សិល្បករ ហោ សីហា កំពុង​ដំណើរ​ការ​ពិព័រណ៍​ទោល​ថ្មី​ ក្រោម​ចំណងជើង “ដំណើរ​ផ្សងព្រេងក្នុងសុបិន”

ហោ សីហា ដែល​ជា​សិល្បករ​មក​ពី​ខេត្ត​បាត់ដំបង កំពុងដំណើរការពិព័រណ៍ទោលថ្មីមួយទៀត​របស់​គាត់​ក្រោម​ចំណង​ជើង​ថា “ដំណើរ​ផ្សងព្រេង​ក្នុង​សុបិន”។ សម្រាប់​អ្នក​ដែល​មាន​ការ​ចាប់​អារម្មណ៍​ផ្នែក​គំនូរ អាច​ចូល​រួម​ទស្សនា​ស្នាដៃ​ការងារ​សិល្បៈ​ច្នៃ​ប្រតិដ្ឋ​ថ្មី​របស់ ហោ សីហា ដោយ​ឥតគិតថ្លៃ ចាប់ពី​ថ្ងៃនេះ​រហូត​ដល់​ថ្ងៃ ១៨ ខែ​វិច្ឆិកា ឆ្នាំ ២០២៤ ចាប់ពី​ម៉ោង ១០ ព្រឹក ដល់ម៉ោង ៦ ល្ងាច នៅ​វិចិត្រសាល FT Gallery ក្នុង​បរិវេណ Factory Phnom Penh។

បន្ទាប់ពី​បាន​បង្ហាញ​ស្នាដៃ​មុន​ៗ​លោក​រួចមក​ដូចជា “កង្កែប​ក្នុង​អណ្ដូង” (២០១៤) “ស្វាគមន៍​មក​កាន់​ភូមិ​សក្ដិ​របស់ខ្ញុំ​” (២០១៦) “អ្វី​មួយ​ត្រូវ​បាន​លាក់​កំបាំង” (២០១៩) ដែល​បាន​បរិយាយ​តាម​រយៈ​ឈុត​ឆាក​អ​រូបិយ ផ្សារ​ភ្ជាប់​ទៅ​នឹង​បទពិសោធន៍​ផ្ទាល់​ខ្លួន​សិល្បករ​វ័យ ៣៣ ឆ្នាំ​រូបនេះ ​ដូចជា ស្ថានភាព​ក្រ​តោក​យ៉ាក និង​បញ្ហា​ក្នុង​សង្គម​ខ្មែរ​កើត​ឡើង​ឥត​ឈប់ឈរ។

ហោ សីហា នៅតែ​បន្ត​គូរ​រូប​មក​ដល់​សព្វ​ថ្ងៃ ប្រៀប​ដូចជា​អ្នក​និទាន​រឿ​ម្នាក់។ ស្នា​ដៃ​ពិព័រណ៍​ថ្មី​មួយ​នេះ នឹង​នាំ​អារម្មណ៍​លោក​អ្នក​ទៅ​កាន់​ការ​ស្រមើស្រមៃ​ដោយ​មិន​ដឹង​ខ្លួន​មួយ ហើយ​បង្ហាញ​​ពី​រឿងរ៉ាវ​គ្មាន​ទី​បញ្ចប់ របស់​ក្មេង​ប្រុស​ជន​បទ​ម្នាក់​នេះ។

ងាក​ទៅ​និយាយ​ពី​ប្រវត្តិ​របស់ ហោ សីហា បន្តិច​វិញ វិចិត្រករ​រូប​នេះ​កើត​នៅ​ខេត្ត​ឧត្តរមានជ័យ ក្នុង​ឆ្នាំ ១៩៩១ ហើយ​បាន​បញ្ចប់​ការ​សិក្សា​ជំនាញ​សិល្បៈ​សូន​រូប​នៅ​អង្គការ​ហ្វារ​ពន្លឺ​សិល្បៈ​ក្នុង​ឆ្នាំ ២០១៣។ បច្ចុប្បន្ន លោក​រស់​នៅ​បាត់ដំបង និង​បម្រើ​ការងារ​នៅ​ឯ​វិចិត្រសាល រំចេក៥។ ចំណែក​ស្នាដៃ​របស់​ សីហា កន្លង​មក​រួមមាន៖

