារា​ជាច្រើន​ដូចជា Melia Constantin,Anna និង Xiang ដែលជា Videos creation៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ជាប់បាក់ឌុបភ្លាម កូនខ្មែរកាត់បារាំង Esnault Myline ចូលប្រកួត និងឈ្នះមកុដ Miss Teen Cambodia 2026 ភ្លែត

Esnault Myline/អេសណុល មីលីន ជា​ក្មេង​ស្រី​ម្នាក់​ដែល​មិន​ធ្លាប់​មាន​បទពិសោធន៍​ក្នុង​កម្មវិធី​ប្រកួតប្រជែង​សម្រស់​សោះ តែ​គ្រាន់តែ​ដាក់​ពាក្យ​ចូល​ប្រកួត Miss Teen

ប្រពៃណីបណ្ដែតប្រទីបអ្នកស្រុកអង្គរ បន្តថែដល់សព្វថ្ងៃលើទឹកដីសៀមរាប

បុណ្យ​បណ្ដែត​ប្រទីប​ជា​មរតក​វប្បធម៌​ប្រចាំ​តំបន់​របស់​អ្នក​ស្រុក​អង្គរ ដែល​ធ្វើ​ជា​រៀងរាល់​ឆ្នាំ​តាំង​ពី​ដើម​រៀង​មក ហើយ​ក៏​ក្លាយ​ជា​ទំនៀម​ទម្លាប់​ជាប់​នឹង​ជីវភា

បច្ចុប្បន្ននារីរាំក្បាលទូក មិនសូវជាឃើញមានច្រើនឡើយ ក្នុងពិធីប្រណាំងទូក

ក្នុង​ពិធី​ប្រណាំង​ទូកង​ខ្មែរ ដែល​តែងតែ​ប្រារព្ធ​ឡើង​ជា​រៀងរាល់​ឆ្នាំ​ ជា​ប្រពៃណី​តាំងពី​បរម​បុរាណមកម្ល៉េះ។ សម្រាប់​ចំណុះ​ទូក​នីមួយ​ៗ មាន​បែងចែក​តួនាទី​រៀងៗ

កាដូដ៏មានតម្លៃ! កម្ពុជាសម្រិតសម្រាំង ស្បៃខ្មែរ ជូនគណៈប្រតិភូក្នុងកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី

ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ កម្ពុជា​បាន​គិត​គូរ​ដិត​ដល់​ដោយ​បានប៉ាក់ឌិន ស្បៃ​ប្រណីត​របស់​ខ្មែរ ដើម្បី​ជូន​មេ​ដឹក​នាំ​កំពូល​មក​ពី​បណ្ដា​ប្រទេស​នានា​ដែល​នឹង​បង្ហាញ​វត្តមាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល ហ្រ្វង់កូហ្វូនី លើក​ទី២០។ ចាប់​ពី​ថ្ងៃ​ទី ១៤ ទៅ ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២៦ ព្រះរាជាណាចក្រកម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី លើក​ទី​២០ (20e Sommet de la

មូលនិធិគ្រួសារ Herbalife (HFF) បន្តភាពជាដៃគូជាមួយអង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) នៅប្រទេសកម្ពុជា

មូលនិធិគ្រួសារ Herbalife (HFF) បានប្រកាសពីការបន្តភាពជាដៃគូជាមួយ អង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) ដែលជាអង្គការមិនស្វែងរកប្រាក់ចំណេញដែលផ្តល់

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

ប្រធានសមាគមសិល្បករខ្មែរអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង រៀបចំឱ្យក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