តស៊ូណាស់! សេង ដារ៉ាត់ ជិះពីកម្ពុជាក្រោម ជាង ៦០០ គីឡូម៉ែត្រ មកប្រកួត The Rapper

សេង ដារ៉ាត់ រហ័សនាម D.A.R.T ជាបេក្ខជនម្នាក់ក្នុងកម្មវិធីប្រឡងរ៉េប The Rapper Cambodia ដោយលោកបានឡើងបង្ហាញសមត្ថភាពរ៉េបលើឆាកអស្ចារ្យ ចំពោះមុខ​Producer ទាំង ២ និង Coach  ៤ រូបផ្សេងទៀត ប្រកបដោយភាពក្លាហាន និងភាពជឿជាក់បំផុត។

មុនពេលបញ្ចេញសមត្ថភាពឱ្យគ្រូបង្វឹក និង Producer ​បានឃើញ D.A.R.T បានលាតត្រដាងឱ្យដឹងថា លោកបានតស៊ូជិះម៉ូតូរយៈចម្ងាយជាង ៦០០ គីឡូម៉ែត្រ ពីទឹកដី​កម្ពុជាក្រោម ដើម្បីមកចូលរួមប្រកួតប្រជែងកម្មវិធី The Rapper Cambodia វគ្គ AUDITION សប្ដាហ៍ទី១​។ គ្រាន់តែដឹងបែបនេះភ្លាម កំពូលតារារ៉េប វណ្ណដា ដែលជា Producer ក្នុងកម្មវិធីនេះ ស្ទុះងើបហើបពីកៅអី បង្ហាញការភ្ញាក់ផ្អើលដែលបេក្ខជនរូបនេះតស៊ូ ហើយហ៊ានលះបង់ខ្លាំង ផ្សង​គ្រោះ​ថ្នាក់ ដើម្បីតាមចាប់​ក្តីស្រមៃរបស់ខ្លួនឯងបែបនេះ។

ដារ៉ាត់ បេក្ខជន​មកពី​កម្ពុជាក្រោមតែម្នាក់គត់​រូប​នេះ បានលើកឡើងក្នុងវីដេអូហាយឡាយថា គ្រាន់តែឮដំណឹង The Rapper ភ្លាម លោកបានសម្រេចចិត្តលាឈប់ការងារនៅព្រៃនគរ ហើយធ្វើដំណើរមករាជធានី ដើម្បីតាម​រក​ក្តីស្រមៃ។ លោកបន្តថា លោកមិនមែនមកប្រឡងធម្មតាទេ តែមកជាមួយឆន្ទៈ និងដើម្បីធ្វើជាស្ពានដល់បងប្អូន​កម្ពុជាក្រោមដទៃទៀត។

នៅកណ្តាលឆាក The Rapper Cambodia ដារ៉ាត់ រហ័សនាម D.A.R.T បានស្រែកប្រាប់បងប្អូនខ្មែរក្រោមច្បាស់ៗថា ខ្មែរកម្ពុជាក្រោមអាចចូលប្រកួត The Rapper Cambodia បាន មិនដូចការលេចឮនៅទីនោះឡើយ។ ទន្ទឹមនឹងនោះ Producer វណ្ណដា ក៏បានប្រកាសឱ្យដឹងជាសាធារណៈតែម្តងថា មិនថាប្អូនខ្មែរកម្ពុជា ឬខ្មែរលើ សុទ្ធសឹងជាឈាមខ្មែរ ដូច្នេះគ្រប់គ្នាអាចដាក់ពាក្យចូលរួមប្រកួតកម្មវិធី The Rapper Cambodia រដូវកាលទី២ ទាំងអស់គ្នា។

ក្រឡេកទៅមើល បេក្ខជនដែលជិះម៉ូតូពីដែនដីខ្មែរក្រោមមករាជធានីភ្នំពេញ ដើម្បីស្រែករ៉េបឱ្យគ្រប់គ្នាបាន D.A.R.T ពិតជាធ្វើ​បានល្អខ្លាំងមែនទែន ដោយត្រូវគ្រូបង្វឹកដល់​ទៅ ៤ នាក់ជាន់ហ្គាសយក តែចុងក្រោយលោកបានជ្រើសរើសចូលក្រុម Coachខ្មែរ១ជីវិត៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ចុងភៅលំដាប់ផ្កាយ Michelin ២ គឺលោក Christophe Hay និងមេចុងភៅ លោក លូ ម៉េង សហការគ្នានៅរាជធានី ភ្នំពេញ ដើម្បីជួយដល់កុមារនៅសាលារៀនតាមជនបទក្នុងខេត្តកំពត តាមរយៈអង្គការ Les Écoles de La Plantation

ងភៅដ៏ល្បីល្បាញជនជាតិបារាំង លោក Christophe Hay ដែលមាន រហស្សនាមថា «ចុងភៅកសិករ» (Farmer-Chef) និងមេចុងភៅកម្ពុជា លោក លូ ម៉េង បានរួមគ្នាក្នុងកម្មវិធីរាត្រីអាហារ

បុរសសិង្ហបុរីវ័យ ៦០ ឆ្នាំប្រើកន្ត្រៃកាត់ក្រចកប៉ុនប៉ងប្លន់ស្ត្រីម្នាក់ជំរិតទារប្រាក់ ១៥០០ ដុល្លារ

បុរសវ័យ ៦០ ឆ្នាំម្នាក់ត្រូវបានចោទប្រកាន់ថាបានប៉ុនប៉ងប្លន់ស្ត្រីវ័យ ២៩ ឆ្នាំម្នាក់នៅតំបន់ Woodlands ប្រទេសសិង្ហបុរីដោយប្រើឧបករណ៍ចាក់ស្បែកជុំវិញក្រចក

