បវរកញ្ញា រ៉េត ស្រីនាថ បញ្ជាក់ច្បាស់ពីការបែកបាក់គូដណ្តឹងបរទេស និងគម្រោងការងារសិល្បៈថ្មីៗ

រ៉េត ស្រីនាថ Miss CosmoWorld Cambodia 2023 បានបញ្ជាក់ឱ្យ AMS Infotainment ដឹងច្បាស់ថា នាង និងគូដណ្តឹងដែលជាជនជាតិបរទេស បានភ្ជាប់ពាក្យតាមប្រពៃណី កាលពីអំឡុងខែកុម្ភៈឆ្នាំ ២០២៣ ពិតជាបានចែកផ្លូវគ្នាមែន ដោយគិតមកទល់ពេលនេះរយៈពេលប្រមាណជិត ២ សប្តាហ៍ហើយ។ មូលហេតុនៃការចែកផ្លូវគ្នានេះ គឺដោយសារការរស់នៅមិនចុះសម្រុងគ្នា និងភាពរកាំរកូសដែលកើតឡើងដោយសារបញ្ហាផ្សេងៗជាច្រើនទៀត។

បវរកញ្ញារាងតូចច្រឡឹងរៀបរាប់ឱ្យដឹងថា មែនទែនទៅអ្នកទាំងពីរមានភាពរកាំរកូសគ្នាយូរខែមកហើយ តែបញ្ហាទាំងនោះហាក់មិនស្រាក់ស្រាន្តទៅវិញឡើយ ទើបឈានដល់បញ្ចប់ភាពជាគូដណ្តឹងតែម្តងទៅ។ ពេលនេះទំនាក់ទំនងរបស់អ្នកទាំងពីរបានចប់សព្វគ្រប់ទៅហើយ ក៏មិនមានជាប់ពាក់ព័ន្ធអ្វីជាមួយគ្នាទៀតដែរ។

ស្រីនាថ មិនមានចេតនាអ្វីចំពោះការបើកចំហរឱ្យដឹងពីការចែកបែកផ្លូវគ្នាជាមួយគូដណ្តឹងនេះទេ នាងគ្រាន់តែចង់ជម្រាបឱ្យមហាជនដឹងពីដំណឹងនេះតែប៉ុណ្ណោះ ដើម្បីកុំឱ្យមានការយល់ច្រឡំគ្នាទៅថ្ងៃក្រោយ។

អ្វីដែលនាងផ្តោតសំខាន់ពេលនេះ ​គឺការថែរក្សាផ្លូវចិត្តឱ្យបានល្អ និងរក្សាជំហរសម្រាប់ការងារសិល្បៈថ្មីៗ ព្រោះថាឆ្នាំនេះ នាងមានគម្រោងការងារសិល្បៈច្រើនគួរសម ទាំងការងារម៉ូដែល និងភាពយន្តផងដែរ។ ជាពិសេស គឺគម្រោងការវិលត្រឡប់មកអង្រួនវិស័យបវរកញ្ញាម្តងទៀត តាមការស្នើរសុំរបស់ហ្វេនៗ។

Miss CosmoWorld Cambodia 2023 បញ្ជាក់ឱ្យដឹងថា នាងគ្រោងប្រឡូកវិស័យសិល្បៈឱ្យពេញទំហឹងជាងនេះ ព្រោះពីមុនមកនាងហាក់បីដូចជាលេចអណ្តែតៗលើវិថីសិល្បៈ។ តែសម្រាប់ឆ្នាំ ២០២៤ នាងបើកចិត្តទទួលថតភាពយន្តពីបណ្តាផលិតករជាតិ-អន្តរជាតិ ក៏ដូចជាទទួលបង្រៀន Q&A ដល់បវរកញ្ញា-បុរសឯកកម្ពុជាយើងផងដែរ ដោយបច្ចុប្បន្ន នាងត្រូវបានគេដាក់ងារឱ្យថាជា Queen Coach។ 

