កាមេរ៉ា​រាប់សិប​តម្រង់​មក ស៊ីន យូប៊ីន ពេលគ្រង ឈុត “នារីចម្បាំងព្រះមហានគរឥន្រ្ទប្រត្ថព្រះពិស្ណុលោក”

ស៊ីន យូប៊ីន បាន​បញ្ចេញ​ភាព​អង់អាច​ក្លាហាន​របស់​នារី​ខ្មែរ ដោយ​ថ្ងៃ​ទី​៣​ដែល​កញ្ញា​បាន​ចូលរួម​កម្មវិធី កម្រាល​ព្រំ​ក្រហម Cannes Film Festival 2024 តារា​ស្រី​រូប​នេះ បាន​គ្រង​ឈុត ​”នារីចម្បាំងព្រះមហានគរឥន្រ្ទប្រត្ថព្រះពិស្ណុលោក” ធ្វើឲ្យ​អ្នក​មាន​វត្តមាន​នៅ​ទីនោះ​ចាប់អារម្មណ៍​តាម​មើល​មិន​ដាក់​ភ្នែក។

សម្រាប់​ថ្ងៃ​ទី​៣ លើ​កម្រាល​ព្រំ Cannes film festival លើក​ទី​៧៧ នៅ​ទីក្រុង​កាន​ប្រទេស​បារាំង ឈុត “នារីចម្បាំងព្រះមហានគរឥន្រ្ទប្រត្ថព្រះពិស្ណុលោក” ដែល យូប៊ីន គ្រង គឺជា​ការ​ច្នៃ​ម៉ូដ​របស់ Designer ខ្មែរ លោក អូលីវ៉ា គង់។ “នារីចម្បាំងព្រះមហានគរឥន្រ្ទប្រត្ថព្រះពិស្ណុលោក” មាន​អត្ថន័យ​ជ្រាលជ្រៅ​ខ្លាំង​ណាស់ ដោយ​តួឯក​ស្រី​ក្នុង​រង «លួច​ស្នេហ៍​គូ​ដណ្ដឹង» បាន​បញ្ជាក់​ថា ឈុត​នេះ មិនមែនច្បាំង​តែ​លើ​សឹកសង្គ្រាម តែ​ច្បាំង​និង​ចំណេះវិជ្ជា ច្បាំង​នឹង​ភាព​ទន់ខ្សោយ និង​ភាព​ភ័យខ្លាច​របស់​ខ្លួនឯង​ដូចគ្នា។

ឈុត​នេះ​ដែរ ស៊ីន យូប៊ីន ក៏​ចង់​បង្ហាញ​ពី​ភាព​រឹងមាំ តែ​មិន​រឹងរូស ទន់ភ្លន់​តែ​មិន​ទន់ជ្រាយ​របស់​ស្ត្រី​ខ្មែរ ដែល​មាន​ការ​បូក​បញ្ចូល ល្ខោន​ស្រមោល​ស្បែក​ធំ​របស់​ខ្មែរ ដែល​បាន​ចុះ​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ កាលពី​ឆ្នាំ ២០០៥ របស់​អង្គការ​យូណេស្កូ​ផង​ដែរ។

គ្រាន់តែ​ឃើញ​ឈុត​នេះ​ភ្លាម​បរទេស ជាពិសេស​អ្នក​កាន់​កាមេរ៉ា​បាន​តម្រង់​កាណុង​មក​កាន់​សង្សារ​សំណព្វ​ចិត្ត ខាត់ វ៉ៃហាំង សឹង​តែ​គ្រប់គ្នា។ ពន្លឺ​ភ្លឺផ្លេក​នៃ flash កាមេរ៉ា បាន​ជះ​មក​ចំ​ទីតាំង យូប៊ីន ឈរ និង​ដើរ​គ្រប់​ជំហាន។ សកម្មភាព​ដែល​អ្នក​ថតរូប​តម្រង់​កាមេរ៉ា​មក​កាន់ យូប៊ីន បែប​នេះ​បញ្ជាក់​ថា​តារា​ស្រី​ជួរ​មុខ​កម្ពុជា​រូប​នេះ ពិតជា​មាន​អ្នក​គាំទ្រច្រើន និង​មាន​កេរ្តិ៍ឈ្មោះ​បោះ​សំឡេង​នៅ​ក្រៅ​ប្រទេស​ខ្លាំង​មិន​ធម្មតា​ឡើយ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អបអរសាទរ! ក្រសួងវប្បធម៌ប្រកាសពីការប្រគល់ត្រលប់វត្ថុសិល្បៈខ្មែរចំនួន ១៨ ពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស

នៅល្ងាចថ្ងៃទី៣០ ខែតុលានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រកាសអំពីការប្រគល់ត្រឡប់មកកម្ពុជាវិញនូវវត្ថុសិល្បៈខ្មែរចំនួន១៨ រូប/បំណែក ដែលបានស្វែងរកឃើញ

កម្ពុជា​រក​ឃើញ​ផូស៊ីល​ឈើ​បុរាណ ៣ កន្លែងទៀតក្នុង​ស្រុកសេសាន ខេត្ត​ស្ទឹងត្រែង

ថ្មីៗ នេះ​ក្រុម​ការងារ​ជំនាញ​នៃ​ការងារ​កំណាយ​ស្រាវជ្រាវ​ផូស៊ីល​ឈើ​បុរាណ ដែល​មាន​អាយុកាល​ចាប់​ពី ១០ម៉ឺន​ឆ្នាំ ដល់ ២ លាន​ឆ្នាំ បាន​ស្វែង​រក​ឃើញ​រណ្ដៅ​សំខាន់ៗ​ចំនួ