វចនានុក្រម Cambridge ជ្រើសរើសពាក្យ “Human” ជាពាក្យប្រចាំឆ្នាំ ២០២៦ ដើម្បីកុំឱ្យយើងភ្លេចពី “ភាពជាមនុស្ស” នៅក្នុងយុគសម័យ AI

នៅពេលដែលស្នាដៃបង្កើតដោយ AI ទទួលបានជ័យលាភី ចម្រៀង AI ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ វីដេអូ AI បានក្លាយជាវីដេអូស្នូលសម្រាប់ផ្សព្វផ្សាយរបស់ស្ថាប័នផ្សេងៗ

គំនូរមួយផ្ទាំងរបស់វិចិត្រករល្បីហូរឡង់ត្រូវបានលក់ក្នុងតម្លៃខ្ពស់បំបែកកំណត់ត្រា ១៩០​ លានដុល្លារ

ក្រុមហ៊ុនដេញថ្លៃ Sotheby's បានឱ្យដឹងថា ស្នាដៃដ៏អស្ចារ្យមួយរបស់វិចិត្រករ Vincent van Gogh ត្រូវបានលក់ក្នុងតម្លៃកំណត់ត្រា ១៩០,៤ លានដុល្លារអាមេរិក កាលពីថ្ងៃពុធ

គ្រឿងអលង្ការមាស ដែលធ្លាប់ស្ថិតក្រោមកម្មសិទ្ធិខុសច្បាប់របស់ Douglas Latchford មានតាំងបង្ហាញ នៅសារមន្ទីរជាតិដល់ថ្ងៃទី ២២ វិច្ឆិកា

នៅពេលចូលទៅដល់ពិព័រណ៍មិនអចិន្ត្រៃយ៍ស្ដីពីគ្រឿងអលង្ការ នាសារមន្ទីរជាតិ អ្នកនឹងឃើញនូវរូបចម្លាក់នៃទេពបុរសមួយអង្គតុបតែងដោយគ្រឿងអលង្ការមាសដ៏ប្រណិតមុនគេបង្អស់

តារាចម្រៀងចង្វាក់ Country Lainey Wilson ជ្រើសឈុតពី ALmée  សម្ដែងបទចម្រៀងថ្មី​  “Just A Woman” នៅ CMAs

តារាចម្រៀងចង្វាក់ខោនទ្រី Lainey Wilson បាន​ជ្រើសរើស​ឈុត ALmée Couture ដើម្បី​ឡើង​សម្ដែង​នៅ​ក្នុង​កម្មវិធី​ប្រគល់​ពាន​រង្វាន់ CMA ។ រ៉ូប​ពណ៌​ទឹក​ក្រូច​ចាស់​នោះ

លោកស្រី សុភា បុត្រឈរ ចូលរួមថវិកា ១ ម៉ឺនដុល្លារ សម្រាប់ Vote ឲ្យ Miss Universe Cambodia 2026 ថាន រតនា

Miss Universe Cambodia 2026 កញ្ញា ថាន រតនា កំពុង​បំពេញ​បេសកកម្ម​តំណាង​ឲ្យ​កម្ពុជា​នៅ​លើ​ឆាក​បវរកញ្ញា​ដ៏​ធំ​នៅ​ប្រទេស Puerto Rico ហើយ​កម្មវិធី Miss Universe ក៏បា

លោកសាស្ត្រាចារ្យ អ៊ីស៊ីហ្សាវ៉ា យ៉ូស៊ីអាគី ជនជាតិជប៉ុនដែលបានរួមចំណែកអភិរក្ស និងជួសជុលប្រាសាទបុរាណខ្មែរ ទទួលមរណភាព

លោកសាស្ត្រាចារ្យ អ៊ីស៊ីហ្សាវ៉ា យ៉ូស៊ីអាគី នាយកនៃមជ្ឈមណ្ឌលស្រាវជ្រាវ និងបណ្តុះបណ្តាលធនធានមនុស្សអាស៊ីដែលបានបណ្ដុះបណ្ដាលអ្នកជំនាញក្នុងស្រុក ក្នុងកិច្ចការអភិរក្ស

ប្រញាប់ទៅមើល! សារមន្ទីជាតិកម្ពុជាបន្តការពិព័រណ៍គ្រឿងអលង្ការខ្មែរអាយុកាល ២ ពាន់ឆ្នាំ ត្រឹមថ្ងៃអាទិត្យនេះ

ដោយមានការគាំទ្រយ៉ាងច្រើនពីភ្ញៀវជាតិ និងអន្តរជាតិ ពិព័រណ៍មិនអចិន្ត្រៃយ៍ស្តីពី គ្រឿងអលង្ការ នឹងបន្តបើកជូនសាធារណជនចូលទស្សនាត្រឹមថ្ងៃអាទិត្យ ចុងសប្តាហ៍នេះ

អ៊ែនជេលីណា និងអគ្គនាយក UNESCO លោក Khaled El-Eneny ទៅទស្សនកិច្ច ការត្បាញសូត្រខ្មែរ នៅកោះឧកញ៉ាតី

កាលពី​ពេល​ថ្មី​ៗ​នេះ​លោក Khaled El-Eneny និង​កំពូល​តារា​ហូលីវូដ អ៊ែនជេលីណា ជូលី បាន​ធ្វើ​ដំណើរ​ទៅ​កោះ​ឧកញ៉ា​តី ដើម្បី​ទៅ​មើល​ការ​ត្បាញ​សូត្រ ដែល​ជា​ជំនាញ​តាំងពី