និយាយដល់ការបង្រៀន Q&A បវរកញ្ញាដែលគ្រប់គ្នាតែងលើកសរសើរពីចំណេះដឹង និងការប្រើប្រាស់ភាសាអង់គ្លេស រូបនេះ បង្ហើបឱ្យដឹងថា ឆាប់ៗនេះនាងនឹងបើកថ្នាក់បណ្តុះបណ្តាលភាសាអង់គ្លេស ការឆ្លើយសំណួរ Q&A ជាផ្លូវការតែម្តង ដើម្បីឱ្យ Miss & Mister ដែលចង់ពង្រឹងលើផ្នែកភាសា និងការឆ្លើយសំណួរប្រកបដោយទំនុកចិត្ត អាច​មក​រៀនសូត្របង្កើនចំណេះដឹង ត្រៀមចូលរួមប្រកួតកម្មវិធីថ្នាក់ជាតិ ឬក៏ការចេញទៅប្រកួតលើវេទិកាអន្តរជាតិជាដើម។ 

សព្វថ្ងៃ ស្រីនាថ កំពុងបង្រៀនភាសាអង់គ្លេសដល់បវរកញ្ញាមួយចំនួនផងដែរ ដោយការបង្រៀននេះគឺអាស្រ័យទៅលើ title កម្មវិធីផ្សេងៗ ព្រោះថា Q&A នៃកម្មវិធីនីមួយៗមិនដូចគ្នាឡើយ ដូច្នេះសម្រាប់លោកអ្នកដែលមកចង់រៀន ត្រូវដឹងពីកម្មវិធីដែលចង់ប្រកួតឱ្យបានច្បាស់លាស់ ហើយការបង្រៀននឹងបត់បែនទៅតាមនោះដែរ។

ទន្ទឹមនឹងការបង្ហាត់បង្រៀនកូនសិស្ស អ្នកគ្រូបង្ហាត់ផ្នែកភាសារូបនេះក៏កំពុងសម្លឹងមើលកម្មវិធីអន្តរជាតិ ២ ផងដែរ គឺ Miss World និង Miss Universe ដែលសុទ្ធសឹងជា title យក្សលំដាប់អន្តរជាតិ សម្រាប់ការ comeback មកវិញរបស់នាង ប៉ុន្តែការ update បែបណានោះ ហ្វេនៗអាចរង់ចាំតាមដានលើទំព័រហ្វេសប៊ុកផ្លូវការ Sreyneath Reth ដែលនឹងមានការ update ពីសកម្មភាពថ្មីៗរបស់ បវរកញ្ញា រ៉េត ស្រីនាថ ជាប្រចាំទៅកាន់ហ្វេនៗ និងអ្នកស្នេហវិស័យបវរកញ្ញាទាំងអស់គ្នា៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

លោក ឯល ប៊ុនណុល ចង់ឱ្យមានសិស្សរៀនជំនាញសិល្បៈបុរាណត្រូវផ្ដល់ក្ដីសង្ឃឹម និងការត្រួសត្រាយផ្លូវ

លោក ឯល ប៊ុនណុល គឺជាមន្ត្រីជាន់ខ្ពស់ និងជាអ្នកដឹកនាំក្នុងវិស័យសិល្បៈវប្បធម៌ខ្មែរ ដោយបច្ចុប្បន្នលោកមានតួនាទីជាអនុប្រធាននាយកដ្ឋានសិល្បៈទស្សនីយភាព នៃក្រសួងវប្បធម៌ ន

ព្រះនាង នរោត្តម ជេនណា ឲ្យតម្លៃការសិក្សាខ្លាំង សុខចិត្តបោះបង់ឱកាសក្លាយជាតារា Kpop

ព្រះនាង នរោត្តម ជេនណា ដែល​ជាខត្តិយៈ​ត្រកូល​ខ្មែរ បាន​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ទាំង​បុរាណ និង​សម័យ​តែងតែ​ត្រូវ​បាន​គេ​ប្រសិទ្ធិនាម​ថា ឯកអគ្គរដ្ឋទូត​វប្បធម៌​វ័យ​

ការសិក្សា៖ ទឹកនោមពីអ្នកឡើងភ្នំ ធ្វើឱ្យទឹកកកលើភ្នំ Everest រលាយអស់ជាង ១៥៤ តោនត្រឹមពេល ៥០ថ្ងៃ

វត្តមានមនុស្សរាប់ពាន់នាក់ដែលឡើងលើភ្នំ Everest បានបញ្ចេញទឹកនោមប្រមាណ ៦ ០០០ លីត្រជារៀងរាល់ថ្ងៃ ដែលអាចរួមចំណែកដល់ការរលាយទឹកកកប្រមាណ ១៥៤ តោន ក្នុងរដូវកាលឡើងភ្នំ

