សារី ស្រីពេជ្រ រលូនទាំងស្នេហា និងការងារ ថែមទាំងបង្ហើបគម្រោងវិលមកអង្រួនវិស័យបវរកញ្ញាឆាប់ៗទៀត!

ម្ចាស់ជយលាភីអន្តរជាតិ Miss Petite Global 2022 សារី ស្រីពេជ្រ កំពុងមានក្តីសុខយ៉ាងពេញទំហឹងជាមួយគូស្នេហ៍វ័យក្មេង ភារីន រីប៊ើ។ ប្រាប់ឱ្យដឹងក្នុងថ្ងៃជំនួបតារារឿង «ដឹកបេះដូងរកស្នេហ៍» ស្រីពេជ្រ ថា បច្ចុប្បន្នសេ្នហារបស់នាងរលូនល្អគ្មានភាពរកាំរកូសអ្វីឡើយ ពោលគឺនៅតែផ្អែមល្ហែមដាក់គ្នាដូចពេលដំបូងដែលបានចាប់ផ្តើម។

គ្រាន់តែពេលនេះអ្នកទាំង២ រវល់ច្រើនរៀងខ្លួន ហើយក៏មានការងារមួយចំនួនត្រូវធ្វើជាមួយគ្នាផងដែរ។ ជាក់ស្តែង ដូចជា ការថតរឿង ថតវីដេអូប្រម៉ូតស៉្បតពាណិជ្ជកម្ម និងការងារផ្សេងៗទៀត ធ្វើឱ្យអ្នកទាំងពីរមានឱកាសបានជួបមុខគ្នាច្រើនគួរសម។ 

ក្រឡេកមកវិស័យបវរកញ្ញាវិញ ស្រ្តីខ្មែរដំបូងគេបំបែកកំណត់ត្រាឈ្នះមកុដអន្តរជាតិ សារី ស្រីពេជ្រ នៅតែស្រលាញ់វិស័យនេះខ្លាំង ហើយចិញ្ចឹមចិត្តចង់វិលត្រឡប់មកប្រកួតម្តងទៀតក្នុងឆ្នាំណាមួយ។

សព្វថ្ងៃនាងមានកម្មវិធីក្នុងចិត្ត ២ គឺ Miss Grand និង Miss Universe ប៉ុន្តែពុំទាន់ដឹងថា នឹងជ្រើសរើសកម្មវិធីណាមួយឡើយ ខណៈសាមីខ្លួននាងកំពុងសម្លឹងមើលសក្តានុពល និងទស្សនវិស័យរបស់កម្មវិធីទាំងពីរនេះ រួចទើបធ្វើការសម្រេចចិត្តតាមក្រោយ។ អ្វីដែល ស្រីពេជ្រ ផ្តោតសំខាន់ពេលនេះ​ គឺការងារសិល្បៈចំពោះមុខ និងឆ្លៀតពេលដុះខាត់សមត្ថភាពបន្ថែម ឱ្យប្រាកដថា ការវិលត្រឡប់របស់នាងនឹងទទួលបានជោគជ័យជាផ្លែផ្លា។ 

ដើម្បីឱ្យកាន់តែមានភាពជឿជាក់ខ្ពស់ ស្រីពេជ្រ គិតថា នាងគួរតែពង្រឹងការដើរបន្ថែម ក៏ដូចជារៀនភាសា និងហ្វឹកហាត់លើ Q&A ឱ្យកាន់តែខ្លាំង ព្រោះ Q&A ជាចំណុចសំខាន់បំផុតក្នុងការប្រកួតប្រជែង មិនថាការប្រកួតថា្នក់ជាតិ ឬអន្តរជាតិនោះទេ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ប្រជាប្រិយភាព ព្រាប សុវត្ថិ គ្មានភាពថមថយឡើយ ជាក់ស្ដែងថ្ងៃប្រគំតន្រ្តីកាលពីសប្ដាហ៍មុន

