តារាសម្តែងរូបស្រស់ ស៊ីន យូប៊ីន និង នូ ឧសភា ពិតជាធ្វើឱ្យហ្វេនៗមានការភ្ញាក់ផ្អើលខ្លាំងមែនទែន ដោយព្រឹកមិញនេះទំព័រហ្វេសប៊ុកផ្លូវការ LD បានបង្ហោះឱ្យដឹងថា តារាសម្តែងទាំងពីររូប ធ្វើដំណើរហោះហើរទៅកាន់ប្រទេសសិង្ហបុរី ដើម្បីថតរឿងភាគថ្មី ចំណងជើង «ដឹកបេះដូងរកស្នេហ៍» នៅទីនោះតែម្តង។ ជាក់ស្តែង រឿងភាគខ្នាតធំនេះថតនៅក្នុងស្រុកច្រើនភាគរួចមកហើយ តែត្រូវយឺតយ៉ាវបន្តិចដោយសារ យូប៊ីន ជួបឧបទ្ទវហេតុរបួសជើងអំឡុងពេលថត ទើបត្រូវពន្យាពេលមកដល់ពេលនេះ។

យ៉ាងណាមិញ ពេលនេះមិនទាន់មានការបញ្ជាក់ណាមួយថា យូប៊ីន និង ឧសភា ត្រូវថតនៅសិង្ហបុរី រយៈពេលប៉ុន្មានថ្ងៃ ឬប៉ុន្មានប្លង់នោះទេ ដឹងត្រឹមតែថា ការចេញទៅថតនៅប្រទេសកូននាគអាស៊ី គឺដើម្បីថតប្លង់អំឡុងពេលដែលតួឯកប្រុសស្រីជាសិស្សរៀននៅសិង្ហបុរី។ ប៉ុន្តែសាច់រឿងពេញបែបណានោះមានតែរង់ចាំតាមដានពេលរឿងនេះចាក់បញ្ចាំង។
វាពិតជាថ្មីប្លែកមែនទែនសម្រាប់រឿងភាគរបស់ខ្មែរយើង សូម្បីតារាសម្តែងក៏ភ្ញាក់ផ្អើល ហើយរំភើបដូចគ្នាដែរ។ តាមរយៈការបង្ហោះរបស់តារាសម្តែងរាងខ្ពស់ស្រឡះ លោក នូ ឧសភា បង្ហាញឱ្យឃើញថា ពេលនេះលោក និង យូប៊ីន រួមទាំងក្រុមការងាររបស់ផលិតកម្ម LD បានធ្វើដំណើរទៅដល់ប្រទេសសិង្ហបុរី ដោយសុវត្ថិភាពហើយ ត្រៀមចាប់ផ្តើមថតតាមការគ្រោងទុក៕

























Account
Security
Favourite Content