នៅមិនដល់១ខែទៀតទេ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរនឹងមកដល់ហើយ ដូចនេះសម្រាប់សិល្បករខ្មែរ បានតុបតែងខ្លួនជាតួអង្គទេវតាឆ្នាំថ្មីព្រះនាម មហោទរាទេវី បានខ្លះៗហើយ។ តួយ៉ាងដូចបវរកញ្ញាចក្រវាលកម្ពុជា ២០១៨ រឿន ណាត យប់មិញ ផ្ទុះការចាប់អារម្មណ៍ខ្លាំងពេលតុបតែខ្លួនជា មហោទរាទេវី ទាំងរូបសម្រស់ និងទឹកមុខកញ្ញាសមជាមួយតួអង្គនេះខ្លាំង។



បើទោះជាមិនទាន់មានរូបភាពផ្លូវការ គ្រាន់តែវីដេអូខ្លីៗដែលកញ្ញាបានបង្ហោះ ធ្វើឲ្យអ្នកលេងបណ្ដាញសង្គមនិយាយមិនឈប់ និងស្ញប់ស្ញែងការរៀបចំខ្លួនរបស់ រឿន ណាត។ ទឹកមុខម៉ឺងម៉ាត់ តែស្រស់ស្អាត ស័ក្ដិសមជាតួអង្គទេវតាឆ្នាំថ្មីពិតៗ បូករួមភ្លើង និងការចាប់ប្លង់ទៀត ឃើញ រឿន ណាត ដូចទេវតាពិតៗ ហើយអ្នកគាំទ្រលាន់មាត់ថា តារាស្រីតែងតួជាទេវតាឆ្នាំនេះ រឿន ណាត ស៊ីដាច់គេតែម្ដង។
គួរបញ្ជាក់ថាទេវតាឆ្នាំថ្មី ឆ្នាំរោង ព្រះនាម មហោទរាទេវី ជាបុត្រីទី ៧ របស់កបិលមហព្រហ្ម នឹងចូលមកដល់នៅថ្ងៃសៅរ៍ ៥ កើត ខែចេត្រ ត្រូវនឹងថ្ងៃទី ១៣ ខែមេសា ឆ្នាំ ២០២៤ វេលាម៉ោង ២២៖១៧ នាទី និង ២៤ វិនាទីយប់៕



























































Account
Security
Favourite Content