ស៊ីន យូប៊ីន សំខាន់ខ្លាំង ទោះបាក់ជើងសុំផ្អាកមិនចូលរួមសម្ពោធប្រេន CK តែម្ចាស់កម្មវិធីនៅទទូចធ្វើបែបនេះ

តាម​ការ​ពិត​បញ្ហា​ជើង​ចស៊ីន យូប៊ីន ដែល​​ហ្វេន​​ៗ​ឃើញ​ថា​មាន​បញ្ហា ហើយ​ត្រូវ​ដើរ​កាន់​ជើង​ច្រត់​រហូត​នោះ គឺ​ជួប​គ្រោះថ្នាក់​អំឡុង​ពេល​ថត​រឿង​ថ្មី រហូត​បណ្ដាល​ឲ្យ​​បាក់​។ ក្រោយ​ជួប​ហេតុការណ៍​​អាក្រក់​នោះ​ភ្លាម តួឯក​ស្រី​ក្នុង​រឿង “លួច​ស្នេហ៍​គូ​ដណ្ដឹង” ត្រូវ​បញ្ជូន​តាម​យន្តហោះ​ទៅ​​វះកាត់​នៅ​ប្រទេស​ថៃ​​។ នេះ​បើ​តាម​ការ​​ឲ្យ​ដឹង​ពី​អ្នក​នាង ទូច បុប្ផា ប្រធាន​ផ្នែក​គ្រប់គ្រង​ការ​ចាក់​ផ្សាយ​​រឿង​ភាគ​ខ្មែរ​នៅ PNN។ ​​

បញ្ហា​ជើង​របស់​តារា​ស្រី​កំពូល​​របស់​​កម្ពុជា ដែល​ទើប​តែ​បញ្ចប់​ភារកិច្ច​ដើរ​លើ​កម្រាល​ព្រំ​ក្រហម Cannes Film Festival 2023 នៅ​បារាំង​កាលពី​ចុង​ខែ​ឧសភា​កន្លង​ទៅ ត្រូវ​អ្នក​គាំទ្រ​តាម​ជជីក​សួរ​មិន​ឈប់ តាំងពី​នាង​បង្ហាញ​វត្តមាន​ក្នុង​កម្មវិធី​សម្ពោធ​​សម្លៀកបំពាក់ Calvin Klein ដែល​ជា​ collection ថ្មី​របស់ Jennie សហការ​ជាមួយ Calvin Klein។

ក្នុង​នាម​ជា​អ្នក​ដឹក​នាំ​​ម្នាក់​នៅ PNN ថ្មី​ៗ​នេះ​ ទូច បុប្ផា បាន​​​ឆ្លើយ​តប​សំណួរ​ជាច្រើន​ទាក់ទង​បញ្ហា​ជើង​មាន​របួស​របស់ ស៊ីន យូប៊ីន។ ក្នុង​នោះ​អ្នកនាង​បាន​ឲ្យ​ដឹង​ថា កាល​ពី​ខែ​មុន យូប៊ីន ជួប​គ្រោះថ្នាក់​ក្នុង​ពេល​ថត​រឿង​ថ្មី បណ្ដាល​ឲ្យ​បាក់ឆ្អឹង និង​ហូរ​ឈាម​មិន​ឈប់ និង​​ត្រូវ​ដឹក​តាម​យន្តហោះ ទៅ​ព្យាបាល​​នៅ​ប្រទេស​ថៃ ដោយ​ចំណាយ​ពេល​ជាង ៧ ម៉ោង​ក្នុង​ការ​វះកាត់។

ក្រោយ​របួស​ជើង​រួច យូប៊ីន បាន​​ផ្អាក​ការងារ​ទាំងអស់ រួម​ទាំង​សុំ​ផ្អាក​ចូលរួម​កម្មវិធី​ប្រេន CK នៅ​ប្រទេស​កូរ៉េ។ ទោះ​ជា​សុំ​មិន​ចូលរួម​​សម្ពោធ ​collection របស់ Calvin Klein តែ​ម្ចាស់​កម្មវិធី​​ នៅ​ទទូច​ចង់​ឲ្យ​តារា​ស្រី​ខ្មែរ​រូប​នោះ​បង្ហាញ​ខ្លួន ក៏​បាន​សួរ​វិញ​ ដោយ​ឲ្យ​ជម្រើស​​អាច​ជិះ​រទេះ​រុញ​ចូលរួម​បាន ឲ្យតែ​សាមី​ខ្លួន​ព្រម ហើយ​​ខាង CK ស្វាគមន៍ និង​ជួយ support ពេញ​ទំហឹងតែ​​ម្ដង។ ក្រោយ​ទទួល​បាន​ការ​អនុគ្រោះ​បែបនេះ តារា​ស្រី​វ័យ ២៦​ ឆ្នាំ​រូប ​ក៏បាន​ចូលរួម​​​ដូច​ការ​គ្រោង​ទុក។

នៅ​ពី​ក្រោយ​រូបភាព​​ដ៏​ស្រស់​ស្អាត​របស់​​សង្សារ​សំណព្វ​ចិត្ត វ៉ៃហាំង នៅ​ទីក្រុងកាន គឺ​នាង​ទើប​តែ​វះ​កាត់​បាន ២ សប្ដាហ៍​ប៉ុណ្ណោះ។ ចំណែក​ការ​ចូលរួម​ជា​ភ្ញៀវ​កិត្តិយស​ក្នុង​កម្មវិធី​របស់ Jennie ក្រុម BlackPink ជាមួយ CK គឺ​នាង​ទើប​វះកាត់​ថ្មីថ្មោង​អាច​ថា មួយ​សប្ដាហ៍​​ប៉ុណ្ណោះ​ពោល​ចូល​​រួម​​ប្រេន Calvin Klein យប់​ថ្ងៃ ១០ ខែ​ឧសភា ឆ្នាំ ២០២៣ ហើយ​ថ្ងៃ​ ១៧ ខែ​ឧសភា ឆ្នាំ ២០២៣ នាង​ក៏​លេច​មុខ​លើ​កម្រាល​ព្រំ​ក្រហម Cannes Film Festival តែម្ដង។

ក្នុង​សំណេរ​ដែល​អ្នកនាង ទូច បុប្ផា បាន​បង្ហោះ​នោះ​បាន​បន្ថែម​ទៀត​ថា ការ​ដែល​ទទួល​បាន​ការ​ផ្ដល់​ឱកាស ការ​យោគយល់​​នោះ​ហើយ​ជា​កម្លាំង​ចិត្ត​មួយ​សម្រាប់ យូប៊ីន ជម្នះ​​ភាព​ឈឺចាប់​នៅ​លើ​ជើង​ដែល​កំពុង​មាន​របួស រហូត​បាន​បន្ត​ដំណើរ​សម្រេច​ក្ដី​ស្រមៃ​ក្នុង​នាម​ជា​តារា​ខ្មែរ​មួយ​រូប ឈរ​នៅ​លើ​កម្រាល​ព្រំ​មហោស្រព​ភាពយន្ត​លំដាប់​ពិភពលោក ហើយ​ត្រូវ​បាន​សារព័ត៌មាន​អន្តរជាតិ​ល្បី​ៗ​ដូចជា USA TOPNews.MEDIA, JUST JARED, ITALY 24, VNExpress, The Star, Daily Mails, Soho.com, Praew, Tatler Asia,Yahoo,Variety ទី​ភ្នាក់ងារ​ព័ត៌មាន​អន្តរជាតិ AFP និង Weibo ជាដើម បាន​ស្ងើចសរសើរ​ពី​ការ​តាំងចិត្ត និង​តស៊ូ​តារា​ខ្មែរ​ម្នាក់​នោះ។

ចំណែក​ការdesign ឈើច្រត់​អម​ដោយគ្រាប់ពេជ្រ គឺ​សម្រេច​ធ្វើ​ឡើង​នៅ​នាទី​ចុង​ក្រោយ​មែនទែន ដែល​នោះ​ជា​មធ្យោបាយ​មួយ អាច​ជួយ​សម្រួល​ការ​លំបាកខ្លះ​​របស់ យូប៊ីន។

