សារី សុវត្តី ប្រកាសចប់កុងត្រាជាមួយ BKA ក្រោយជួបបញ្ហាចម្រូងចម្រាស់មិនបានទៅប្រកួតអន្តរជាតិ

មានរឿងភ្ញាក់ផ្អើលមួយបានកើតឡើងក្នុងវស័យ Beauty pageant នៅកម្ពុជា បន្ទាប់ពីគ្រប់គ្នាបានឃើញសារដ៏វែងអន្លាយរបស់ កញ្ញា សារី សុវត្តី Miss World Cambodia 2021ដែលនាងបានប្រកាសថា នាងនឹងបញ្ចប់កុងត្រាជាមួយក្រុមហ៊ុន BKA នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ នេះហើយ។ 

មិនត្រឹមតែប្រកាសចប់កុងត្រាជាមួយក្រុមហ៊ុនប៉ុណ្ណោះទេ សារី សុវត្តី ថែមទាំងប្រកាសឱ្យហ្វេនៗអ្នកគាំទ្រវិស័យបវរកញ្ញាបានដឹងថា ពេលនេះនាងបរាជ័យក្នុងការតំណាងកម្ពុជាទៅប្រកួតលើកឆាកអន្តរជាតិ ដែលនេះបានន័យថា នាងគ្មានឱកាសចេញទៅប្រកួតលើវេទិកាអន្តរជាតិ តាមការគ្រោងទុករយៈពេលជាង ២ ឆ្នាំមកនេះ​។

ក្នុងសារដ៏វែងអន្លាយនោះ Miss World Cambodia 2021 បានរៀបរាប់ពីដំណើរដើមចមនៃរឿងហេតុដែលបានកើតឡើងចំពោះនាង និងការឆ្លើយតបរបស់ក្រុមហ៊ុន​ BKA ពេលដែលនាងសួរនាំទាក់ទងពីការប្រកួតអន្តរជាតិនោះផងដែរ។ រឿងរ៉ាវ ចម្រូងចម្រាស់ដែលបានកើតឡើងត្រូវ វត្តី រៀបរាប់ក្នុងសារនេះយ៉ាងលម្អិត ហើយនាងក៏ពោលឡើងយ៉ាងអស់សង្ឃឹមទៅកាន់អ្នកគាំទ្រថា នាងព្យាយាមអស់លទ្ធភាពហើយ ទើបសម្រេចចិត្តប្រកាសចប់កុងត្រា និងបោះបង់ឱកាសតំណាងជាតិកម្ពុជាចេញទៅប្រកួតលើឆាកអន្តរជាតិ ដែលនេះជាក្តីស្រមៃដ៏ធំក្នុងជីវិតរបស់នាង។

ពេលទទួលដំណឹងនេះភ្លាម ហ្វេនៗ និងអ្នកស្នេហាវិស័យ Beauty pageant នៅកម្ពុជា បានចេញមកសម្តែងការសោកស្តាយចំពោះ Miss World Cambodia 2021 គ្រប់ៗគ្នា ព្រោះពួកគេដឹងថា វត្តី បានខិតខំប្រឹងប្រែង និងព្យាយាមពង្រឹងសមត្ថភាពខ្លួនឯងត្រៀមសម្រាប់ការប្រកួតអន្តរជាតិខ្លាំងណាស់។ សូម្បី ពេលផ្តល់កិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មានសិល្បៈក្នុងស្រុកក៏នាងតែងតែបង្ហាញពីជំនឿចិត្ត ឆន្ទៈដ៏មុតមាំ និងការប្តេជ្ញាចិត្តក្នុងការប្រកួតប្រជែងនេះ ទោះបីនាងត្រូវរង់ចាំអស់រយៈដ៏យូរ ក៏ចិត្តនាងមិនចុះចាញ់ឡើយ។ ដូច្នេះហើយទើបហ្វេនៗសោកស្តាយជាពន់ពេក ពេលដឹងថា នាងមិនបានចេញទៅប្រកួតលើវេទិកាអន្តរជាតិ។

សូមអានសំណេរដ៏វែងអន្លាយរបស់ កញ្ញា សារី សុវត្តី Miss World Cambodia 2021 ដែលបង្ហោះលើគណនីហ្វេសប៊ុកផ្លូវការ នៅរសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ អំពីការប្រកាសចប់កុងត្រាជាមួយ BKA និងរឿងចម្រូងចម្រាស់ដែលបានកើតឡើង៖



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ម្ចាស់ស្នាដៃសៀវភៅ The Man Who stole the gods នឹងបង្ហាញវត្តមាននៅកម្ពុជា

ម្ចាស់​ស្នាដៃ​សៀវភៅ «The Man Who stole the gods» នឹង​បង្ហាញ​វត្តមាន​ដោយ​ផ្ទាល់​នៅ​កម្ពុជា​ដើម្បី​ចូលរួម​ចែក​រំលែក និង​បក​ស្រាយ​រឿងរ៉ាវ​នៃ​ការ​លួច​និង​ជួញ​ដូរ​វត

“រឿងរ៉ាវក្មេងប្រុសកម្សត់ AI” ក្លាយជាអន្ទាក់ផ្លូវចិត្ត បោកប្រាស់យកប្រាក់ពីមនុស្សចាស់នៅចិន

មនុស្សចាស់នៅប្រទេសចិនចាញ់បោកវីដេអូដែលបង្កើតដោយ AI ដោយជួយទិញទំនិញដែលមានតម្លៃខ្ពស់ជាងទីផ្សារ ខណៈជនខិលខូចអាចរកប្រាក់កម្រៃចន្លោះ ២ ០០០ ទៅ ៣ ០០០ យ៉ន់

