រ៉េត សារីតា ត្រៀមធ្វើរឿងធំមួយនៅថ្ងៃទី១៤ខែកុម្ភៈនេះ! 

កញ្ញា រ៉េត សារីតា កញ្ញាឯកចក្រវាលកម្ពុជាឆ្នាំ២០២០ និងជាពិធីការិនីដ៏ឆ្នើមម្នាក់ បានត្រលប់មកទទួលការងារសិល្បៈជាធម្មតាវិញហើយ បន្ទាប់ពីនាងត្រលប់មកពីដំណើរកម្សាន្តឆ្លងឆ្នាំនៅឯប្រទេសបារាំងវិញ។ តាមការឱ្យដឹងពីសាមីខ្លួន ការងារដែលនាងទទួលបាននៅពេលនេះ គឺច្រើនលើសលុបលើសការរំពឹងទុករបស់នាងច្រើនដង បើគិតត្រួសៗ ការងារក្នុងដៃនាងពេលនេះធ្វើឱ្យនាងរវល់បានពេញមួយឆ្នាំនេះឯណោះ។

បវរកញ្ញារាងតូចច្រឡឹងនេះប្រាប់ឱ្យអ្នកសារព័ត៌មាន AMS ដឹងក្នុងថ្ងៃជំនួបបវរកញ្ញាចក្រវាលកម្ពុជា៤ជំនាន់កាលពីពេលថ្មីៗថា ឆ្នាំ២០២២នេះ គឺជាឆ្នាំដ៏ពិសេស ដោយនាងទទួលបានឱកាសការងារច្រើនលើសលប់ ពិសេសជាងគេ គឺនាងទទួលបានឱកាសថតខ្សែភាពយន្តអន្តរជាតិដ៏ធំមួយ ដែលការសម្តែងរឿងខ្នាតអន្តរជាតិនេះជាក្តីស្រមៃតាំងពីក្មេងរបស់កញ្ញា ពោលគឺតាំងពីនាងបោះជំហានលើវិថីសិល្បៈ។ រឿងអន្តរជាតិដែល កញ្ញា រ៉េត សារីតា នឹងមានវត្តមានសម្តែងនោះ ជាប្រភេទរឿង Action បែបវាយប្រហារ ដែលគ្រោងនឹងយកទៅចាក់បញ្ចាំងនៅលើ Netflix និងកន្លែងល្បីៗជាច្រើនទៀង។ ស្រីស្រស់សោភារូបនេះ ក៏បង្ហើបឱ្យដឹងដែលថា នាងគ្រោងធ្វើនឹងដំណើរទៅក្រៅប្រទេសម្តងទៀត នៅអំឡុងខែសីហាឆ្នាំនេះ ដើម្បីជួបជុំសាច់ញាតិបងប្អូននៅទីនោះ និងធ្វើឆ្លៀតដើរកម្សាន្តកន្លែងផ្សេងៗផងដែរ។

បន្ថែមពីលើគម្រោងធំៗដែលរៀបរាប់ខាងលើនេះ Miss Universe Cambodia 2020 រូបនេះក៏គ្រោងធ្វើរឿងធំមួយ នៅថ្ងៃទី១៤ ខែកុម្ភៈ ថ្ងៃបុណ្យនៃក្តីស្រលាញ់ នៅសប្តាហ៍ក្រោយនេះ ដើម្បីចែករំលែកក្តីស្រលាញ់ ការយកចិត្តទុកដល់មនុស្សជុំវិញខ្លួន។

តាមការបញ្ជាក់ប្រាប់ កញ្ញា រ៉េត សារីតា គ្រោងរៀបចំកម្មវិធីសប្បុរសធម៌មួយឡើងនៅសប្តាហ៍ក្រោយនេះ គឺថ្ងៃទី១៤ ខែកុម្ភៈ ថ្ងៃបុណ្យនៃក្តីស្រលាញ់។ សារីតា ប្រាប់ឱ្យដឹងថា៖ «ការពិតទៅថ្ងៃនៃក្តីស្រលាញ់ សម្រាប់ខ្ញុំផ្ទាល់ទៅកាន់មនុស្សជុំវិញខ្លួនមិនថាម្តាយឱពុក មិនថាដៃគូ មិនថាបងប្អូន មិត្តភ័ក្តិគឺដូចគ្នា មិនបាច់ដល់ថ្ងៃទី១៤កុម្ភៈទេ។ តែឥឡូវនេះ គម្រោងខ្ញុំផ្ទាល់សម្រាប់ថ្ងៃទី១៤ ខែកុម្ភៈ គឺខ្ញុំមានធ្វើការងារសប្បុរសធម៌ចុះទៅចែកជូនអំណោយផ្សេងៗដល់បងប្អូន នៅតាមទីតាមខេត្តឬក៏នៅកន្លែងផ្សេងៗដែលគាត់ខ្វះខាត ដែលគាត់ត្រូវការជំនួយពីពួកយើង ដែលគាត់ត្រូវការសេចក្តីស្រលាញ់ នេះជាអ្វីខ្ញុំផ្តោតទៅលើថ្ងៃទី១៤កុម្ភៈហ្នឹង! ចា៎ ហ្នឹងជាគម្រោងរបស់ខ្ញុំ បើសម្រាប់ក្តីស្រលាញ់គឺខ្ញុំគ្រប់គ្រាន់ហើយ»។ យ៉ាងណាមិញ ពេលនេះ កញ្ញា រ៉េត សារីតា នៅពុំទាន់អាចកំណត់ទីតាំង និងគោលដៅជាក់លាក់នៃកម្មវិធីសប្បុរសធម៌ដែលនាងគ្រោងរៀបចំឡើងនោះទេ។

សូមជម្រាបថា នេះមិនមែនជាលើកទី១ដែលកញ្ញា រ៉េត សារីតា គ្រោងរៀបចំឱ្យមានកម្មវិធីសប្បុរសធម៌ ចែកអំណោយជូនដល់អ្នកខ្វះខាតនោះទេ ជាក់ស្តែងកាលពីថ្ងៃខួបគម្រប់២៧ឆ្នាំរបស់នាង នាងបាននាំយកអំណោយដែលទទួលបានពីសប្បុរសជន ចុះទៅចែកជូនប្រជាពលរដ្ឋរស់នៅសាលាលេខ៥ ខេត្តកំពង់ឆ្នាំង ចំនួន១២៧គ្រួសារ ដោយមួយគ្រួសារទទួលបាន អង្គរ៥០គីឡូ គ្រឿងទេសគ្រប់មុខមួយកញ្ចប់ធំ និងថវិកាម្នាក់ ២០០០០៛ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន