តារាចម្រៀង Rihanna និងគូស្នេហ៍គឺតារារ៉េប A$AP Rocky បានក្លាយជាឪពុកម្តាយរបស់កូនចំនួន ២នាក់ហើយ។ តារាចម្រៀងសំឡេងផ្អែម Rihanna បានសម្រាលកូនប្រុស ដែលជាកូនទី២ របស់ពួកគេដោយសម្ងាត់កាលពីថ្ងៃទី ៣ ខែសីហា នៅទីក្រុង Los Angeles ខណៈគេហទំព័រ TMZ ជាអ្នកទម្លាយព័ត៌មាននេះ។

មកទល់ពេលអ្នកអ្នកគាំទ្រនៅមិនទាន់បានគេស្គាល់ឈ្មោះពេញរបស់ទារកនោះទេ ប៉ុន្តែប្រភពមួយបានប្រាប់ថាឈ្មោះចាប់ផ្តើមដោយអក្សរ Riri ស្រដៀងទៅនឹងបងប្រុសធំរបស់គេដែរ។
គូស្នេហ៍មួយគូរនេះ បានស្វាគមន៍កូនដំបូងរបស់ពួកគេគឺកុមារា RZA នៅខែឧសភាឆ្នាំ ២០២២។ ចំណែកការមានផ្ទៃពោះលើកទី២ ត្រូវបាន Rihanna ប្រកាសទៅដល់អ្នកគាំទ្ររបស់ខ្លួនក្នុងកម្មវិធី Super Bowl កាលពីខែកុម្ភៈ។
កាលពីកម្មវិធី Met Gala តារាចម្រៀង Rihanna ធ្លាប់បាននិយាយទៅកាន់គេហទំព័រ Entertainment Tonight អំពីការពពោះលើកទី២របស់ខ្លួនថា លើកនេះវាខុសប្លែកពីលើកដំបូង ដោយនាងបាត់ចំណង់អាហារ ចង្អោរ អ្វីគ្រប់យ៉ាងគឺខុសគ្នា ប៉ុន្តែនាងថាខ្លួនរីករាយ មានអារម្មណ៍ល្អ និងអារម្មណ៍ស្វាហាប់ផងដែរ៕

























































Account
Security
Favourite Content