សំឡេង​ស្រែ​ហ៊ោកញ្ជ្រៀវ​នៃ​អ្នក​គាំទ្រ​ថ្ងៃ​ប្រគំ​តន្ត្រី​កាលពី​ពេល​ថ្មី​ៗ​នេះ បញ្ជាក់​យ៉ាង​ច្បាស់​ថា ប្រជាប្រិយភាព​កំពូល​តារា​ចម្រៀង​ប្រុស ព្រាប សុវត្ថិ គ្មាន​ការ​ថមថយ​ឡើយ បើ​ទោះ​ជា​ម្ចាស់​បទ «ម្ចាស់​បេះដូង» វ័យ​កាន់តែ​ច្រើន និង​មាន​តារា​ចម្រៀង​ជាច្រើន​

ប្រធានសមាគមសិល្បករខ្មែរ នាំសិល្បករឈ្វេងយល់ពីឧបករណ៍ហិរញ្ញវត្ថុ និងឱកាសវិនិយោគក្នុងទីផ្សារមូលបត្រ

សិល្បករ​សិល្ប​ការិនី​ជាច្រើន​រូបត្រូវបានចូលរួមកម្មវិធី​សិក្ខាសាលា និង​ឈ្វេង​យល់​ចាប់​យក​បំណិន​ជីវិត​ថ្មី​ផ្នែក​​ហិរញ្ញវត្ថុ ដើម្បី​ជំរុញ​សេដ្ឋកិច្ច និង​ការពារ​ការ​ឆបោក​នៅ​អគារ​អាជ្ញាធរ​សេវា​ហិរញ្ញវត្ថុ​មិនមែន​ធនាគារ។

មកកម្ពុជាលើកទី១ Donghae ក្រុម Super Junior ពោលសរសើរប្រជាជនកម្ពុជាមិនដាច់ពីមាត់

Donghae សមាជិកក្រុមចម្រៀងខេប៉ុបល្បីឈ្មោះ Super Junior បានបង្ហោះ Story ជាបន្តបន្ទាប់អំពីការជាប់ចិត្តនឹងប្រទេសកម្ពុជា បន្ទាប់ពីបានមកសម្ដែងជាលើកដំបូងយ៉ាងកក្រើកកាលពីចុងសប្ដាហ៍កន្លងទៅ

អូលីវ៉ា គង់ បញ្ចេញ ​collection ថ្មី​ប្រមូល​ម៉ូដែល​ថ្មីចាស់ប្រុសស្រីល្បីៗ កក្រើកវិស័យ Fashion ស្រុកខ្មែរ

អ្នក​ច្នៃម៉ូដល្បី​ឈ្មោះ​ លោក ម៉ែន សីហា ហៅ អូលីវ៉ា គង់ បាន​សាង​ភាព​ភ្ញាក់ផ្អើល​ជា​ថ្មី​ម្តង​ទៀត​ដល់​អ្នក​ស្នេហា​វិស័យ​ម៉ូដ​នៅ​កម្ពុជា​ ដោយបញ្ចេញ Collection ថ្មីមួយទៀតក្រោមស្លាកយីហោ KALKIN ​ជា​ស្លាក​យីរបស់​លោក

សេង ណាអូមី ទទួលបានមកុដ Miss Face Of The Universe Global Ambassador 2026

កញ្ញា សេង ណាអូមី បាន​នឹង​កំពុង​ក្ដោប​ប្រជាប្រិយភាព​មក​កម្ពុជា​វិញ បន្ទាប់ពី​ត្រឡប់ពីប្រកួត​កម្មវិធី Face Universe Pageant 2026 នៅ​ប្រទេស​មីយ៉ាន់ម៉ា កាលពី​ពេល​ថ្មី​ៗ។ តំណាង​ឲ្យ​ប្រទេស​កម្ពុជា លើ​វេទិកា​បវរកញ្ញា​អន្តរជាតិ ណាអូមី

ទស្សនីយភាពល្ខោនក្បាច់បុរាណ «រឿង ខ្យងស័ង្ខបញ្ជជន្យៈ»

