កូនស្រីរបស់តារាសម្ដែង សឿ សុធារ៉ា ជាមួយតារាចម្រៀង សាពូន មីដាដា ទទួលបានការស្រលាញ់ជាច្រើនពីមនុស្សជុំវិញខ្លួន ដោយការជួយផ្គត់ផ្គង់ទាំងសម្ភារៈ ការលើកទឹកចិត្ត ក្រោយគ្រួសារនោះជួបការលំបាកបន្តបន្ទាប់ កាលគ្រាកន្លងមក។

ថ្មីៗនេះដែរឯកឧត្ដមរដ្ឋមន្ត្រីក្រសួងព័ត៌មាន ខៀវ កាញារីទ្ធ បានបង្ហោះឲ្យដឹង ក្រោយពេលបានជួបជាមួយ សឿ សុធារ៉ា និងកូនៗរបស់នាងទាំង ២។ ក្នុងសារបង្ហោះនោះឯកឧត្ដម បានបញ្ជាក់ថា នោះជាជំនួបដើម្បីផ្ដល់ថវិកា និងម៉ូតូមួយគ្រឿង សម្រាប់ឲ្យចៅជិះទៅរៀន (សំដៅដល់ សាពូន ដារ៉ាពិមាន)។
ពេលម្ដាយរបស់តារាសម្ដែង សឿ សុធារ៉ា ទទួលមរណភាព ចំណែកខ្លួននាងវិញវង្វេងស្មារតី ភ្លេចភ្លាំងច្រើន រហូតស្ទើរតែបាត់បង់ការចងចាំម្ដងៗកាលពីចុងឆ្នាំមុន ធ្វើឲ្យមហាជន និងអ្នកសិល្បៈដូចគ្នាមានក្ដីអាណិតអាសូរដល់តួឯកស្រីរឿង “ស្នាមស្នេហ៍សមុទ្ររាម” ខ្លាំង និងបន្តជួយ ដោយទាំងផ្ដល់ការងារ និងថវិកា ដើម្បីបានសម្រួលក្នុងជីវភាពរស់នៅ។ មកទល់ពេលនេះ សុធារ៉ា អាចវិលទៅធ្វើការជាតារាសម្ដែងឡើងវិញហើយ បន្ទាប់ពីទទួលបានការព្យាបាល និងថែទាំបានយ៉ាងល្អពីសំណាក់កូន ព្រមទាំងគ្រូពេទ្យ។





កាលពីអំឡុងខែធ្នូ ឆ្នាំ ២០២២ សឿ សុធារ៉ា និងកូនប្រុសស្រីទាំង ២ បានទទួលបានអំណោយជាផ្ទះមួយខ្នងតម្លៃ ២ ម៉ឺនដុល្លារម្ដងរួចមកហើយ ពីឯកឧត្ដមរដ្ឋមន្ត្រីក្រសួងព័ត៌មាន ខៀវ កាញារីទ្ធ និងលោកជំទាវ ដែលនោះជា ទីជម្រកសម្រាប់ក្រុមគ្រួសារនាង។ ជីវិតម្ដាយកូនទាំង ៣ ក៏ចាប់ផ្ដើមមានពន្លឺឡើងវិញ ក៏ជាហេតុដែលធ្វើឲ្យនាងមានកម្លាំងខិតខំក្រោកឡើងវិញ៕


រូបភាពកាលទទួលបានផ្ទះឆ្នាំមុន























Account
Security
Favourite Content