ឲ្យពិន្ទុប៉ុន្មាន? រូបសំណាក «បង្កងទឹកសាប» លេចចេញជារូបរាង លើទឹកដីខេត្តតាកែវ

ខេត្ត​តាកែវ បង្កើត​សមិទ្ធផល​ថ្មី​មួយ​ទៀត​នៅ​លើ​ទឹក​ដី​របស់​ខ្លួន។ រូប​សំណាក់ «បង្កង​ទឹក​សាប» កំពុង​លេច​រូបរាង​នៅ​លើ​ទឹក​ដី​នៃ​ខេត្ត​តាកែវ ថែម​ទទួល​បាន​ការ​សរសើរ

តារា​ហូលីវូដ Mckenna Grace តួស្រីក្នុងរឿង ​”The Hunger Games” គ្រង​ឈុត​រចនា​ដោយ​កូន​ខ្មែរ ​បរទេសសរសើរគ្រប់ៗគ្នា

តារា​សម្ដែង​អាមេរិក Mckenna Grace បាន​ស្លៀក​ឈុត​របស់​កូន​ខ្មែរ ALmée Couture ដែលស្ថិតក្នុង collection Le Jardin des Rêves ធ្លាប់​បាន​បង្ហាញ​នៅ​លើ​វេទិកា New

សារមន្ទីរកំពង់ឆ្នាំង បើកឱ្យភ្ញៀវខ្មែរ-បរទេសចូលទស្សនាវត្ថុបុរាណសិល្បៈដោយឥតគិតថ្លៃ

ជាដំណឹងដ៏រីករាយ ភ្ញៀវ​ខ្មែរ ​និង​បរទេស​អាច​ចូល​ទស្សនា​វត្ថុ​សិល្បៈ​បុរាណ​ក្នុង​សារមន្ទីរ​ខេត្ត​កំពង់​ឆ្នាំង ដោយ​ឥត​គិត​ថ្លៃ ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​ត​ទៅ។ នេះ

មោទកភាពកម្ពុជា! សមាគមចុងភៅកម្ពុជាឈ្នះមេដាយលើសពី ១០ គ្រឿង ក្នុងកម្មវិធីប្រកួតចម្អិនម្ហូបអន្តរជាតិ

ថ្មីៗនេះសមាគម​ចុងភៅ​កម្ពុជា Cambodia Chefs Association ដណ្ដើម​បាន​មេដាយ​រហូត​ដល់​ទៅ ១១ គ្រឿង ក្នុង​កម្មវិធី​ប្រកួត​ប្រជែង​សិល្បៈ​ចម្អិន​ម្ហូប​អន្តរជាតិ​លើក​ទី២០

ជាប់បាក់ឌុបភ្លាម កូនខ្មែរកាត់បារាំង Esnault Myline ចូលប្រកួត និងឈ្នះមកុដ Miss Teen Cambodia 2026 ភ្លែត

Esnault Myline/អេសណុល មីលីន ជា​ក្មេង​ស្រី​ម្នាក់​ដែល​មិន​ធ្លាប់​មាន​បទពិសោធន៍​ក្នុង​កម្មវិធី​ប្រកួតប្រជែង​សម្រស់​សោះ តែ​គ្រាន់តែ​ដាក់​ពាក្យ​ចូល​ប្រកួត Miss Teen

ប្រពៃណីបណ្ដែតប្រទីបអ្នកស្រុកអង្គរ បន្តថែដល់សព្វថ្ងៃលើទឹកដីសៀមរាប

បុណ្យ​បណ្ដែត​ប្រទីប​ជា​មរតក​វប្បធម៌​ប្រចាំ​តំបន់​របស់​អ្នក​ស្រុក​អង្គរ ដែល​ធ្វើ​ជា​រៀងរាល់​ឆ្នាំ​តាំង​ពី​ដើម​រៀង​មក ហើយ​ក៏​ក្លាយ​ជា​ទំនៀម​ទម្លាប់​ជាប់​នឹង​ជីវភា

បច្ចុប្បន្ននារីរាំក្បាលទូក មិនសូវជាឃើញមានច្រើនឡើយ ក្នុងពិធីប្រណាំងទូក

ក្នុង​ពិធី​ប្រណាំង​ទូកង​ខ្មែរ ដែល​តែងតែ​ប្រារព្ធ​ឡើង​ជា​រៀងរាល់​ឆ្នាំ​ ជា​ប្រពៃណី​តាំងពី​បរម​បុរាណមកម្ល៉េះ។ សម្រាប់​ចំណុះ​ទូក​នីមួយ​ៗ មាន​បែងចែក​តួនាទី​រៀងៗ

កាដូដ៏មានតម្លៃ! កម្ពុជាសម្រិតសម្រាំង ស្បៃខ្មែរ ជូនគណៈប្រតិភូក្នុងកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី

ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ កម្ពុជា​បាន​គិត​គូរ​ដិត​ដល់​ដោយ​បានប៉ាក់ឌិន ស្បៃ​ប្រណីត​របស់​ខ្មែរ ដើម្បី​ជូន​មេ​ដឹក​នាំ​កំពូល​មក​ពី​បណ្ដា​ប្រទេស​នានា​ដែល​នឹង​បង្ហាញ​វត្តមាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល ហ្រ្វង់កូហ្វូនី លើក​ទី២០។ ចាប់​ពី​ថ្ងៃ​ទី ១៤ ទៅ ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២៦ ព្រះរាជាណាចក្រកម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី លើក​ទី​២០ (20e Sommet de la



Leave a Reply

Your email address will not be published.Required fields are marked *