ស្មារតីនៃការអភិរក្ស និងអភិវឌ្ឍន៍សិល្បៈវប្បធម៌បុរាណក្នុងចំណោមកុលបុត្រកុលធីតាខ្មែរជំនាន់ក្រោយ ត្រូវបានបង្ហាញយ៉ាងលេចធ្លោតាមរយៈទស្សនីយភាពរបាំក្បាច់បុរាណក្រោមចំណងជើង «ខ្យងស័ង្ខបញ្ជជន្យៈ» ដក

ឡឺរេន ដែលធ្វើឲ្យទស្សនិកជនវៀតណាមចំហ​មាត់កាលពីពេលថ្មីៗនេះ មានបទពិសោធន៍ជោគជាំលើឆាកបង្ហាញម៉ូដតាំងពីអាយុ ៥ ឆ្នាំ

វីដេអូ​ដែល​ម៉ូដែល​ខ្មែរ​វ័យ​ក្មេង ឡឺរេន បាន​ដើរ​បង្ហាញ​ម៉ូដ​លើ​ឆាក CAMUSE Bridal 2026 Collection នៃ​កម្មវិធី COSMIC ROYALE – RULE THE COSMO កាលពី​ពេល​ថ្មីៗ ហើយ​ត្រូវ​បាន​មហាជន​ទាំង​ក្នុង​ស្រុក​ក៏​​ផ្ទាល់​ភ្ញាក់ផ្អើល​ពី​

កន្លាស់​ច្នៃជាម៉ូដ​មកុដ​អប្សរាដែលព្រះនាង នរោត្តម ជេនណា គ្រងពិតជាប្រណីត សក្តិសមខ្លាំងនឹងកិត្តិយសទ្រង់

ក្នុង​នាម​ជា​សែ​រាជវង្ស​ខ្មែរ​ព្រះនាង នរោត្តម ជេនណា មិន​ដែល​ឲ្យ​មហាជន​អ្នក​គាំទ្រ​ខក​បំណង​ឡើយ​ពេល​បង្ហាញ​ខ្លួន​ម្ដង​ៗ។ ដូច​កាលពី​ពេល​ថ្មី​ៗ​នេះ ពេល​ឡើង​សម្ដែង​នៅ​ពិធី​បើក​ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​ដ៏​ធំ ការប្រកួត​ដណ្ដើម​ពាន​រង្វាន់

ពិបាករកគូ​ខ្លាំងពេក យុវជននៅកូរ៉េខាងត្បូងនាំគ្នាចូលរួម “កម្មវិធីប្រតិបត្តធម៌រកគូព្រេង” រំពឹងបានជួបស្នេហ៍ពិតនៅក្នុងវត្ត

នៅពេលដែលអត្រាអត្រាកំណើតធ្លាក់ចុះក្លាយជាវិបត្តិ ហើយការស្វែងរកគូស្រករក្លាយជារឿងពិបាកជាងការប្រណាំងប្រជែងក្នុងអាជីពសម្រាប់មនុស្សជំនាន់ថ្មី ‘វត្តអារាម’ ក៏លែងត្រឹមតែជាទីកន្លែងសម្រាប់ប្រតិបត្តិធម៌ទៀត

ជប៉ុនផលិត «ទូទឹកកកក្លាសេមនុស្ស» ដើម្បីទប់ទល់នឹងកម្ដៅដែលកើនឡើងដល់ ៤០ អង្សាសេ

បញ្ហាកម្ដៅឡើងខ្លាំង បានរុញច្រានឱ្យក្រុមហ៊ុនមួយនៅជប៉ុនផលិតទូរទឹកកកសម្រាប់ក្លាសេមនុស្ស លក់ចេញក្នុងតម្លៃ ៩ ៣០០ ដុល្លារអាមេរិក ដោយមានអតិថិជនគោលដៅជាអ្នកធ្វើការតាមការដ្ឋានសំណង់ រោងចក្រ និងឃ្លាំង