កូនស្រី សាពូន មីដាដា ប្រឆាំងបំណងឪពុកចូលសិល្បៈ ដើម្បីធ្វើរឿងដ៏ធំនេះ!

សាពូន ដារ៉ាភិមាន ជាកូនស្រីច្បងរបស់តារាចម្រៀង សាពូន មីដាដា និងតារាសម្តែង សឿ សុធារ៉ា។ បើទោះបីជាពេលនេះចំណងប្តីប្រពន្ធរបស់អ្នកទាំងពីរបានបញ្ចប់ទៅហើយ​ក្តី ប៉ុន្តែក្តីស្រលាញ់ ទំនួលខុសត្រូវក្នុងនាមជាឪពុកម្តាយនៅតែមាន សម្រាប់អ្នកទាំងពីរជានិច្ច។ ចំណែកឯកូនៗនៅទៅលេងឪពុកបានធម្មតា ទោះពួកគេរស់នៅជាអ្នកម្តាយក៏ពិតមែន។

ពេលនេះ ភិមាន បានសម្រេចចិត្តចូលប្រឡូកវិស័យសិល្បៈពេញទំហឹងហើយ ក្រោមការជួយជ្រោមជ្រែងរបស់អ្នកម្តាយ និងអ្នកសិល្បៈជុំវិញខ្លួន។ ប៉ុន្តែកន្លងមកគេនៅចាំថា អតីតតារាចម្រៀងធ្លាប់សាងកេរ្តិ៍ឈ្មោះល្បីល្បាញពេញផ្ទៃប្រទេស សាពូន មីដាដា ធ្លាប់លើកឡើងថា បើអាចលោកមិនចង់ឱ្យកូនស្រីដើរលើផ្លូវសិល្បៈដូចលោកនោះឡើយ តែមិនបានបញ្ជាក់ហេតុផលជាក់លាក់ណាមួយនោះទេ។ 

ការបោះជំហានចូលសិល្បៈរបស់ ភិមាន ដូចការប្រឆាំងបំណងឪពុក តែសម្រេចចិត្តចូលប្រឡូកសិល្បៈទាំងវ័យក្មេងនេះ ត្រូវកូនស្រីម្ចាស់បទ “និយមន័យស្នេហ៍” ប្រាប់ក្នុងកិច្ចសម្ភាសន៍មួយថា ព្រោះនាងត្រូវមានការងារជាសិល្បៈ ដូច្នេះនាងត្រូវតែខិតខំរកលុយ ដើម្បីអ្នកម្តាយ និងក្រុមគ្រួសាររបស់នាង។ ទោះត្រូវរៀនផង ធ្វើការផងក៏នាងមិនរុញរាដែរ។

ក្មេងស្រីវ័យ ១២ ឆ្នាំរូបនេះឱ្យដឹងថា នាងមានសមត្ថភាពអាចច្រៀង សម្តែង និងរាំ​បានទៀតផង។ មិនតែប៉ុណ្ណោះ ក៏ចេះប្រើប្រាស់ឧបករណ៍ភ្លេងចំនួនដូចជា ហ្គីតា យូកាលេលេ ជាដើម។

សព្វថ្ងៃកូនស្រីច្បងតារាសម្តែង សឿ សុធារ៉ា ជាសិស្សថ្នាក់ទី ៦ នៅសាលាបឋមសិក្សា ហ៊ុន នាង។ ដោយសារតែ ភិមាន ទទួលធ្វើការងារសិល្បៈទន្ទឹមគ្នានឹងការសិក្សា ធ្វើឱ្យប៉ះពាល់ដល់ការសិក្សាខ្លះដែរ ដោយកុមារីរូបនេះត្រូវសុំច្បាប់គ្រូ ដើម្បីមកធ្វើការងារសិល្បៈ តែយ៉ាងណាកូនស្រី​អ្នកសិល្បៈរូបនេះ គ្មានចិត្តគិតចង់បោះបង់ការសិក្សានោះឡើយ ហើយក៏គ្មានចិត្តបោះបង់សិល្បៈនោះដែរ។

«ម្ចាស់កីតម្បាញ» ភាពយន្តភាគដែល ភិមាន បានចូលរួមសម្តែងទើបចប់ការចាក់បញ្ចាំងកាលពីពេលថ្មីៗនេះ ហើយឆាប់ៗនេះលោកអ្នកនឹងបានស្តាប់កម្សាន្តបទចម្រៀងដែល ភិមាន និងបកស្រាយរួមគ្នាជាមួយតារាចម្រៀង ម៉ា ច័ន្ទបញ្ញា ចំណងជើងថា «ពីក្រោយជោគជ័យ គឺំម៉ែ»។ ក្រៅពីការច្រៀងសម្តែង និងថតភាពយន្ត កូនស្រីឈាមជ័យអ្នកសិល្បៈនេះ ក៏ទទួលថតការងារផ្សេង និងថតប្រូម៉ូដសម្លៀកបំពាក់ផងដែរ។

ក្រឡេកទៅមើល សាពូន មីដាដា ដែលជាឪពុកវិញនោះ ហាក់មិនមានប្រតិកម្មអ្វីឡើយពេលកូនស្រីប្រឆាំងបំណង ហើយបោះជំហានចូលសិល្បៈបែបនេះ។ ផ្ទុយទៅវិញ ថ្មីៗនេះលោកបានឱ្យកូនស្រីដេញហ្គីតាឱ្យលោកច្រៀងលេងបទចម្រៀងចាស់ៗចែកជូនហ្វេនស្តាប់កម្សាន្តទៀតផង ធ្វើឱ្យហ្វេននឹករលឹកសំឡេងដ៏ក្រអួនក្រអៅរបស់លោកជាពន់ពេក ពិសេស​ពេលវេលាមាស ដែលលោកល្បីល្បាញខ្លាំងទូទាំងប្រទេសកាលពីជាង ១០ ឆ្នាំមុនជាមួយកំពូលបទមនោសញ្ចេតនា​ល្បីៗ​ដូចជា «កាត់ចិត្តដើម្បីអនាគតអូន»,«បុរស​ម្នាក់​ដែល​គិត​ដល់​អូន», «អស់​ស្នេហ៍​តែ​មិន​ចង់​បាត់បង់​អូន» និង​បទជាច្រើន​ទៀត៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កុំខកខាន! «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» រៀបចំឡើងកាន់តែធំ និងអស្ចារ្យជាងមុននៅកោះពេជ្រ