គួរ​បញ្ជាក់​ផង​ដែរ គ្រា​ដែល​តារា​ខ្មែរ​រូប​នោះ​សម្រេច​មិន​ស្លៀក​ឈុត​ដែល​ម្ចាស់​ sponsor រៀបចំ​ឲ្យ​ កាល​នៅ Cannes Film Festival 2023 ហើយ​បែរ​ជា​ស្លៀក​​រ៉ូប​​នាគរាជ​​ពណ៌​​ស​ តំណាង​ឲ្យ​ដើម​កំណើត​ជនជាតិ​ខ្មែរ ត្រូវ​ជួប​បញ្ហា​ជាច្រើន ក្នុង​នោះ​រឿង​ធំ​បំផុត​ ពេល​ដែល​នាង​ស្លៀក​ឈុត​នាគរាជ​មាន​ស្បៃ​រំលេច​​ទង់​ជាតិ​​កម្ពុជា ត្រូវ​​អ្នក​ដែល​ចាំ​ជួយ​សម្រួល​ការ​ដើរ​​លើ carpet សុំ​ដក​ខ្លួន ព្រោះ​​យល់​ថា​ខ្មាស់​គេ ដោយសារ​ឈុត​ យូប៊ីន មើល​ទៅ​​ប្លែក​ខុស​​ពី concept ​កម្មវិធី ហើយ​នាង​ទើប​តែ​វះកាត់ ពេល​ដើរ​ពឹង​លើ​ឈើច្រត់ បើ​គ្មាន​អ្នក​ជួយ​លើក​រ៉ូប និង​យក​​ឈើច្រត់​ចេញ​ ពេល​ឈរ​ថត មិន​អាច​ដំណើរ​ការ​បាន​ទេ។

អំឡុង​ពេល​មាន​បញ្ហា​នៅ Cannes Film Festival យូប៊ីន ធ្លាប់​រៀបរាប់​ថា នាង​មិន​អាច​បន្ត​ការ​ដើរ ២ ថ្ងៃ​ដែល​នៅ​សល់​នៅ​ទី​នោះ​ឡើយ បើ​គ្មាន​អ្នក​ជួយ🥹 ហើយ​ហ៊ាន​តែ​​ប្រថុយ​ដើរ​ខ្លួនឯង ពិតជា​គ្រោះថ្នាក់​ ព្រោះ​គ្រូពេទ្យ​ផ្ដាំ​ថា ​ហាម​ដួល​នៅ​អំឡុង​ពេល​នេះ មិន​អ៊ីចឹង​ទេ លទ្ធផល​ចុង​ក្រោយ​គឺ​ពិបាក​ណាស់៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ចិនហាមឃាត់រឿង AI រាប់ម៉ឺនរឿងដែលមាន “អត្ថន័យមិនសមរម្យ និងអាចបង្កគ្រោះថ្នាក់”

ទីភ្នាក់ងារនិយតកម្មមាតិកាវីដេអូខ្លីរបស់ប្រទេសចិន បានលុបចោលភាពយន្តខ្លីចំនួន ៦៨ ០០០ ចំណងជើង ដែលមាន "អត្ថន័យមិនសមរម្យ និងអាចបង្កគ្រោះថ្នាក់" ដោយក្នុងនោះជាភាពយន្ត

សម្ពាធក្នុងការមានផ្ទះ មានឡានមុនរៀបការ បង្កបន្ទុកផ្លូវចិត្តធ្ងន់ធ្ងរក្នុងចំណោមយុវជនវៀតណាម

សម្ពាធសង្គមក្នុងការរកលុយទិញផ្ទះ និងរថយន្តផ្ទាល់ខ្លួនឱ្យបានមុនពេលរៀបការ កំពុងបង្ខំឱ្យយុវជនវៀតណាមជាច្រើនត្រូវរ៉ាប់រងការងារច្រើនក្នុងពេលតែមួយ និងពឹងផ្អែកលើ

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា