លាក់ទុក១០ឆ្នាំ ពេលនេះ BTS ទម្លាយខ្ទេចរឿងដែលអ្នករួមអាជីពមើលងាយពេលចូលសិល្បៈដំបូងៗ

ក្រុម K-pop ដ៏ល្បីល្បាញទូទាំងពិភពលោក BTS បានប្រារព្ធខួបគម្រាប់ ១០ឆ្នាំនៃការបង្ហាញមុខរបស់ពួកគេជាមួយនឹងការចេញផ្សាយសៀវភៅជីវប្រវត្តិគួរឱ្យចាប់អារម្មណ៍មានចំណងជើងថា ‘Beyond the Story: 10-Year Record of BTS’។ សៀវភៅនេះរៀបរាប់ពីដំណើរតស៊ូដ៏ត្រចះត្រចង់របស់ក្រុម ដោយរួមបញ្ចូលនូវសមិទ្ធិផលដ៏អស្ចារ្យរបស់ពួកគេ ការចងចាំគួរឱ្យស្រឡាញ់ និងបទពិសោធន៍គួរឱ្យរំភើប។

ក្រោយចេញផ្សាយកាលពីថ្ងៃទី ៩ ខែកក្កដា សៀវភៅនេះទទួលបានការកោតសរសើរយ៉ាងខ្លាំងពីអ្នកគាំទ្រ និងមហាជនទូទៅ ជាពិសេសសម្រាប់ការរៀបរាប់ដ៏រស់រវើកដែលបានចែករំលែកដោយផ្ទាល់ពីសំណាក់សមាជិក BTS។

ថ្មីៗនេះ អ្នកនិយមលេងអ៊ីនធឺណែតម្នាក់បានចាប់អារម្មណ៍លើផ្នែកមួយនៃសៀវភៅដែលបង្ហាញពីភាពតានតឹង និងការប្រកួតប្រជែងដែលសមាជិកត្រូវប្រឈមមុខក្នុងអាជីពរបស់ពួកគេក្នុងវិស័យកម្សាន្តដែលពួកគេមិនធ្លាប់បាននិយាយពីមុនមកឡើយ។

នៅក្នុងការដកស្រង់នេះ J-Hope បានបើកចំហដោយការចែករំលែកថា៖ “វាពិតជាលំបាកណាស់ខណៈដែលពួកយើងចេញ Promote បទ “Danger” ។ នៅពេលចេញអាល់ប៊ុម DARK & WILD និងត្រលប់មកវិញជាមួយបទ ‘Danger’ យើងបានចូលរួមក្នុងកម្មវិធីតន្ត្រីដែលមានការប្រកាសជ័យលាភីលេខមួយ។ ខណៈដែលពួកយើងបានបញ្ចប់ការថតទុកមុនចំនួនម្ភៃសម្រាប់កម្មវិធីតន្ត្រីផ្សេងៗរួចហើយ ប៉ុន្តែពេលដល់ថ្ងៃផ្សាយពួកយើងបែរត្រូវបានគេណែនាំឲ្យមានវត្តមាននៅលើឆាកសម្រាប់ការផ្សាយផ្ទាល់ ដូច្នេះយើងត្រូវតែធ្វើតាមទាំងដែលយើងគ្មានឈ្មោះប្រកួតយកចំណាត់ថ្នាក់កំពូលផង”។

បន្ថែមពីនេះ V ក៏បានរៀបរាប់អំពីស្ថានភាពនេះ និងចែករំលែកថា៖ “វាមិនអីទេដែលក្រុមផ្សេងមានឈ្មោះប្រកួតប្រជែងយកលេខ ១ ប៉ុន្តែអត់មានយើង ពីព្រោះពេលនោះយើងត្រូវការការខិតខំបន្ថែមទៀត។ នៅពេលណាដែលយើងទៅស្ថានីយទូរទស្សន៍ យើងតែងរាក់ទាក់គួរសមជាមួយគ្រប់គ្នាមិនថាពួកគេជាសិស្សច្បង ឬសិស្សប្អូននោះទេ។ ប៉ុន្តែពេលនោះបែរជាមាន​អ្នកខ្លះមិន​អើពើ​នឹង​ការ​ស្វាគមន៍​របស់​យើង ហើយ​អ្នក​ខ្លះ​ថែម​ទាំង​សើច​ចំអក​ថា​យើង​មិនដែលបានជាប់ឈ្មោះប្រកួតយកពានទៀត”។