ព្រឹត្តិការណ៍ពាណិជ្ជកម្មឌីជីថលដ៏ធំសម្បើមប្រចាំឆ្នាំគឺ «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ ១៣ ខែកញ្ញា

​សាស្ត្រាចារ្យ​សិល្បៈ ប៉ុក សុវណ្ណា ចំណុច​ពិសេស «ល្ខោន​និយាយ» តួ​អង្គ​ចេះ​បង្កើត​ទំនាក់ទំនង​ជាមួយទស្សនិកជន

មិន​បត់​បែន​វែង​ឆ្ងាយ​បែក​ជា​អូរ​ហូរ​ជា​ស្ទឹង សាស្ត្រាចារ្យ​សិល្បៈ​ខ្មែរ​អ្នក​គ្រូ ប៉ុក សុវណ្ណា បង្ហាញ​ប្រាប់​ពី​តម្លៃ​ពិត​នៃ​ទម្រង់​ល្ខោន​និយាយ ថា​បើ​សិន​រៀប​ច

តារាម៉ូដែល Ya gal Terry កូនកាត់ខ្មែរ-ចិន ធ្លាប់ថត TVC ជាមួយតារាប្រុសកូរ៉េ Park Seo Joon

កញ្ញា Ya gal Terry ដែល​មហាជន​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ម៉ូដែល​ឲ្យ​សាប៊ូ​កក់​សក់​របស់​អ្នកនាង ផន សុផារី អ្នក​ផលិត​មាតិកា​ខ្មែរ ដែល​មាន​ផលិតផល​ថែរក្សា​សម្រស់

អ្នកជាប់បាក់ឌុបត្រៀមខ្លួនចូលរៀនជំនាញ IT សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំង ១១ នេះអាចគិតគូរពិចារណា

លទ្ធផល​នៃ​ការ​ប្រឡង​​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាន​ចេញ​រួចរាល់​ហើយ ដូចនេះ​អ្នក​ដែល​ដឹង​ពី​និទ្ទេស និង​លំដាប់​ពិន្ទុ ក៏​អាច​កាន់តែ​ងាយស្រួល​ក្នុង​

មកស្គាល់អ្នកវិទ្យាសាស្ត្រវ័យក្មេងចិន ៥ រូប ដែលបានជួយបង្កើតប្រព័ន្ធ AI ធំៗបំផុតរបស់អាមេរិក

អ្នកវិទ្យាសាស្ត្រជំនាន់ថ្មីដែលកើត និងទទួលការអប់រំនៅប្រទេសចិន កំពុងជួយបង្កើតប្រព័ន្ធ AI ជឿនលឿនបំផុតមួយចំនួនរបស់អាមេរិក ចាប់ពី ChatGPT និង Grok

មកស្គាល់ពីតារាវ័យក្មេងប្រុសស្រី និងកូនក្មួយរបស់សិល្បករល្បីៗ ទើបប្រឡងជាប់បាក់ឌុបថ្មីៗ

នៅ​ព្រឹក​ថ្ងៃ ២ ខែ​កញ្ញា ឆ្នាំ ២០២៦ នេះ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)។ បេក្ខភាព​ប្រឡង​បាក់​ឌុប​

នាយករដ្ឋមន្ត្រីកម្ពុជា និងភរិយា សម្រេចផ្ដល់អាហារូបករណ៍ ៤៦៥០ កន្លែងដល់សិស្ស-និស្សិត

ដំណឹង​ល្អ! អាហារូបករណ៍​ជិត ៥ ពាន់​កន្លែង​ពី​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត សម្រាប់​សិស្ស​ទី១២ លើ​មុខ​ជំនាញ​សិក្សា​ជា​

សិស្សទី១២ អាចដាក់ពាក្យប្រឡងអាហារូបករណ៍មួយនេះបាន ទោះជាប់ ឬធ្លាក់បាក់ឌុបក៏ដោយ

​សិស្ស​ទី១២ ដែលជាប់​ និងធ្លាក់បាក់ឌុប អាច​ដាក់​ពាក្យ​ប្រឡង​អាហារូបករណ៍ ១០០% សម្រាប់​កម្រិត​សញ្ញាប័ត្រ​ជាន់​ខ្ពស់​បច្ចេកទេស (Diploma Level) លើ​ជំនាញ​ឯក​ទេស​ចំនួន

បន្ថែមការការពារអ្នកដែលជាធនធានមានស្នាដៃ សមាគមទិញសេវាធានារ៉ាប់រង​អាយុជីវិត ដល់សិល្បករខ្មែរ

ដោយ​មើល​ឃើញ​ពី​តម្លៃ​នៃ​ការ​លះបង់​របស់​សិល្បករ​ខ្មែរ ប្រធាន​សមាគម​សិល្បករ​ខ្មែរ លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន បាន​បន្ថែម​​ការ​ការពារ​ផ្នែក​សុវត្ថិភាព​បន្ត​ដល់​អ្នក​ថែរក្សា និង​បណ្ដុះបណ្ដាល​វប្បធម៌​ទាំង​នោះ​