ROSÉ បញ្ជាក់ពីទំនាក់ទំនងជាមួយ Jaden Smith ក្រោយផ្ទុះព័ត៌មានស្នេហាជាមួយគ្នា

តារាចម្រៀងរូបស្រស់ ROSÉ បានឆ្លើយតបលើកដំបូងចំពោះព័ត៌មានលេចឮថានាងធ្លាប់មានស្នេហាជាមួយតារាអាមេរិក Jaden Smith បន្ទាប់ពីមានការសង្ស័យថានាងបាននិពន្ធបទចម្រៀងពីតារាប្រុសរូបនេះក្នុងបទ Toxic Till The End ។

គួរបញ្ជាក់ថា បន្ទាប់ពី សមាជិក BLACKPINK រូបនេះបានចេញអាល់ប៊ុមទោលដំបូងមានចំណងជើងថា Rosie (រ៉ូស៊ី) កាលពីដើមខែធ្នូឆ្នាំមុន ជាមួយបទចម្រៀងល្បីៗដូចជា APT., Number One Girl និង Toxic Till The End ក៏មានពាក្យចចាមអារ៉ាមថានាងសាច់រឿងដែលនាងយកមកសរសេរក្នុងបទចម្រៀងចុងក្រោយនេះគឺនិយាយអំពីទំនាក់ទំនងរបស់នាងជាមួយ Jaden Smith។

ក្នុងបទចម្រៀង “Toxic Till The End” ROSÉ បាននិយាយពីទំនាក់ទំនងបែប Toxic ដែលនាងត្រូវបានគ្រប់គ្រងដោយដៃគូស្នេហាពូកែប្រច័ណ្ឌហួសហេតុ ខណៈក្នុងវីដេអូចម្រៀង តួប្រុសគឺសម្តែងដោយតារាអាមេរិក Evan Mock ដែលមានរូបរាងស្គមស្ដើងនិងលេងពណ៌សក់ពណ៌ផ្កាឈូកស្រាល។ ដោយសារ Jaden Smith ធ្លាប់មានម៉ូដសក់បែបនេះដែរ ពាក្យចចាមអារ៉ាមអំពីទំនាក់ទំនងស្នេហារវាង ROSÉ និង Jaden Smith ក៏បានផ្ទុះឡើងម្តងទៀត ដោយសារអ្នកទាំងពីរធ្លាប់ត្រូវបានគេប្រទះឃើញដើរលេងជាមួយគ្នាកាលពីឆ្នាំ ២០២១ ហើយ Jaden Smith ក៏ធ្លាប់បានចុច Follow ROSÉ នៅលើបណ្តាញសង្គម មុនចុច unfollow វិញនៅពេលក្រោយ។

ក្រោយទុកឱ្យហ្វេនៗសង្ស័យជាយូរ ថ្មីៗនេះ ROSÉ ក៏បានចេញមកបកស្រាយពីព័ត៌មានខាងលើក្នុងកម្មវិធីរបស់ទស្សនាវដ្ដី Vanity Fair។ នៅពេលសួរថាតើនាងបានសរសេរបទចម្រៀង “Toxic Till the End” អំពី Jaden Smith មែនទេ នាងបានឆ្លើយថា ទេ និងបញ្ជាក់ថា Jaden Smith ជាមិត្តល្អម្នាក់ប៉ុណ្ណោះ។ ឆ្លើយតបសំណួរថាតើនាងធ្លាប់ Date ជាមួយ Jaden Smith ដូចពាក្យចចាមអារ៉ាមដែរឬអត់ ROSÉ បានឆ្លើយភ្លាមៗថា ទេ ដូចគ្នា។ ក្នុងកម្មវិធីនេះ ROSÉ ក៏បានឆ្លើយសំណួរជាច្រើនផងដែរ ពាក់ព័ន្ធមិត្តរួមក្រុម BLACKPINK រួមទាំងមិត្តភាពដ៏រីករាយរបស់នាងជាមួយ Bruno Mars។ ទស្សនាវីដេអូពេញខាងក្រោមនេះ៖


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មានហេតុផលបែបនេះ ទើប Tiffany សម្រេចចុះអេតាស៊ីវិលជាមួយ Byun Yo Han មុនចូលរោងមង្គល

នៅក្នុងកម្មវិធី Please Take Care of My Refrigerator ដែលបានចាក់ផ្សាយកាលពីថ្ងៃទី ៥ ខែមេសា កន្លងទៅ Tiffany សមាជិកក្រុម Girls' Generation បានចែករំលែករឿងរ៉ាវដ៏ផ្អែមល្ហែមអំពីជីវិតអាពាហ៍ពិពាហ៍របស់នាង

Angelina Jolie ប្ដេជ្ញានឹងចូលរួមផ្សព្វផ្សាយទេសចរណ៍កម្ពុជា ទៅកាន់ពិភពលោក

ដំណើរ​មក​កាន់​ប្រទេស​កម្ពុជា​លើក​នេះ​កំពូល​តារា​ហូលីវូដ Angelina Jolie បាន​ជួប​ជាមួយ​ថ្នាក់​ដឹកនាំ​តាម​ស្ថាប័ន​ក្រសួង និង​ថ្នាក់​ខេត្ត​ជាច្រើន​រូប​រួច​មក​ហើយ។ ដោយ​ថ្មី​ៗ​នេះ​ក្រៅពី​ទៅ​មើល​វិទ្យាល័យ​សំឡូត ក្នុង​គោល​បំណង​​

តួឯកស្រីរឿង Cinderella កញ្ញា Lily James បានមកទស្សនកិច្ចនៅកម្ពុជា និងបានលេងល្បែងប្រជាប្រិយខ្មែរ

