លើបណ្តាញសង្គម Tik Tok តាំងពីម្សិលមិញ រហូតមកដល់ថ្ងៃនេះ កំពុងផ្ទុះការចាប់អារម្មណ៍ខ្លាំងលើស្នាដៃចម្រៀងថ្មីរបស់តារារ៉េប RuthKo និង វុទ្ធា ប៉ុន្តែគេនៅពុំទាន់ដឹងថា បទចម្រៀងថ្មីនេះចំណងជើងអ្វីឱ្យប្រាកដឡើយ ខណៈតារាចម្រៀងទាំងពីររូបនេះបានដាក់ Caption ខ្លីពីក្រោមវីដេអូថា «West Side»។


«បងមកនាងហ្អើយពីស្រុកលិច អ្នកអាមេរិកគេហៅថា WEST SIDE បងមកនាងហ្អើយពីស្រុកឆ្ងាយ ពីនាយធ្លាក់ដល់អាយ មកចាយមកស្រាវជ្រាវ…..» ជាប្រយោគឃ្លាដ៏ពេញនិយម ដែលអ្នកប្រើប្រាស់កម្មវិធី Tik Tok កំពុងនាំគ្នាយកទៅលេងត្រាប់តាមយ៉ាងច្រើនកុះករ ទាំងដែលបទចម្រៀងថ្មីនេះនៅពុំទាន់បញ្ចេញជាផ្លូវការនៅឡើយ។
មិនត្រឹមតែផ្ទុះការចាប់អារម្មណ៍ខ្លាំងរហូតមានអ្នកយកទៅលេងត្រាប់តាមប៉ុណ្ណោះទេ អ្នកប្រើប្រាស់កម្មវិធី Tik Tok នាំគ្នាលើកសរសើរពី ចង្វាក់ភ្លេង និង lyric បទនេះថា ពីរោះខ្លាំង គ្រាន់តែស្តាប់ភ្លាមចង់រាំលេងកម្សាន្តភ្លែតតែម្តង។






ក្រៅពីសរសើរថាបទថ្មីនេះ អេម គ្រប់គ្នាក៏ទទូចចង់ឱ្យបទចម្រៀងនេះចេញឆាប់ៗផងដែរ ដើម្បីបានស្តាប់ឱ្យបានពេញលេញ ព្រោះអ្នកគាំទ្រជឿជាក់ថា ស្នាដៃបទថ្មីរបស់ RuthKo & វុទ្ធា ច្បាស់ជាពីរោះខ្លាំង គ្រាន់តែប្រយោគខ្លីពីរោះបែបនេះហើយ ចុះទម្រាំបទពេញទៀត តើពីរោះកម្រិតណាដែរទៅ?
យ៉ាងណាមិញ គេនៅពុំទាន់ដឹងថា ស្នាដៃចម្រៀងថ្មីនេះនឹងបញ្ចេញជាផ្លូវការនៅពេលណាឡើយ ប៉ុន្តែទំព័រហ្វេសប៊ុក វុទ្ធា – Vuthea បានដាក់ hastag ថា #comingsoon រឹតតែធ្វើឱ្យហ្វេនៗអន្ទះសារខ្លាំងលើសដើម៕

























Account
Security
Favourite Content