អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក កាលពីពេលថ្មីៗនេះកំពុងផ្ទុះការចាប់អារម្មណ៍ខ្លាំងលើការសម្តែងចម្រៀងយីកេ «ម៉ាក់ថឺង» របស់ ល្អហួស និងកំលោះសង្ហា វ៉ាន់ ដាវីត ដែលបានលើកយកចម្រៀងនេះមកសម្តែងឡើងវិញជាថ្មីម្តងទៀត។ ដ្បិតមិនទាន់បើកបង្ហាញវីដេអូសម្ដែងទាំងស្រុងក៏ពិតមែន តែមហាជនបានលាន់មាត់សរសើរការសម្តែងគ្រប់ៗគ្នា។
ក្នុងនោះ តារាសម្តែងស្រីឆ្នើម ស៊ីន យូប៊ីន ក៏បានពោលសរសើរដល់ការសម្តែងរបស់តារាស្រីវ័យក្មេង ល្អហួស ពេញៗមាត់ផងដែរ។ យូប៊ីន បង្ហោះក្នុង story ថា «She’s so beautiful & talented ជាទំពាំងស្នងឬស្សីដ៏មានគុណភាពសមនិងឈ្មោះល្អហួសណាស់ កូនស្រី»។ ការលើកសរសើររបស់តារាសម្តែងឆ្នើមរូបនេះ ជាកម្លាំងចិត្តដ៏ធំធេងសម្រាប់យុវវ័យជំនាន់ក្រោយ។
សូមជម្រាបថា តារាស្រីវ័យក្មេង ល្អហួស ឈ្មោះពិតថា សុខ គីមហ័ង គឺជាកូនស្រី ដេននី ក្វាន់។ នាងមានរូបសម្រស់ស្រស់សោភា និងមានដុងសិល្បៈ ដោយជារឿយៗពន្លកតារាថ្មីរូបនេះ តែងបង្ហើរសំនៀងក្នុងចម្រៀង Cover ការថតសម្អាងការ ថែមទាំងបង្ហាញក្តីស្រមៃចង់ចូលរួមប្រកួតកម្មវិធីបវកញ្ញាទៀតផង។
មិនតែប៉ុណ្ណោះ នាងថែមទាំងមានសមត្ថភាពផ្នែកសិល្បៈខាងរបាំបុរាណខ្មែរដល់ទៅ៧ ទម្រង់ យ៉ាងស្ទាត់ជំនាញដូចជា របាំអប្សរា របាំថ្វាយព្រះពរ របាំជូនពរ របាំនារីជាជួរ របាំឈួយឆាយ របាំភួងនារី និងរបាំនាគបួងសួង។ តារាសម្បុរស្រអែមស្រស់រូបនេះ ក៏មានសមត្ថភាពអាចនិយាយបាន ៣ ភាសា គឺភាសាខ្មែរ (ភាសាកំណើត) អង់គ្លេស និងថៃ៕























Account
Security
Favourite Content