​​តួ​ឯក​ស្រីក្នុង​រឿង​ដ៏​ល្បី​ល្បាញ​ជុំ​វិញ​ពិភពលោក «Cinderella» ឆ្នាំ ២០១៥ កញ្ញា Lily James បាន​មក​ធ្វើ​ដំណើរ​មក​ទស្សនកិច្ច​នៅ​កម្ពុជា កាល​ពី​ពេល​ថ្មីៗកន្លង​ទៅ​នេះ តាម​រយៈ​អង្គការ unicef ដែល​នាងជាអ្នក​គាំទ្រ UNICEF UK ហើយបាន

Carmen សមាជិកក្រុមនារី Heart2Heart របស់ផលិតកម្ម SM សរសេរជាភាសាខ្មែរនៅក្នុង weverse

កាលពីរសៀលថ្ងៃទី ៤ ខែឧសភា នេះអ្នកគាំទ្រកម្ពុជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីបានឃើញ Carmen សមាជិកនៃក្រុមចម្រៀងនារី Heart2Heart

បានទាំង Date បានទាំងចំណូល! យុវជនចិនចាត់ទុកការងារ Delivery ជាការណាត់ជួបសង្សារ

យុវជននៅក្នុងប្រទេសចិនកំពុងចាត់ទុកការងារជាអ្នកដឹកជញ្ជូនអាហារ ជាទម្រង់នៃការណាត់ជួបជាមួយដៃគូ ដែលអាចចំណាយពេលជាមួយគ្នា កាត់បន្ថយភាពហត់នឿយ តានតឹង និងបានកម្រៃក្នុងគ្រាតែមួយ។

Mark បញ្ចប់កិច្ចសន្យាជាមួយ SM សម្រេចចាកចេញពីក្រុម NCT

នៅថ្ងៃទី៣ ខែមេសា​ នេះ​ SM Entertainment បានប្រកាសថា Mark នឹងបញ្ចប់កិច្ចសន្យាផ្ដាច់មុខជាមួយនឹងផលិតកម្ម ខណៈបញ្ចប់សកម្មភាពការងារទាំងស្រុងក្នុងនាមជាសមាជិក NCT រួមទាំងក្រុម NCT 127 និង

ក្រសួងធំៗ៣ រួមគ្នាអំពាវនាវឱ្យបញ្ឈប់ផលិតមាតិកាអសីលធម៌ ប៉ះពាល់តម្លៃស្ត្រីខ្មែរ

ក្រសួង​ធំៗ ៣ របស់​កម្ពុជា រួម​មាន ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ, ក្រសួង​ព័ត៌មាន និង​ក្រសួង​កិច្ច​ការី បាន​រួម​គ្នា​ជា​ធ្លុង​មួយ ធ្វើ​ការ​ហាម​ឃាត់​នូវ​ការ​ផលិត ផ្សព្វផ្សាយ និង​ចែក​ចាយ​មាតិកា​នៅ​លើ​គ្រប់​បណ្ដាញ​សង្គម ដែល​បង្ក​ការ​ប៉ះពាល់​ដល់ វប្បធម៌ ប្រពៃណី ទំនៀម

យុវជននាំគ្នាប្រើរូប Kris Jenner ដើម្បីបន់ស្រន់សុំភាពមានបាន ជោគជ័យ និងសំណាងល្អ

យុវជនចិននាំគ្នាប្ដូររូប Profile នៅលើបណ្តាញសង្គមទៅជារូបថតរបស់ Kris Jenner ដែលជាអ្នកម្ដាយគ្រួសារត្រកូល Kardashian-Jenner ដើម្បីបន់ស្រន់សុំឱ្យទទួលបានភាពជោគជ័យ សំណាងល្អ និងភាពស៊ីវិល័យ ក្លាយជានិន្នាការថ្មី

លើសពីអាណិត! អគ្គីភ័យលេបត្របាក់ផ្ទះរបស់នាដការម្នាក់ បន្សល់ត្រឹមប័ណ្ណសរសើរផ្នែកសិល្បៈ ១ គំនរ

ត្រឹម​មួយ​ប៉ប្រិច​ភ្នែក អគ្គីភ័យ​ដ៏​កំណាច​បាន​លេប​ត្របាក់​លំនៅឋាន​របស់​នាថ​ការី​របាំ​ម្នាក់ ក្នុង​ខេត្ត​បាត់​ដំបង ដែល​ជា​សិស្ស​នៃ​សមាគម​ហ្វា​ពន្លឺ​សិល្បៈ ដោយ​បន្សល់​ត្រឹម​ប័ណ្ណ​សរសើរ ចំណាត់​ថ្នាក់​លេខ​១ មួយ​គំនរ ក្រោម​សម្បក​នៃ​

ពីសហគ្រិននៅទីក្រុងប៉ារីសមកជាអ្នកកសាងក្តីសង្ឃឹមថ្មីសម្រាប់សិល្បករខ្មែរ ជួបជាមួយលោក នុត ពិណ្ណរិទ្ធី ស្ថាបនិក ថតតុ!

ក្នុងពិភពឌីជីថលដែលកំពុងវិវត្តយ៉ាងលឿន សិល្បៈវប្បធម៌ខ្មែរត្រូវការជាចាំបាច់នូវ ខ្នងបង្អែកបច្ចេកវិទ្យា ដ៏រឹងមាំមួយ ដើម្បីឈានជើងទៅកាន់ឆាកអន្តរជាតិ។

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី
Leave a Reply

Your email address will not be published. Required fields are marked *