សមាជិករូបនេះបានបន្តទៀតថា៖ “បន្ទាប់ពីចប់កម្មវិធី ពួកយើងទាំងអស់គ្នាបានធ្វើដំណើរក្នុងឡានតែមួយ… អ្នកខ្លះយំ អ្នកខ្លះខឹង ហើយខ្លះទៀតមិនអាចនិយាយអ្វីបានឡើយ ព្រោះតែអារម្មណ៍សោកសៅ និងអយុត្តិធម៌ ដែលយើងមិនអាចរកពាក្យអ្វីមកនិយាយឱ្យសម”។ V បានបន្ថែមថា៖ “ពេលនោះហើយជាពេលដែលយើងគិតថា ‘យើងត្រូវតែជោគជ័យ ដើម្បីកុំឱ្យនរណាម្នាក់មើលងាយយើង’។ យើងមានការតាំងចិត្ត និងប្រមូលផ្តុំក្នុងបេះដូងតែមួយ ដើម្បីក្លាយជាក្រុមដ៏អស្ចារ្យមួយ”។

អ្នកគាំទ្រជាច្រើននិយាយមិនចេញចំពោះការលំបាកដែល BTS ត្រូវប្រឈមមុខ ហើយបានបញ្ចេញមតិថា៖ “ខ្ញុំមិនជឿថាពួកគេបានឆ្លងកាត់រឿងបែបនេះទេ” “វាពិតជាអស្ចារ្យណាស់ដែលពួកគេបានតាំងចិត្តឡើងដល់កំពូល” “ឧស្សាហកម្មខេប៉ុបគឺសាហាវណាស់! “ខ្ញុំក៏ឈឺចាប់ដែរ ម៉េចក៏មិត្តរួមអាជីពបែរជាសើចចំអកឱ្យ idol ផ្សេងទៀតបែបនេះ?” “ខ្ញុំមិនមែនជាអ្នកគាំទ្រ BTS ប៉ុន្តែខ្ញុំចាំថា BTS ត្រូវបានគេសើចចំអកច្រើនក្នុងអាជីពរបស់ពួកគេកាលពីដើម” និង “ការសងសឹកគឺពិតជាផ្អែមល្ហែមណាស់” ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ព្រះនាង ជេនណា បានជួបជុំសែ​រាជវង្ស​ នាឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ «ព្រះបរមរតនកោដ្ឋ»

ទិដ្ឋភាព​ដែល​សាច់សាលោហិត​នៃ​ព្រះញាតិវង្ស​ខ្មែរ​ជាច្រើន​អង្គ បាន​ជួបជុំ​គ្នា​ក្នុង​ឱកាស​គម្រប់ខួប ១៤ ឆ្នាំ នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​

កំណត់ត្រាប្រវត្តិសាស្ត្រ! កម្ពុជានាំចេញអង្ករលើស ១លានតោន ជាលើកដំបូងទៅកាន់ទីផ្សារអន្តរជាតិ

ស៊ូ​ដើរ​យឺត ១​ជំហាន​ម្ដងៗប្រសើរ​ជាង​មិន​បាន​ដើរ​ទាល់​តែ​សោះ ស៊ូ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ ពេល​នេះ​កម្ពុជា​អាច​ធ្វើ​បាន​ហើយ​ជាមួយ​សមិទ្ធផល​នៃ​ការ​នាំ​ចេញ​អង្ករ​ទៅ​

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