Miss Universe Cambodia 2018 រឿន ណាត បានចែករំលែកសុភមង្គលដែលខ្លួនមាននៅលើទឹកដីអាមេរិក ឲ្យប្រិយមិត្ត និងអ្នកគាំទ្រនាងបានដឹងបានឃើញពីភាពកក់ក្ដៅដែលទទួលបានពីគ្រួសារសាច់ថ្លៃ និងស្វាមីបណ្ដូលចិត្ត វេង លាងហួរ។

ការចេញទៅរស់នៅទឹកដីប្រទេសមហាអំណាច តារាបង្ហាញម៉ូដ និងជាតារាសម្ដែង រឿន ណាត បានជិត ១ ឆ្នាំមកនេះតួឯកស្រីក្នុងរឿង «មនុស្សពិត» តែងតែបង្ហោះរូបភាពលើបណ្ដាញសង្គម Facebook ដើម្បីកុំឲ្យអ្នកគាំទ្របារម្ភ ព្រោះនាងមានក្ដីសុខ និងសុភមង្គលខ្លាំង ស្នាមញញឹមតែងមានលើផ្ទៃមុខរហូត។
ជីវិតគូ ជិត ១ឆ្នាំជាមួយប្រុសស្អាត លាវ វេងហួរ បានបង្ហាញឲ្យមហាជនមើលឃើញយ៉ាងច្បាស់ថា រឿន ណាត ពិតជាស្ត្រីដែលមានសំណាងខ្លាំង។ តាមរយៈវីដេអូ និងរូបភាពផ្សេងៗ បង្ហាញពីសុភមង្គលលើផ្ទៃមុខនាង កាន់តែស្អាតទៅៗ បើទោះជាឃ្លាតឆ្ងាយពីវិស័យសិល្បៈ និងបវរកញ្ញាយូរហើយក៏ដោយ តែក្ដីសុខធ្វើឲ្យមនុស្សស្រីកាន់តែស្អាត។

គួរបញ្ជាក់ថា បន្ទាប់ពីរៀបចំពិធីភ្ជាប់ពាក្យនៅខ្មែរម្ដងហើយ រឿន ណាត និង វេងហួរ បានទៅរៀបការនៅអាមេរិកជាផ្លូវការ។ តាំងពីចាប់ផ្ដើមស្រលាញ់គ្នា និងបានរៀបការជាប្ដីប្រពន្ធពេញច្បាប់រួចមក បវរកញ្ញាចក្រវាលកម្ពុជា និងបុរសឯក Mister Friendship International 2023 មិនធ្លាប់មានព័ត៌មានល្អក់កករនឹងគ្នាឡើយ មានតែស្រលាញ់គ្នាលើសដើម។
ក្រោយរៀបការ ទោះមិនដល់មួយឆ្នាំ តែ រឿន ណាត និង វេងហួរ ក៏កាន់តែស្អិតល្មួតខ្លាំងឡើង ព្រោះអ្នកទាំង ២ តែងតែយោគយល់គ្នា និងធ្វើរឿងតូចៗ ដើម្បីរឹតចំណងស្នេហ៍មិនឲ្យថមថយឡើយ៕






រូបភាព៖ Rern Nat























Account
Security
Favourite Content