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតកំពុងវាយលុកប្រព័ន្ធទូទឹកកកផ្សារទំនើបទូទាំងអឺរ៉ុប ស្របពេលប្រទេសជាច្រើនប្រកាសឱ្យប្រជាជនទិញស្បៀងត្រៀមទុក

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតបានវាយលុកលើហាងទំនិញគ្រឿងទេស និងផ្សារទំនើបនានានៅក្នុងប្រទេសអឺរ៉ុបយ៉ាងហោចណាស់ចំនួនប្រាំបួន កាលពីថ្ងៃចន្ទ ដែលបានជំរុញឱ្យសហភាព

បុរសចិនម្នាក់ប៉ងធ្វើអត្តឃាតក្រោយបែកធ្លាយវីដេអូអាក្រាត និងទិន្នន័យផ្ទាល់ខ្លួនទាំងអស់ បន្ទាប់ពីធ្លាក់ចូលក្នុងអន្ទាក់ Romance Scam

ថ្មីៗនេះយោងតាមតម្រុយរាយការណ៍ពីប្រជាពលរដ្ឋ សមត្ថកិច្ចប៉ូលិសទីក្រុង Huludao ខេត្ត Liaoning បានបំបែកក្រុមឧក្រិដ្ឋកម្មពាក់ព័ន្ធនឹងអំពើទុច្ចរិតថ្មីមួយដែលដឹកនាំដោយ

ឱកាសសម្រាប់អ្នក Single! ហ្វាំងឡង់ផ្តល់ដំណើរកម្សាន្តឥតគិតថ្លៃដល់អ្នកឥតគូ មកស្វែងរកស្នេហ៍ពិតលើទឹកដីប្រទេសខ្លួន

ប្រទេសហ្វាំងឡង់កំពុងស្វែងរកអ្នកនៅលីវពីជុំវិញពិភពលោកចំនួន ១៦ នាក់ ដែលស្ម័គ្រចិត្តចូលរួមដំណើរកម្សាន្តដោយឥតគិតថ្លៃរយៈពេល ៤ ថ្ងៃ ដើម្បីធ្វើការណាត់ជួបបែប Blind date

មាលា ជាប់ក្នុងបញ្ជីឈ្មោះបេក្ខភាព The 100 most beautiful faces 2026 ពី វេទិកា​កម្សាន្ត TC Candler

កូន​ខ្មែរ​កាត់​បារាំង Mélia Constantin ត្រូវ​បាន TC Candler ដែល​ជាវេទិកាកម្សាន្ត​ដ៏​ល្បីល្បាញ​លើ​ពិភពលោក បាន​ជ្រើសរើស​ឲ្យ​មាន​ការ​បោះឆ្នោត ដើម្បី​ក្លាយ​ជា​បេក្ខ

អបអរសាទរ! ក្រសួងវប្បធម៌ប្រកាសពីការប្រគល់ត្រលប់វត្ថុសិល្បៈខ្មែរចំនួន ១៨ ពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស

នៅល្ងាចថ្ងៃទី៣០ ខែតុលានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រកាសអំពីការប្រគល់ត្រឡប់មកកម្ពុជាវិញនូវវត្ថុសិល្បៈខ្មែរចំនួន១៨ រូប/បំណែក ដែលបានស្វែងរកឃើញ

កម្ពុជា​រក​ឃើញ​ផូស៊ីល​ឈើ​បុរាណ ៣ កន្លែងទៀតក្នុង​ស្រុកសេសាន ខេត្ត​ស្ទឹងត្រែង

ថ្មីៗ នេះ​ក្រុម​ការងារ​ជំនាញ​នៃ​ការងារ​កំណាយ​ស្រាវជ្រាវ​ផូស៊ីល​ឈើ​បុរាណ ដែល​មាន​អាយុកាល​ចាប់​ពី ១០ម៉ឺន​ឆ្នាំ ដល់ ២ លាន​ឆ្នាំ បាន​ស្វែង​រក​ឃើញ​រណ្ដៅ​សំខាន់ៗ​ចំនួ

ឲ្យពិន្ទុប៉ុន្មាន? រូបសំណាក «បង្កងទឹកសាប» លេចចេញជារូបរាង លើទឹកដីខេត្តតាកែវ

ខេត្ត​តាកែវ បង្កើត​សមិទ្ធផល​ថ្មី​មួយ​ទៀត​នៅ​លើ​ទឹក​ដី​របស់​ខ្លួន។ រូប​សំណាក់ «បង្កង​ទឹក​សាប» កំពុង​លេច​រូបរាង​នៅ​លើ​ទឹក​ដី​នៃ​ខេត្ត​តាកែវ ថែម​ទទួល​បាន​ការ​សរសើរ

តារា​ហូលីវូដ Mckenna Grace តួស្រីក្នុងរឿង ​”The Hunger Games” គ្រង​ឈុត​រចនា​ដោយ​កូន​ខ្មែរ ​បរទេសសរសើរគ្រប់ៗគ្នា

តារា​សម្ដែង​អាមេរិក Mckenna Grace បាន​ស្លៀក​ឈុត​របស់​កូន​ខ្មែរ ALmée Couture ដែលស្ថិតក្នុង collection Le Jardin des Rêves ធ្លាប់​បាន​បង្ហាញ​នៅ​លើ​វេទិកា New