ហេតុផលនេះទើបប្អូនស្រីរបស់ ស៊ីន យូប៊ីន មិនចង់សម្តែងជាមួយនាង

ជឿជាក់ថា ប្រិយមិត្តអ្នកអានប្រាកដជាបានដឹងហើយថា ស្រីស្អាតចូលចិត្តតុបតែងខ្លួនបែប cute cute ស៊ីន ជេននី ដែលជាប្អូនស្រីបង្កើតរបស់តារាសម្តែងឆ្នើម ស៊ីន យូប៊ីន។ មិនត្រឹមមានរូបសម្រស់ស្រស់ស្អាតដូចគ្នានោះទេ ជេននី ថែមទាំងមានដុងសិល្បៈដូចបងស្រី​ផងដែរ ។ 

ស៊ីន ជេននី ទើបប្រឡូកចូលវិស័យសិល្បៈកាលពីចុងឆ្នាំមុនប៉ុណ្ណោះ គិតមកទល់ពេលនេះមិនទាន់គ្រប់១ ឆ្នាំស្រួលបួលនៅឡើយទេ។ ស្នាដៃរឿងភាគដំបូងបង្អស់ដែលតារាស្រីរូបនេះចូលរួមសម្តែងមានចំណងជើងថា «លួចស្នេហ៍គូដណ្តឹង» ឬ «Oh My Crush» របស់ទូរទស្សន៍ភីអិនអិន ដោយរឿងនេះក៏មានការចូលរួមសម្តែងពីកញ្ញា ស៊ីន យូប៊ីន និងលោក ខាត់ វ៉ៃហាំង ផងដែរ។ ក្រោយពីនោះ ជេននី ចាប់ផ្តើមទទួលបានការងារផ្សេងៗជាបន្តបន្ទាប់ រួមទាំងការសម្តែង MV ផងដែរ ធ្វើឱ្យនាងមានគេស្គាល់កាន់តែច្រើនក្នុងរយៈពេលដ៏ខ្លី។

ប្រាប់ឱ្យដឹងក្នុងកិច្ចសម្ភាសន៍សិល្បៈមួយ កាលពីពេលថ្មីៗ តារាសម្តែងពន្លកថ្មីថា ពេលសម្តែងរឿងដំបូងៗ បងស្រីនាងបានជួយណែនាំ និងពន្យល់ពីបច្ចេកទេសកាម៉េរ៉ា និងការមើលប្លង់ រួមទាំងការដាក់អារម្មណ៍ផ្សេងៗ។ ពេលខ្លះថែមទាំងទៅមើលដល់កន្លែងថតទៀត ប៉ុន្តែពេលនេះឈប់ទៅជាមួយហើយ ព្រោះ​បងស្រីរវល់ច្រើន ចំណែកខ្លួនឯងក៏អាចធ្វើបានដោយខ្លួនឯងដែរ។ កូនទី២ រូបនេះបន្ត​ថា កន្លងមកបងស្រីរបស់នាង មិនដែលបញ្ចេញយោបល់អ្វីលើការសម្តែងរបស់នាងឡើយ មានតែផ្តាំផ្ញើ និងជួយកែតម្រូវឱ្យបានកាន់តែល្អប្រសើរ។

ជាតារាចំណូលថ្មី​ក៏ពិតមែន តែប្អូនស្រីតែម្នាក់របស់ថៅកែ Fire Tiger ក៏មានឱកាសសម្តែងជាមួយរៀមច្បងជាច្រើនរូបដូចជា​ ខាត់ វ៉ៃហាំង, នីកូ, ស៊ូ លីផេង និងសិល្បកររៀមច្បងជាច្រើនរូបផ្សេងទៀត។ ដោយឡែកសម្រាប់តួស្រីវិញនោះ នាងសម្តែងជាមួយតារា​រូបណាក៏បាន ហាមតែ ស៊ីន យូប៊ីន ដែលជាបងស្រីបង្កើត។ ហេតុផល គឺដោយសារកញ្ញាហាក់ចាញ់ប្រៀបបងស្រីពេលខ្លះ ពេលមានពេលបងស្រីនៅជាមួយ នាងដូចរឹងមាត់និយាយមិនចេញ តែពេលអត់នៅកញ្ញានិយាយចេញច្រើន។

