ព្រះនាង នរោត្តម ជេនណា គ្រងឈុតចូលរួមកម្មវិធីនីមួយៗ សុទ្ធតែបង្កប់អត្តសញ្ញាណខ្មែរយ៉ាងប្រណីត

បង្ហាញ​វត្តមាន​យាង​ចូលរួម​កម្មវិធី​នា​នា​ទាំង​នៅ​ក្នុង ​និង​ក្រៅ​ស្រុក​ព្រះ​នាង​ នរោត្តម​ ជេន​ណា​​ តែង​បាន​បង្ហាញ​អត្តសញ្ញាណ​ជា​​ខ្មែរ​ ជា​ពិសេស​សម្លៀក​បំពាក់​ដែល​ទ្រង់​គ្រង​ចូលរួម​សុទ្ធ​សុទ្ធ​តែ​មាន​ភាព​ស្រស់​ស្អាត ​និង​បង្កប់​អត្ថន័យ​យ៉ាង​ជ្រាល​ជ្រៅ សម​ជា​អ្នក​ដែល​តែង​នាំ​មុខមាត់​ឲ្យ​ប្រទេស។

ជាក់ស្ដែងនៅក្នុង​សន្និសីទ​សារព័ត៌មាន ​Miss Cosmo ​Cambodia កាលពីថ្ងៃ​​​២០ មករា ​២០២៥​ កន្លង​ទៅ ព្រះ​នាង​ ជេន​ណា​ បង្ហាញ​សម្រស់​យ៉ាង​ស្រស់​ស្អាត ថ្លៃថ្នូរ ​និង​ទាក់​ទាញភ្នែក​អ្នក​ចូលរួម ព្រម​ទាំង​ម្ចាស់​កម្មវិធី ​ក្នុង​ឈុត​ប្រពៃណីខ្មែរ​ពណ៌​ទឹក​សមុទ្ទ​ដែល​មានម៉ូដ និង​ឌិន​ជា​ប្រាសាទ​អង្គរវត្ត​​។​

ឈុត​ដ៏​ស្រស់​ស្អាត​ដែល​ទ្រង់ ​នរោត្តម​ ជេន​ណា​ បាន​គ្រង​ចូល​រួម​កម្មវិធី​ខាង​លើ​ត្រូវ​បាន​ឌិនជា​រូបរាង​​ប្រាសាទ​អង្គរវត្ត​ ដ៏​ល្អ​អស្ចារ្យ​របស់​ខ្មែរ​នៅផ្នែក​ខាង​មុខ​ មិន​តែ​ប៉ុណ្ណោះ​ឈុត​ពណ៌​ទឹក​សមុទ្ទ​ដែល​ទ្រង់​បាន​គ្រង​នេះ ត្រូវ​បាន​ឌិន​ប៉ាក់​ដោយ​គ្រាប់​អង្កាំ​តូច​ៗ​ និង​ត្បូង​ពណ៌​ខៀវ​ថ្លា​ចាំង​ផ្លេក​យ៉ាង​ស្រស់​ល្អ​ ធ្វើ​ឱ្យ​ទ្រង់​ នរោត្តម​ ជេន​ណា ​កាន់​តែ​ស្រស់​ស្អាត​ឡើង​មួយ​កម្រិត​ទៀត​។​ ជា​រួម​ឈុត​ដែល​ទ្រង់​ ជេន​ណា​ បាន​គ្រង​ចូលរួម​កម្មវិធី​ខាង​លើ​មិន​ត្រឹម​តែ​មាន​ភាព​ស្រស់​ស្អាត​ តែ​ក៏​បាន​បង្ហាញ​ពី​ភាព​អស្ចារ្យ​របស់​ប្រាសាទ​អង្គរវត្ត​របស់​​កម្ពុជា​ផង​ដែរ​។​

គួរ​ឱ្យ​ដឹង​ដែរ​ថា ​ភាគ​ច្រើន​នៃ​ឈុត​ព្រះ​នាង ​នរោត្តម​​ ជេន​ណា តែង​គ្រង​ចូលរួម​ក្នុង​កម្មវិធី​នា​នា​ មិន​ថាក្នុង​ និងក្រៅប្រទេស​​នោះ​ទេ​តែង​ត្រូវ​បាន​រៀប​ចំ​ជា​លក្ខណៈ​បែប​ខ្មែរ​ និង​បញ្ចូល​អត្ត​សញ្ញាណជាតិ ​ហើយ​​លើក​នេះ​ដែរ​ឈុត​ដែល​បាន​បង្ហាញ​ចេញ​ទៅ​ពិត​ជា​ល្អ​ឯក ប្រណីត ​​ខ្លាំង​គួរ​ឱ្យ​សរសើរ៕​​​​​​​​​​​​​​​​​​​​​

ប្រភពរូបភាព ៖ FB Princess Jenna Norodom



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

លោកអភិបាលក្រុងឡុងប៊ិច Rex Richardson ទទួល​ស្វាគមន៍ ព្រះនាង ជេនណា យ៉ាងកក់ក្ដៅ

កាលពី​ជាង ១ សប្ដាហ៍​មុន ព្រះនាង នរោត្តម ជេនណា បាន​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋអាមេរិក និង​បាន​ទៅ​កាន់​ទីក្រុង​ឡុងប៊ិច ហើយ​លោក Rex Richardson បាន​ទទួល​ស្វាគមន៍​យ៉ាង

