នៅព្រឹកថ្ងៃទី ៦ ខែ ធ្នូ ឆ្នាំ ២០២៣ ផលិតកម្ម YG បានប្រកាសពីដំណឹងល្អជូនដល់អ្នកគាំទ្រអំពីការបន្ដកុងត្រារបស់សមាជិក BLACKPINK ក្នុងការផ្សព្វផ្សាយជាក្រុម។

បើតាមការបញ្ជាក់របស់ផលិតកម្ម YG បានឲ្យដឹងថា៖ បន្ទាប់ពីបន្ដកុងត្រា អ្នកគាំទ្រនឹងបានឃើញពីសកម្មភាពកាន់តែច្រើនរបស់សមាជិកទាំង ៤ នាពេលអនាគត។ ក្នុងចំណោមនោះ រួមមានអាល់ប៊ុមថ្មី ការប្រគំតន្ដ្រីទេសចរណ៍ និងការប្រម៉ូតផ្សេងៗផងដែរ។
ការបន្ដកុងត្រាគឺធ្វើឡើងបន្ទាប់ពីចរចាគ្នាអស់រយៈពេលជាយូរ និងគិតគូរយ៉ាងច្បាស់លាស់។ ស្របពេលជាមួយគ្នា ផលិតកម្ម YG ក៏បានបង្ហាញក្ដីរីករាយក្នុងការបន្ដរួមការងារជាមួយក្រុមចម្រៀងនារី BLACKPINK។ ចំណែកឯកុងត្រារបស់សមាជិកម្នាក់ៗ កំពុងស្ថិតក្នុងដំណាក់កាលពីជជែកពិភាក្សា និងអាចប្រកាសក្នុងពេលឆាប់ៗ។

ទន្ទឹមនេះដែរ បន្ទាប់ពីសម្រេចបន្ដកុងត្រាជាក្រុមជាមួយផលិតកម្ម YG សមាជិក BLACKPINK គឺ ROSÉ ក៏បាននិយាយពាក្យរំជួលចិត្តមួយចំនួនដល់អ្នកគាំទ្ររបស់ខ្លួន។ ដោយ ROSÉ បានបង្ហោះសារក្នុងបណ្ដាញសង្គម Weverse ថា៖ “អ្នកគាំទ្រទាំងអស់ ខ្ញុំពិតជាសុំទោសដែលធ្វើឲ្យអ្នកទាំងអស់គ្នារង់ចាំអស់រយៈពេលជាយូរ។ ប៉ុន្ដែខ្ញុំពិតជារីករាយ BLACKPINK នឹងបន្ដនៅជាមួយគ្នារហូត ដូច្នេះកុំមានការព្រួយបារម្ភ។ ពួកយើងនឹងរួមដំណើរជាមួយគ្នាទៅមុខទៀត សូមនៅជាមួយពួកយើងរហូតណា ខ្ញុំពិតជាស្រឡាញ់អ្នកទាំងអស់គ្នា”។

បន្ថែមពីនេះ ROSÉ ក៏បានបង្ហើបថា រូបនាងមានចម្រៀងសម្រាប់ថ្ងៃ Christmas ដែរ និងទំនងជាអាចបញ្ចេញជូនអ្នកគាំទ្រនៅពេលឆាប់ៗ ខាងមុខនេះ ៕
























Account
Security
Favourite Content