រដ្ឋមន្ត្រីក្រសួងអប់រំផ្ដល់អាហារូបករណ៍ដល់សិស្សទី១២ ដែលរស់នៅតាមបណ្ដាខេត្តថៃឈ្លានពាន

ដំណឹង​ល្អ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ​ យុវជន និងកីឡា បាន​​សម្រេច​ផ្ដល់​ជូន​ដល់​សិស្ស​ទើប​ចប់​ទី១២ ក្នុង​ឆ្នាំ​ន

ស្រាយចម្ងល់ ជនរងគ្រោះពីការបាក់ដីនៅនេប៉ាល់អាចនៅរស់របៀបណា ក្រោយជាប់នៅក្រោមដីដាច់បាយដាច់ទឹកអស់ ៩ ថ្ងៃ?

កាលពីថ្ងៃទី ២៦ ខែសីហា គ្រោះមហន្តរាយបាក់ផ្ទាំងទឹកកកដ៏ធ្ងន់ធ្ងរនៅជ្រលងភ្នំ Trishuli ប្រទេសនេប៉ាល់ បានបង្កឱ្យមានជំនន់ទឹកភក់ និងការបាក់ដីយ៉ាងសន្ធឹក

កម្មវិធីសំពះគ្រូ ដែលរៀបចំឡើងរាល់ឆ្នាំមានអត្ថន័យធំធេងខ្លាំង

សិស្ស​របាំ​ច្រើន​ខេត្ត​ក្រុង​បាន​មក​រាជធានី​ភ្នំពេញ ​ដើម្បី​រៀបចំ​កម្មវិធី​គ្រូល្ខោនប្រចាំឆ្នាំ២០២៦ ក្រោម​ប្រធាន​បទ «មោ​ទ​ក​ភាព​គ្រូ» រៀបចំ​ដោយ​ក្រុម​សិល្បៈ​យុវ

កុំខកខាន! «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» រៀបចំឡើងកាន់តែធំ និងអស្ចារ្យជាងមុននៅកោះពេជ្រ

ព្រឹត្តិការណ៍ពាណិជ្ជកម្មឌីជីថលដ៏ធំសម្បើមប្រចាំឆ្នាំគឺ «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ ១៣ ខែកញ្ញា

​សាស្ត្រាចារ្យ​សិល្បៈ ប៉ុក សុវណ្ណា ចំណុច​ពិសេស «ល្ខោន​និយាយ» តួ​អង្គ​ចេះ​បង្កើត​ទំនាក់ទំនង​ជាមួយទស្សនិកជន

មិន​បត់​បែន​វែង​ឆ្ងាយ​បែក​ជា​អូរ​ហូរ​ជា​ស្ទឹង សាស្ត្រាចារ្យ​សិល្បៈ​ខ្មែរ​អ្នក​គ្រូ ប៉ុក សុវណ្ណា បង្ហាញ​ប្រាប់​ពី​តម្លៃ​ពិត​នៃ​ទម្រង់​ល្ខោន​និយាយ ថា​បើ​សិន​រៀប​ច

តារាម៉ូដែល Ya gal Terry កូនកាត់ខ្មែរ-ចិន ធ្លាប់ថត TVC ជាមួយតារាប្រុសកូរ៉េ Park Seo Joon

កញ្ញា Ya gal Terry ដែល​មហាជន​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ម៉ូដែល​ឲ្យ​សាប៊ូ​កក់​សក់​របស់​អ្នកនាង ផន សុផារី អ្នក​ផលិត​មាតិកា​ខ្មែរ ដែល​មាន​ផលិតផល​ថែរក្សា​សម្រស់

អ្នកជាប់បាក់ឌុបត្រៀមខ្លួនចូលរៀនជំនាញ IT សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំង ១១ នេះអាចគិតគូរពិចារណា

លទ្ធផល​នៃ​ការ​ប្រឡង​​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាន​ចេញ​រួចរាល់​ហើយ ដូចនេះ​អ្នក​ដែល​ដឹង​ពី​និទ្ទេស និង​លំដាប់​ពិន្ទុ ក៏​អាច​កាន់តែ​ងាយស្រួល​ក្នុង​