Miss CosmoWorld Cambodia 2023 កញ្ញា រ៉េត ស្រីនាថ ទើបបង្ហើបប្រាប់ឱ្យ AMS Infotainment ដឹងកាលពីពេលថ្មីៗថា នាងអាចនឹងវិលត្រឡប់មកប្រកួតបវរកញ្ញាម្តងទៀតនៅឆ្នាំក្រោយ តែកាលបរិច្ឆេទជាក់លាក់នឹងប្រកាសឱ្យហ្វេនៗតាមក្រោយ។
មិនយូរប៉ុន្មាន ស្រាប់តែទំព័រហ្វេសប៊ុកផ្លូវការ SF KH បានចេញមកបញ្ជាក់ឱ្យដឹងយ៉ាងច្បាស់ថា បវរកញ្ញារាងតូចច្រឡឹង រ៉េត ស្រីនាថ នឹងត្រឡប់មកប្រកួតកម្មវិធីបវរកញ្ញាម្តងទៀត ដោយនាងបានជ្រើសរើសយកវេទិកា Miss World សម្រាប់ការ comeback មកវិញជាថ្មី បន្ទាប់ពីទទួលបានការគាំទ្រ និងជ្រោមជ្រែងពីបងស្រីជាបវរកញ្ញាចក្កវាឡកម្ពុជាឆ្នាំ ២០២០។

SF KH បានឱ្យដឹងទៀតថា ស្រីនាថ នឹងហោះទៅហ្វឹកហាត់ជាមួយ KF camp នៅប្រទេសភីលីពីននាឆាប់ៗនេះ ដើម្បីពង្រឹងសមត្ថភាពសម្រាប់ដំណើរឆ្ពោះទៅរកការប្រកួត Miss World Cambodia។

ឃើញការបង្ហោះនេះភ្លាម ហ្វេនៗ និងអ្នកនិយមគាំទ្រវិស័យបវរកញ្ញានៅកម្ពុជា រំភើបចិត្តជាខ្លាំង ព្រោះកន្លងមកពួកគេតែងតែទទូចចង់ឱ្យបវរកញ្ញាពោរពេញដោយចំណេះដឹងរូបនេះត្រឡប់មកប្រកួតបវរកញ្ញាម្តងទៀត។
គេជឿជាក់ថា ស្រីនាថ នឹងរឹតតែមានសក្តានុពលជាងនេះ ក្រោយពេលបានទទួលការហ្វឹកហាត់នៅប្រទេសហ្វីលីពីន ព្រោះនាងមានទាំង រូបសម្រស់ សមត្ថភាព ចំណេះដឹង ប្រវត្តិការសិក្សា ថែមទាំងមានបុគ្គលិកលក្ខណៈល្អថែមទៀតផង។


ក្រៅពីត្រៀមចូលប្រកួតបវរកញ្ញាជាថ្មី រ៉េត ស្រីនាថ ក៏បើកចិត្តប្រឡូកសិល្បៈឱ្យពេញទំហឹងផងដែរ។ មិនតែប៉ុណ្ណោះ សព្វថ្ងៃនាងក៏មានជាគ្រូបង្រៀនភាសាអង់គ្លេស និង Q&A ដល់បវរកញ្ញា-បុរសឯកកម្ពុជា ថែមទាំងមានគម្រោងបើកថ្នាក់ថ្នាក់បណ្តុះបណ្តាលជាផ្លូវការ នាពេលឆាប់ៗនេះទៀតផង៕

























Account
Security
Favourite Content