Dolly Parton និងកេរតំណែលនៃទឹកចិត្តដ៏សប្បុរសដែលពិភពលោកនឹងបន្តចងចាំ

នៅថ្ងៃទី២៥ ខែសីហានេះ គឺជាថ្ងៃមួយដែលពិភពលោកបានបាត់បង់នារីដ៏សប្បុរសម្នាក់ ឈ្មោះថា Dolly Parton។

អ្នកវិទ្យាសាស្ត្របកស្រាយមូលហេតុបង្កឱ្យមានទឹកជំនន់បាក់ដីដ៏សាហាវនៅព្រំដែនទីបេ-នេប៉ាល់

មូលហេតុនៃការរអិលបាក់ដី និងទឹកជំនន់ដ៏សាហាវនៅតាមបណ្តោយព្រំដែននេប៉ាល់-ទីបេមិនទាន់មានសេចក្ដីបញ្ជាក់ប្រាកដ ១០០% នៅឡើយទេ ប៉ុន្តែអ្នកជំនាញនិយាយថា ហានិភ័យនៃ

Billboard  ហ្វីលីពីន បញ្ចូលឈ្មោះ វណ្ណដា ​ក្នុង​ចំណោម​សិល្បករ ១៥រូប កំពុង​រួមចំណែកកំណត់ទិសដៅថ្មី​វិស័យ​ហ៊ីបហប​នៅ​អាស៊ីអាគ្នេយ៍

កំពូល​តារា​រ៉េប វណ្ណដា នៅតែ​ធ្វើឲ្យ​អ្នក​គាំទ្រ​មាន​មោទនភាព និង​ភ្ញាក់ផ្អើល ដោយ​ថ្មី​ៗ​នេះ​លោក​បាន​បង្ហាញ​មុខ​នៅ Billboard Philippine។ វណ្ណដា ដែល​ជា​សិល្បករ​

ចូលរួមម្ដងទៀតហើយ! ប្រេនខ្មែរ ALmée Couture នឹងទៅ New York Fashion Week 2026 ខែក្រោយនេះ

ជា​ថ្មី​ម្ដង​ទៀត​ប្រេន​សម្លៀកបំពាក់​កូន​ខ្មែរ​ដែល​ល្បី​លំដាប់​អន្តរជាតិ ALmée Couture ដែល​កសាង​ឡើង​ដោយ​ដៃ​ស្ត្រី​វ័យ​ក្មេង​ដ៏​ស្រស់​ស្អាតTaing Sokhang។ កាលពី​

CSFF ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍កម្ពុជា

កាលពី​ថ្ងៃ ២១ ខែ សីហា ឆ្នាំ ២០២៦ កន្លង​ទៅ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍កម្ពុជា (CTB) និង​មហោស្រពភាពយន្តខ្លីចតុមុខ (CSFF)

ប្រទេសអូស្ត្រាលីប្រកាសហាមឃាត់មិនឱ្យបទចម្រៀងបង្កើតដោយ AI ចូលតារាងចម្រៀងផ្លូវការណាមួយឡើយ

ថ្មីៗនេះសមាគមឧស្សាហកម្មថតសំឡេងអូស្ត្រាលី (ARIA) បានចេញវិធានការថ្មីដោយហាមឃាត់បទចម្រៀងដែលបង្កើតឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត

មកស្គាល់ពីត្បូង Zircon ខៀវ របស់ខេត្តរតនគិរី ល្បីសុះសាយរហូតដល់ក្រុមហ៊ុន LV ជ្រើសច្នៃគ្រឿងអលង្ការតម្លៃមហាសាល

ដូច​ដែល​ដឹង​ស្រាប់​ហើយ​ថា កាលពី​ប៉ុន្មាន​ថ្ងៃ​មុន​ល្បី​រឿង​ក្រោយ​ក្រុមហ៊ុន Louis Vuitton របស់​បារាំង បាន​ច្នៃ​ត្បូង Zircon ខៀវ របស់​ខេត្ត​រតនគិរី នៃ​ប្រទេស​

«កន្លាស់អាវរូបចាបទាំងគ្រាប់» បច្ចុប្បន្នក្លាយជាគ្រឿងតុបតែង​លម្អ​កាយា​កូនក្រមុំ ក្នុងថ្ងៃមង្គលការ

សម្ដេច​ព្រះ​វររាជ​នី នាថ វ័ណ ជា​ម្ចាស់ «កន្លាស់​ចាប​ទាំង​គ្រាប់» ដ៏​ប្រណីត កាលពី​អតីតកាល បាន​កំពុង​ក្លាយ​ជា​គ្រឿងអលង្ការ​ដ៏​ថ្លៃថ្លា នា​ថ្ងៃ​មង្គលការ​កូន​ក្រមុំ

មហោស្រព​ភាពយន្ត​ខ្នាត​ខ្លី​កម្ពុជា បើក​ឱកាស​ឱ្យ​យុវជន​ចែក​រំលែក​រឿងរ៉ាវ​តាម​រយៈ​ខ្សែ​ភាពយន្ត

មហោស្រព​ភាព​យន្ត​ខ្នាត​ខ្លី​កម្ពុជា បាន​ក្លាយ​ជា​វេទិកា​សម្រាប់​សមិទ្ធិករ​វ័យ​ក្មេង​ដែល​ចង់​ប្រឡូក​ក្នុង​វិស័យ​ភាពយន្ត​ដោយ​​ចាប់​ផ្ដើម​ពី​ការ​ផលិត​ភាពយន្ត​ខ្លី ​ដើម្បី​បោះ​ជំហាន​ឈាន​ទៅ​រក​ភាពយន្ត​ខ្នាត​វែង។



Leave a Reply

Your email address will not be published.Required fields are marked *