ដើមឆ្នាំ ២០២៤ ជី ដេវីត ទម្លាក់បទចម្រៀងថ្មី បែបស្លូតៗមួយៗ តែឆក់បានបេះដូងហ្វេនៗឱ្យចូលខមិន ស៊ែរចែករំលែក មិនតិចនាក់ឡើយនៅក្នុងអាខោនហ្វេសបុករបស់លោក។

«គាំងចិត្ត» បទចម្រៀងដំបូងដើមឆ្នាំ ២០២៤ របស់តារាចម្រៀង រ៉េប ជី ដេវីត បង្កើតអារម្មណ៌ប្លែកទាំងអត្ថន័យ និងការរៀបចំតុបតែងឆាក ជាពិសេសនោះអារម្មណ៌នៃការវិលទៅកាន់សម័យបារាំងតែម្តង ដោយតួនីមួយៗស្លៀកសម្លៀកបំពាក់បែបសម័យបារាំង សូម្បីតែទីតាំងនៅក្នុងបទចម្រៀងក៏ត្រូវបានរៀបចំបែបសម័យបារាំងផងដែរ។
បទចម្រៀងទោលរបស់តារារ៉េបសង្ហារូបនេះ ក៏ទទួលបានការចាប់អារម្មណ៌យ៉ាងខ្លាំងនៅក្នុងស្រទាប់យុវ័យ និងមានការស៊ែរចែករំលែកព្រោងព្រាតថែមទៀតផង។ មិនតែប៉ុន្តែក៏មានហ្វេនៗខ្លះចូលខមិនទៅលើបទចម្រៀងរបស់លោកថា ស្តាប់ហើយនឹកពេលចូលឆ្នាំ ចង់រាំតែម្តង និងមានហ្វេនៗជាច្រើនទៀតចូលខមិនសរសើរពីទឹកដៃនៃការរៀបចំដែលអាចទាញយកអារម្មណ៌របស់ពួកគេឱ្យស្រមៃនឹកដល់សម័យបារាំង បើទោះពួកគេជាយុវវ័យសម័យថ្មីក៏ដោយ។

មុនចេញបទចម្រៀង ១ បទនេះ ជី ដេវីត បានសរសេរនៅលើហ្វេសបុករបស់លោកថា «ចម្រៀងស្នេហាក៏ធ្វើអោយមានការគាំងដែរពិតជាកម្សត់មែន»។ ចង់ដឹងស្នេហាបែបគាំងហ្នឹងថាយ៉ាងម៉េច មកស្តាប់ទាំងអស់គ្នា៕























Account
Security
Favourite Content