ថ្មីៗនេះ គេបានប្រទះឃើញហ្វេនផេក និងអ្នកប្រើប្រាស់ Tik Tok មួយចំនួន បានធ្វើការប្រៀបធៀប និងប្រដូច តារាម៉ូដែលវ័យក្មេង អែលសា ថានាងមើលទៅពិតជាស័ក្តិសមជាកូនស្រីបវរកញ្ញាចក្កវាឡកម្ពុជាឆ្នាំ ២០១៨ រឿន ណាត ខ្លាំងណាស់ បន្ទាប់ពីពួកគេមើលឃើញសមត្ថភាព ទេពកោសល្យ រូបសម្រស់ ពិសេសគឺការបោះជំហានដើររបស់ក្មេងស្រីរូបនោះ មើលទៅពិតជាដូចរឿន ណាត កាលពេលនាងប្រកួតកម្មវិធី Miss Universe 2018 នៅប្រទេសថៃបេះបិទតែម្តង។






វីដេអូដែលហ្វេនប្រដូច ម៉ូដែលតូច អែលសា ទៅនិង រឿន ណាត ត្រូវបានបង្ហោះចែកចាយយ៉ាងសុះសាយពាសពេញបណ្តាញសង្គមហ្វេសប៊ុក និង Tik Tok រហូតឮដល់ត្រចៀកMiss Universe Cambodia 2018។ គេជឿជាក់ថា ស្រីស្អាត រឿន ណាត ពិតជាបានទស្សនាវីដេអូដែលហ្វេនប្រៀបធៀបនេះ ហើយទំនងជាត្រូវចិត្តទៀតផង ទើបនេះធ្វើការចែករំលែកវីដេអូនោះ ដោយភ្ជាប់ Caption ថា «សុំប៉ាម៉ាក់មកនៅជាមួយអុីៗមក ចាំអុីបង្រៀនElsaដើរម៉ូតរាល់ថ្ងៃ»។ មិនតែប៉ុណ្ណោះ នាងថែមទាំង Comment លេងជាមួយ អែលសា បែបនេះទៀតផង «សុំប៉ាម៉ាក់មកនៅជាមួយអុីណាតមក»។

មិនមែនតែ រឿន ណាត ទេដែលមើលឃើញថា អែលសា ដូចកូននាងនោះទេ សូម្បីហ្វេនៗ និងអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើនទៀត ក៏មើលឃើញថា អែលសា ពិតជាដូចបវរកញ្ញាចក្កវាឡកម្ពុជាឆ្នាំ ២០១៨ នេះខ្លាំងណាស់។ គេសង្ឃឹមថា ថ្ងៃខាងមុខ អែលសា នឹងមានឱកាសអាចតំណាងឱ្យកម្ពុជាលើឆាកអន្តរជាតិដូចអ្វីដែល រឿន ណាត ធ្លាប់បានធ្វើ។
គេនៅចាំបានថា ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រកម្មវិធី Mini Miss Cambodia 2023 អែលសា ធ្លាប់ប្រកាសឱ្យដឹងថា ទៅថ្ងអនាគត នាងចង់ក្លាយជាតារាម៉ូដែលល្បីឈ្មោះក្នុងប្រទេសកម្ពុជា ព្រោះនាងមានទំនុកចិត្តខ្ពស់លើខ្លួនឯង។ ម៉្យាង នាងអាចស្លៀកសម្លៀកបំពាក់ជាច្រើនប្រភេទផ្សេងគ្នា ហើយខ្ញុំអាចបង្ហាញភាពជាខ្លួនឯងទៅកាន់ពិភពលោកបានទៀត។ ដើម្បីសម្រេចបំណងប្រាថ្នាក៏ធំនេះ បច្ចុប្បន្ន អែលសា កំពុងហ្វឹកហាត់ពង្រឹងសមត្ថភាពខ្លួនឯង តែក៏មិនបោះបង់ការសិក្សាឡើយ។



បន្ទាប់ពីជាប់តំណែង 1st Runner up Mini Miss Cambodia 2023 ម៉ូដែលវ័យក្មេងមានភាពឆ្លាតវៃរូបនេះ ក៏ទទួលបាន Certificate ពីសាលាស្រណោះតន្រី្ត បន្ទាប់ពីរៀនអស់រយៈពេលជាង ២ ឆ្នាំ។ ថែមទាំងបានជាប់ឈ្មោះទៅបញ្ចេញសមត្ថភាពលេងព្យាណូ ក្នុងមហោស្រពយុវជនឥណ្ឌូនេស៊ី ដែលនឹងប្រព្រឹត្តទៅនៅខែកញ្ញាឆ្នាំ២០២៣ ខាងមុខនេះផងដែរ។ កុំភ្លេចគាំទ្រ និងលើកទឹកចិត្តតារាម៉ូដែលតូចកម្ពុជារូបនេះទាំងអស់គ្នា៕
























Account
Security
Favourite Content