– ពិព័រណ៍ទោលម្នាក់ឯង ដូចជា “Waiting for sunrise” (២០១១) “កង្កែបក្នុងអណ្ដូង” (២០១៤) “ស្វាគមន៍មកកាន់ភូមិសក្ដិរបស់ខ្ញុំ” (២០១៦) ជាដើម។

– ពិព័រណ៍ជាគូ ដូចជា “Children in countryside” (ជាមួយ Nget Chanpenh) (២០១២) “អ្វីមួយត្រូវបានលាក់កំបាំង” (ជាមួយ Bor Hak) (២០១៩) ជាដើម។

– ពិព័រណ៍ជាក្រុម ដូចជា “From Cambodia” (២០១២) នៅ​ក្រុង​តូរ៉ុនតូ ប្រទេស​កាណាដា “Saison du Cambodge” (២០១៨) នៅ​ក្រុង​ប៉ារីស ប្រទេស​បារាំង ជាដើម។


ហោ សីហា​ គឺ​ជា ​អតីត​សិស្ស​ផ្នែក​គំនូរ​របស់​លោក​ ស្រី បណ្តូល​ តាំង​ពី​ជា​ង​ ១ ៨ ឆ្នាំ​មុន ដែល​លោកស្រី​​ជា​សិល្បករ​ដ៏​ល្បី និង​មាន​ស្នាដៃ តួនាទី​ជា​សហ​ស្ថាបនិក​នៃ​អង្គការ​ហ្វារ​ពន្លឺ​សិល្បៈ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

វិទ្យាល័យព្រះអង្គឌួង បានធ្វើមុនគេនូវ “ប្រអប់ទុកទូរសព្ទ” របស់សិស្សក្នុងម៉ោងរៀន

កាលពី​ម្សិលមិញ​សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត គឺជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន​ណែនាំ​ឲ្យ​លោក​គ្រូ​អ្នក​គ្រូ​ទាំងអស់ ដក​យក​ទូរសព្ទ​ដៃ​ពី​សិស្ស​សាលា

ម្ចាស់ស្នាដៃសៀវភៅ The Man Who stole the gods នឹងបង្ហាញវត្តមាននៅកម្ពុជា

ម្ចាស់​ស្នាដៃ​សៀវភៅ «The Man Who stole the gods» នឹង​បង្ហាញ​វត្តមាន​ដោយ​ផ្ទាល់​នៅ​កម្ពុជា​ដើម្បី​ចូលរួម​ចែក​រំលែក និង​បក​ស្រាយ​រឿងរ៉ាវ​នៃ​ការ​លួច​និង​ជួញ​ដូរ​វត

“រឿងរ៉ាវក្មេងប្រុសកម្សត់ AI” ក្លាយជាអន្ទាក់ផ្លូវចិត្ត បោកប្រាស់យកប្រាក់ពីមនុស្សចាស់នៅចិន

មនុស្សចាស់នៅប្រទេសចិនចាញ់បោកវីដេអូដែលបង្កើតដោយ AI ដោយជួយទិញទំនិញដែលមានតម្លៃខ្ពស់ជាងទីផ្សារ ខណៈជនខិលខូចអាចរកប្រាក់កម្រៃចន្លោះ ២ ០០០ ទៅ ៣ ០០០ យ៉ន់

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតកំពុងវាយលុកប្រព័ន្ធទូទឹកកកផ្សារទំនើបទូទាំងអឺរ៉ុប ស្របពេលប្រទេសជាច្រើនប្រកាសឱ្យប្រជាជនទិញស្បៀងត្រៀមទុក

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតបានវាយលុកលើហាងទំនិញគ្រឿងទេស និងផ្សារទំនើបនានានៅក្នុងប្រទេសអឺរ៉ុបយ៉ាងហោចណាស់ចំនួនប្រាំបួន កាលពីថ្ងៃចន្ទ ដែលបានជំរុញឱ្យសហភាព

