ដូចប្រិយមិត្តបានជ្រាបស្រាប់ហើយថា ចន សុទីម៉ា Miss Universe Cambodia 2023 កំពុងបញ្ចេញពន្លឺចែងចាំងក្នុងការប្រកួត Miss Universe 2023 លើកទី ៧២ នៅទឹកដីប្រទេសអែលសាវ៉ាឌ័រ។
តួយ៉ាង រយៈពេលត្រឹមប៉ុន្មានថ្ងៃសោះ បវរកញ្ញាចក្កវាឡកម្ពុជាឆ្នាំ ២០២៣ ធ្វើឱ្យហ្វេនៗភ្ញាក់ផ្អើលលើរូបនាងជាខ្លាំង ព្រោះមុនចេញទៅប្រកួតនាងមើលទៅហាក់ស្ងាត់ៗ តែក្នុងសមរភូមិក្តៅគគុក ចន សុទីម៉ា ពោរពេញដោយថាមពល ភាពមុះមុតក្នុងការបញ្ចេញសមត្ថភាព ភាពក្លាហាន រហូតឆក់បានក្រសែភ្នែកមនុស្សជុំវិញខ្លួន និងបណ្តាហ្វេនផេកអន្តរជាតិជាច្រើន ឱ្យតាមដានសកម្មភាពរបស់គ្រប់ជំហាន។






រូបសម្រស់ កម្ពស់ ការរៀបចំខ្លួនល្អឥតទាស់ រួមទាំងការប្រើប្រាស់ភាសាអង់គ្លេសបានល្អប្រសើរ ជារូបធាតុផ្សំដ៏សំខាន់ជួយឱ្យបវរកញ្ញាកម្ពុជារូបនេះរឹតតែលេចធ្លោក្នុងការប្រកួតលំដាប់ពិភពលោកនេះ។ បវរកញ្ញាចក្កវាឡកម្ពុជារូបនេះ តែងតែបង្ហាញស្នាមញញឹមផ្អែមល្ហែម និងមានប្រាស្រ័យទាក់ទងល្អជាមួយបេក្ខភាពមកពីប្រទេសផ្សេងៗទៀត។







អ្វីដែលគួរឱ្យភ្ញាក់ផ្អើលខ្លាំងនោះគឺ ថ្មីៗនេះគេទើបតែដឹងថា ការពិតគ្រូបង្វឹកភាសាអង់គ្លេសឱ្យ សុទីម៉ា អាចនិយាយបានល្អប្រសើរបែបនេះ គឺកញ្ញា រ៉េត ស្រីនាថ Miss CosmoWorld Cambodia 2023 ដែលជាប្អូនស្រីបង្កើតរបស់ រ៉េត សារីតា។

ក្រៅពីបង្រៀនឱ្យ កញ្ញា ចន សុទីម៉ា អាចនិយាយភាសាអង់គ្លេសបានល្អហើយនោះ ស្រីនាថ ផ្ទាល់ ក៏នឹងត្រូវតំណាងឱ្យកម្ពុជាទៅចូលរួមប្រកួត Miss Cosmo World 2023នៅឯប្រទេស ម៉ាឡេស៊ី នាពេលឆាប់ៗខាងមុខនេះផងដែរ។ ក្នុងនោះ ទំព័រហ្វេសប៊ុកផ្លូវការ SF KH បានបង្ហោះឡើងថា «សិស្សទៅមុនហេីយ គ្រូទៅតាមក្រោយ!» ខណៈ កញ្ញា រ៉េត ស្រីនាថ ក៏បានចែករំលែករូបភាពនោះ ដោយភ្ជាប់ជាមួយឃ្លាប្រយោគថា «អរគុណ admin ជូនពរកូនសិស្ស និង គ្រូទទួលបានលទ្ធផលល្អ»៕
























Account
Security
Favourite Content