Selena Gomez៖ អាយុ ៣១ឆ្នាំ អត់មានស្នេហា តែមានក្ដីសុខណាស់

Selena Gomez ជាតារាល្បីមួយរូបដែលជីវិតស្នេហា និងជីវិតឯកជនតែងតែទទួលបានការចាប់អារម្មណ៍ខ្លាំងបំផុតពីសំណាក់ប្រព័ន្ធផ្សព្វផ្សាយ និងអ្នកគាំទ្រ។ ខណៈមនុស្ស​ជា​ច្រើន​កំពុង​ងឿង​ឆ្ងល់​ថា​តើតារាវ័យ ៣១ឆ្នាំរូបនេះ​កំពុងមានទំនាក់ទំនងស្នេហា​ជាមួយ​នរណាឬអត់ Selena ​បាន​ឆ្លើយ​ថា នាង​មិន​ទាន់​មាន​នរណា​ម្នាក់​នៅ​ឡើយ​ទេ ហើយ​កំពុងរីករាយ​នឹង​ជីវិត​នៅ​លីវ ដូចក្នុង​បទ​ចម្រៀង​ថ្មី​​របស់​នាង “Single Soon” ដែរ ដែលនាង​មាន​បំណង​ចង់​ផ្ញើសារថា “រស់នៅម្នាក់ឯងមិនមែនជាបញ្ហាអ្វីទេ ប៉ុន្តែវាជាក្ដីសុខ”។

ថ្មីៗនេះ Selena Gomez បានផ្តល់សម្ភាសអំពីជីវិតក្នុងបច្ចុប្បន្នភាពរបស់នាងនៅក្នុងកម្មវិធីវិទ្យុ SiriusXM Hits 1 LA ដោយបានបង្ហើបថានាងអាចរស់នៅយ៉ាងមានសុភមង្គលដោយគ្មានមិត្តប្រុស ហើយ​បទ​ចម្រៀង​ថ្មី​របស់​នាង​សុទ្ធ​តែ​បង្កើត​ឡើង​ដើម្បី​ធ្វើ​ឱ្យ​អ្នក​ស្តាប់​មាន​អារម្មណ៍​ល្អ​។

នាង​បាន​និយាយ​ថា​៖ “​ខ្ញុំ​គិត​ថា​អ្នក​រាល់​គ្នាប្រាកដជាធ្លាប់​ឆ្លង​កាត់​គ្រា​មួយ​ដែល​​គិត​ថា ‘មិនដឹង​ល្អយ៉ាងណាទេបើមានមនុស្សម្នាក់នៅក្បែរខ្លួន’ ហើយ​ខ្ញុំ​ក៏​យល់​ពីអារម្មណ៍​នោះដែរ ប៉ុន្តែ​អ្នក​ដឹង​ទេ ពេលនេះខ្ញុំ​មិនគិតច្រើនអ្វីទេក្រៅពី​រីករាយ​នឹង​ជីវិត​បច្ចុប្បន្ន ហើយ​ខ្ញុំ​ចង់​មានក្ដីសុខជាមួយការរស់នៅជាខ្លួនឯង។ ដូច្នេះហើយ នៅពេលណាក៏ដោយដែលមានមនុស្សចូលមកក្នុងជីវិត ខ្ញុំ​នឹង​ឱ្យគាត់បំពេញក្ដីសុខ​សម្រាប់​ខ្ញុំ ជាជាង​ធ្វើ​ឱ្យ​ខ្ញុំ​មាន​អារម្មណ៍​អសុវត្ថិភាព​ដូចទំនាក់ទំនងដែលខ្ញុំធ្លាប់ជួប”។

ក្នុងបទសម្ភាសនេះដែរ Selena Gomez ក៏បាននិយាយអំពីការថត MV សម្រាប់បទ “Single Soon” ដែលជាបទក្នុងអាល់ប៊ុមថ្មីរបស់នាងដែលនឹងចេញក្នុងពេលឆាប់ៗនេះ ដោយមានក្រុមមិត្តភក្តិជិតស្និទ្ធស្រីៗចូលរួមថតឈុតជប់លៀង ដែលនាងបានបង្ហើបថា ក្នុងអាល់ប៊ុមថ្មីនេះនឹងមិនមានបទចម្រៀងសោកសៅទេសូម្បីមួយបទ។

“ខ្ញុំ​មាន​អារម្មណ៍​ថា​គ្មាន​ផ្នែក​ណា​មួយក្នុងជីវិតខ្ញុំ​ដែល​ត្រូវ​យកមក​និពន្ធជា​បទ​ចម្រៀង​សោកសៅ​នោះ​ទេ វា​មិន​ត្រូវ​នឹង​ជីវិត​របស់​ខ្ញុំ​នៅ​ពេល​នេះ​ទេ។ ខ្ញុំរស់នៅក្នុងពិភពចម្រៀង Sad Girl ដែលខ្ញុំក៏ចូលចិត្ត ហើយនឹងនៅតែនិពន្ធបទចម្រៀងបែបនោះនាពេលអនាគត ប៉ុន្តែសម្រាប់​អាល់ប៊ុមដែលចេញឆាប់ៗ​នេះ ខ្ញុំយល់ថា​មិនគួរមានបទចម្រៀងសោកសៅទេ”។ Selena រៀបរាប់ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