បណ្ដាប្រិយមិត្តអ្នកគាំទ្រប្រាកដជាបានជ្រាបហើយថាកម្មវិធី The Rapper Cambodia បានកំពុងរំកិលខ្លួនមកបម្រើចំណីអារម្មណ៍របស់បងប្អូនជាថ្មីម្ដងទៀត ជារដូវកាលទី២។ ស្របជាមួយការវិលត្រឡប់មួយនេះបានធ្វើឱ្យស្ថាបនិកវ័យក្មេង រិទ្ធី លំអរពេជ្រ ឆួលក្នុងចិត្ត រៀបរាប់ពីអារម្មណ៍របស់ខ្លួនគ្មានសល់នៅលើបណ្ដាញសង្គម។

ថ្មីៗនេះនៅលើផេកផ្លូវការកម្មវិធី The Rapper Cambodia បានបង្ហោះជូនដំណឹងដល់សាធារណជនឱ្យបានដឹងពីការវិលត្រឡប់មកជាថ្មីនៃកម្មវិធីលំដាប់អន្តរជាតិមួយនេះ រដូវកាលទី២។ ការផ្ដល់ជូនដំណឹងមួយនេះបានធ្វើឱ្យមហាជនជាពិសេសអ្នកគាំទ្រវិស័យរ៉េប នៅកម្ពុជាក៏ដូចជាក្រៅស្រុកពុះកញ្ជ្រោលចាប់អារម្មណ៍ចង់ចូលរួមដាក់ពាក្យក្នុងការប្រកួតប្រជែងក្នុងកម្មវិធីដ៏អស្ចារ្យដែលមានក្រុមការងារជាមនុស្សមានទេពកោសល្យ។
ស្របជាមួយការវិលត្រឡប់ The Rapper Cambodia រដូវកាលទី២ ស្រាប់តែ រិទ្ធី លំអពេជ្រ ដែលត្រូវបានគេស្គាល់ថាជាស្ថាបនិក និងសហស្ថាបនិក ភ្លើងគប់ បុណ្យភូមិ ក៏ដូចជាអ្នកគ្រប់គ្រងកម្មវិធី The Rapper Cambodia ចេញមុខនិយាយផាំងៗទាំងហួសចិត្តថា «កាលពី៨ឆ្នាំមុន លួចចម្លងឈ្មោះកម្មវិធីដាក់ជារបស់ខ្លួនឯង ថែមទាំងផ្សព្វផ្សាយស្រាបៀរនៅក្នុងទីវត្តអារាម ឥលូវលួចទៀត លើកនេះដាក់ក្នុងកម្មវិធីទូរទស្សន៍តែម្ដង ហេតុអ្វីក៏មិនមានភាពខ្មាសអៀនបន្តិចសោះចឹង?» លំអរពេជ្រ បានសង្កត់ធ្ងន់ថា៖ «ខ្ញុំពិតជាទ្រាំទៀតលេងបានហើយនៅពេលដែលក្រុមហ៊ុនមួយនេះលួចចម្លងស្នាដៃស្រស់ៗដោយគ្មានភាពខ្មាសអៀនបែបនេះ លួចទាំងឈ្មោះកម្មវិធី លួចទាំងយុទ្ធនាការនៅលើបណ្ដាញសង្គម សូម្បីតែការរចនានៅលើឡូហ្គូ និយាយជារួមគឺលួចគ្រប់យ៉ាងតែម្ដង»។

នេះជាការបង្ហាញភាពហួសចិត្តរបស់អ្នកគ្រប់គ្រងកម្មវិធីវ័យក្មេងរូបនេះ ខណៈកម្មវិធីដែលខ្លួនរៀបចំឡើងត្រូវបានគេលួចចម្លងស្រស់ៗទៅដាក់បញ្ចាំងនៅលើប៉ុស្តិ៍ទូរទស្សន៍ ដែលមិនមែនតែម្ដងនោះទេ លួចច្រើនដងហើយ លួចសព្វគ្រប់ អត់ខ្មាសសោះ។
ស្របពេលជាមួយការវិលត្រឡប់នៃកម្មវិធី The Rapper Cambodia រដូវកាលទី២ ស្ថានីយទូរទស្សន៍មួយ បានរៀបចំកម្មវិធីដែលស្រដៀងនិងកម្មវិធីខាងលើនោះគឺកម្មវិធីប្រកួតការ Rape ដែលមានឈ្មោះស្រដៀងគ្នាទៀត។ គួរឱ្យដឹងដែរថា កម្មវិធី The Rapper Cambodia ក្នុងរដូវកាលទី ១ ជាកម្មវិធីដែលទទួលបានការគាំទ្រខ្លាំង ក៏ជាកម្មវិធីដែលធ្វើឱ្យវិស័យ Rapper មានសន្ទុះឡើងនៅក្នុងស្រុកផងដែរ បើរំឭកពី Talent Coach នៅក្នុងកម្មវិធីលំដាប់ដ៏អស្ចារ្យមួយនេះសុទ្ធតែតារារ៉េបល្បីឈ្មោះដូចជា វណ្ណដា និង JUVIE LIN ជា producer ហើយ នរិទ្ធ, ខ្មែរ១ជីវិត, RUTHKO,, King Chi។ Can’t wait for The Rapper Cambodia Season 2 ៕























Account
Security
Favourite Content