ផ្ទុះការចាប់អារម្មណ៍ជាខ្លាំង លើទំនាក់ទំនងស្នេហារវាង បវរកញ្ញាចក្កវាឡកម្ពុជាឆ្នាំ ២០១៨ រឿន ណាត ជាមួយកំលោះ DJ Em Kompheak បន្ទាប់ពីគ្រប់គ្នាប្រទះឃើញ status ប្រកាសចែកផ្លូវគ្នាចំថ្ងៃបុណ្យនៃក្តីស្រលាញ់តែម្តង។ គូស្នេហ៍របស់បវរកញ្ញារូបនេះ បានប្រកាសឱ្យដឹងពីការចែកផ្លូវស្នេហា ៣ឆ្នាំ ទៅជ្រើសយកអ្នកថ្មីដែលទើបស្គាល់គ្នាបានត្រឹម ២ ខែ។ ខណៈដែល រឿន ណាត នៅពុំទាន់មានប្រតិកម្មអ្វីឡើយ ដោយរក្សាភាពស្ងៀមស្ងាត់ធម្មតា។
លោក Em Kompheak រៀបរាប់ថា « 3 years together gone. You decide to take someone that you only know 2 months and I’m so proud of you ..After everything I did was nothing important at all. So all those times we stay together and live together you were talking to each other the same time….
Thanks you so much for everything and I really appreciate for all this years.. . I’m proud of myself for being a better person of myself and I will keep fighting for myself best»។

គេនៅពុំទាន់ដឹងថា តើស្នេហា ៣ ឆ្នាំរវាង រឿន ណាត និងកំលោះ DJ ប្រះឆាមែន ឬយ៉ាងណាទេ? ស្របពេលដែល គណនី facebook និង instagram របស់បវរកញ្ញាចក្កវាឡកម្ពុជាឆ្នាំ ២០១៨ បានលុបរូបថតស្វីតៗជាមួយគូស្នេហ៍ចេញអស់បាត់ទៅហើយ។ ជុំវិញរឿងរ៉ាវកំពុងកើតឡើងនេះ ហ្វេនៗ និងអ្នកប្រើប្រាស់បណ្តាញសង្គម ពិសេសអ្នកស្នេហាវិស័យបវរកញ្ញាទន្ទឹងរង់ចាំការឆ្លើយតបយ៉ាងអន្ទះសា ព្រោះចង់ដឹងថា វាជាការពិតឬយ៉ាងណា? តើបុរសម្នាក់ណាទៅមានសំណាងឆក់បានបេះដូងបវរកញ្ញារូបស្រស់នេះ?





























Account
Security
Favourite Content