ថ្វីដ្បិតចិត្តមិនសូវចង់សម្តែងជាមួយបងស្រី ប៉ុន្តែអ្នកទាំងពីរក៏បានសម្តែងរឿងរួមគ្នារួចហើយ ក្នុងរឿង «លួចស្នេហ៍គូដណ្តឹង»។ ជេននី ថា គ្រាសម្តែងជាមួយគ្នានោះ គឺបងស្រីបានហៅទៅហាត់សមឱ្យស្ទាត់មុនពេលសម្តែងមុខកាម៉េរ៉ា ទើបពេលសម្តែងអាចធ្វើទៅបានយ៉ាងរលូន។

សូមជម្រាបថា ស៊ីន ជេននី មានបងប្អូនបង្កើត៣ នាក់ នាងជាកូនទី២ ចំណែកកញ្ញា ស៊ីន យូប៊ីន ជាកូនច្បង និងមានប្អូនប្រុសពៅម្នាក់ទៀត អាយុ ៩ ឆ្នាំ។ យូរៗម្តង គេក៏ឃើញ ប្អូនប្រុសពៅ របស់ យូប៊ីន លេចមុខថតស៉្បតពាណិជ្ជកម្ម តែមិនញឹកញាប់ពេកនោះទេ។ ជារួមបងប្អូនបង្កើតទាំង៣ នាក់នេះ សុទ្ធសឹងតែមានដុងនិងទេពកោសល្យសិល្បៈដូចគ្នា៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ទីក្រុងហូជីមិញត្រៀមបើកការដ្ឋានសាងសង់ខ្សែរថភ្លើងក្រោមដីថ្មីចំនួន ៣ ខ្សែ ក្នុងតម្លៃ ៩.៦ ប៊ីលានដុល្លារ

ទីក្រុងហូជីមិញ ប្រទេសវៀតណាម មានផែនការពង្រីកបណ្តាញរថភ្លើងក្រោមដីជាមួយនឹងខ្សែថ្មីចំនួន ៣ ខ្សែ ដោយគ្រោងបើកការដ្ឋានសាងសង់ក្នុងត្រីមាសទី ៤ ឆ្នាំនេះ ជាមួយនឹងកញ្ចប់

គ្រប់ខេត្ត រាជធានីនៃកម្ពុជា នឹងជួបប្រទះភ្លៀងធ្លាក់ រួមជាមួយខ្យល់កន្ត្រាក់ ហើយក៏មានលាយឡំផ្គរ រន្ទះរហូតដល់ដាច់ខែនេះ

ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម​បាន​ជូន​ដំណឹង ស្ដី​ពី​អាកាសធាតុ ដោយ​បញ្ជាក់​យ៉ាង​ច្បាស់​ថា ចាប់ពី​ថ្ងៃ ២៤ ដល់​ថ្ងៃ ៣០ ខែ​កញ្ញា ឆ្នាំ ២០២៦ ប្រទេស​កម្ពុជា​នឹង​មាន​

ចិនហាមឃាត់រឿង AI រាប់ម៉ឺនរឿងដែលមាន “អត្ថន័យមិនសមរម្យ និងអាចបង្កគ្រោះថ្នាក់”

ទីភ្នាក់ងារនិយតកម្មមាតិកាវីដេអូខ្លីរបស់ប្រទេសចិន បានលុបចោលភាពយន្តខ្លីចំនួន ៦៨ ០០០ ចំណងជើង ដែលមាន "អត្ថន័យមិនសមរម្យ និងអាចបង្កគ្រោះថ្នាក់" ដោយក្នុងនោះជាភាពយន្ត

សម្ពាធក្នុងការមានផ្ទះ មានឡានមុនរៀបការ បង្កបន្ទុកផ្លូវចិត្តធ្ងន់ធ្ងរក្នុងចំណោមយុវជនវៀតណាម

សម្ពាធសង្គមក្នុងការរកលុយទិញផ្ទះ និងរថយន្តផ្ទាល់ខ្លួនឱ្យបានមុនពេលរៀបការ កំពុងបង្ខំឱ្យយុវជនវៀតណាមជាច្រើនត្រូវរ៉ាប់រងការងារច្រើនក្នុងពេលតែមួយ និងពឹងផ្អែកលើ

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្