បុរសចិនម្នាក់ប៉ងធ្វើអត្តឃាតក្រោយបែកធ្លាយវីដេអូអាក្រាត និងទិន្នន័យផ្ទាល់ខ្លួនទាំងអស់ បន្ទាប់ពីធ្លាក់ចូលក្នុងអន្ទាក់ Romance Scam

ថ្មីៗនេះយោងតាមតម្រុយរាយការណ៍ពីប្រជាពលរដ្ឋ សមត្ថកិច្ចប៉ូលិសទីក្រុង Huludao ខេត្ត Liaoning បានបំបែកក្រុមឧក្រិដ្ឋកម្មពាក់ព័ន្ធនឹងអំពើទុច្ចរិតថ្មីមួយដែលដឹកនាំដោយ

ឱកាសសម្រាប់អ្នក Single! ហ្វាំងឡង់ផ្តល់ដំណើរកម្សាន្តឥតគិតថ្លៃដល់អ្នកឥតគូ មកស្វែងរកស្នេហ៍ពិតលើទឹកដីប្រទេសខ្លួន

ប្រទេសហ្វាំងឡង់កំពុងស្វែងរកអ្នកនៅលីវពីជុំវិញពិភពលោកចំនួន ១៦ នាក់ ដែលស្ម័គ្រចិត្តចូលរួមដំណើរកម្សាន្តដោយឥតគិតថ្លៃរយៈពេល ៤ ថ្ងៃ ដើម្បីធ្វើការណាត់ជួបបែប Blind date

មាលា ជាប់ក្នុងបញ្ជីឈ្មោះបេក្ខភាព The 100 most beautiful faces 2026 ពី វេទិកា​កម្សាន្ត TC Candler

កូន​ខ្មែរ​កាត់​បារាំង Mélia Constantin ត្រូវ​បាន TC Candler ដែល​ជាវេទិកាកម្សាន្ត​ដ៏​ល្បីល្បាញ​លើ​ពិភពលោក បាន​ជ្រើសរើស​ឲ្យ​មាន​ការ​បោះឆ្នោត ដើម្បី​ក្លាយ​ជា​បេក្ខ

អបអរសាទរ! ក្រសួងវប្បធម៌ប្រកាសពីការប្រគល់ត្រលប់វត្ថុសិល្បៈខ្មែរចំនួន ១៨ ពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស

នៅល្ងាចថ្ងៃទី៣០ ខែតុលានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រកាសអំពីការប្រគល់ត្រឡប់មកកម្ពុជាវិញនូវវត្ថុសិល្បៈខ្មែរចំនួន១៨ រូប/បំណែក ដែលបានស្វែងរកឃើញ

កម្ពុជា​រក​ឃើញ​ផូស៊ីល​ឈើ​បុរាណ ៣ កន្លែងទៀតក្នុង​ស្រុកសេសាន ខេត្ត​ស្ទឹងត្រែង

ថ្មីៗ នេះ​ក្រុម​ការងារ​ជំនាញ​នៃ​ការងារ​កំណាយ​ស្រាវជ្រាវ​ផូស៊ីល​ឈើ​បុរាណ ដែល​មាន​អាយុកាល​ចាប់​ពី ១០ម៉ឺន​ឆ្នាំ ដល់ ២ លាន​ឆ្នាំ បាន​ស្វែង​រក​ឃើញ​រណ្ដៅ​សំខាន់ៗ​ចំនួ

ឲ្យពិន្ទុប៉ុន្មាន? រូបសំណាក «បង្កងទឹកសាប» លេចចេញជារូបរាង លើទឹកដីខេត្តតាកែវ

ខេត្ត​តាកែវ បង្កើត​សមិទ្ធផល​ថ្មី​មួយ​ទៀត​នៅ​លើ​ទឹក​ដី​របស់​ខ្លួន។ រូប​សំណាក់ «បង្កង​ទឹក​សាប» កំពុង​លេច​រូបរាង​នៅ​លើ​ទឹក​ដី​នៃ​ខេត្ត​តាកែវ ថែម​ទទួល​បាន​ការ​សរសើរ



Leave a Reply

Your email address will not be published.Required fields are marked *