រឿន ណាត កប់យោបល់ពេលឃើញ comment ម៉ារ៉ាឌី លើ status នាង

នៅទីបំផុតបវរកញ្ញាចក្កវាឡកម្ពុជាឆ្នាំ២០១៨ កញ្ញា រឿន ណាត ដាច់ចិត្តបង្ហោះ status ខ្លីមួយលើគណនីផ្លូវការរបស់នាង បន្ទាប់ពីវីដេអូកំលោះសង្ហាម្ចាស់ជយលាភី Mister Friendship International 2023 លាវ វេងហួរ ណែនាំទៅបុរសឯកវៀតណាមថា «My girlfriend Nat» ត្រូវបានហ្វេនៗបង្ហោះចែកចាយយ៉ាងព្រោងព្រាតលើបណ្តាញសង្គម កាលពីប៉ុន្មានថ្ងៃមុន។

Miss Universe Cambodia 2018 រឿន ណាត បង្ហោះបែបលេងសើចថា «My girlfriend ខ្មែរ មិត្តភក្តិស្រី» ហាក់សំដៅដល់ពាក្យ My girlfriend ដែលគ្រប់គ្នាកំពុងផ្តោតការចាប់អារម្មណ៍លើ។ 

ប្រយោគខ្លីខ្លឹមរបស់ រឿន ណាត ធ្វើឱ្យហ្វេនៗ និងមិត្តភ័ក្តិជិតស្និទ្ធជុំវិញខ្លួននាងរសើបចិត្តជាខ្លាំង ដោយពួកគេបាននាំគ្នា comment មតិផ្សេងៗ ដែលក្នុងនោះភាគច្រើនគ្មានអ្នកជឿលើការបង្ហោះរបស់ ណាត ឡើយ មានតែនាំគ្នាបង្អាប់បវរកញ្ញារូបស្រស់នេះក្នុងន័យលេងសើចបន្ថែមទៀត។

ក្នុងចំណោម comment ច្រើនរាប់មិនអស់ ក៏មាន comment របស់ Miss Universe Cambodia 2021 ងិន ម៉ារ៉ាឌី ផងដែរ ដោយបងប្អូនក្នុងត្រកូល MUC រូបនេះបានលើក​ឡើងថា « Rern Nat កាលមុនប្តីខ្ញុំហៅខ្ញុំ ចឹងដែលតើស បន្ទាប់មកការម៉ង់»។ ពាក្យ comment របស់ ម៉ារ៉ាឌី មើលទៅត្រូវចំណុចខ្លាំងពេកធ្វើឱ្យ ​រឿន ណាត កប់យោបល់មិនហ៊ានឆ្លើយតបអ្វីទាំងអស់ បានត្រឹមតែប្រើ emoji បង្ហាញទឹកមុខអៀនប្រៀនទៅកាន់ ម៉ារ៉ាឌី ជាការបញ្ជាក់ន័យ។

ទោះបីពាក្យចចាមអារាមរឿងរ៉ាវស្នេហារវាង លាវ វេងហួរ និង រឿន ណាត ត្រូវបានគេនិយាយបន្តពីមាត់មួយទៅមាត់មួយក៏ពិតមែន តែសាមីខ្លួនទាំងពីរមិនទាន់ចេញមុខបកស្រាយបញ្ជាក់អំពីរឿងនេះនៅឡើយទេ។ ទោះជាយ៉ាងនេះក្តី គេអាចកត់សម្គាល់ពីភាពស្និទ្ធស្នាលរបស់អ្នកទាំងពីរតាមរយៈទង្វើ និងកាយវិការ ដែលមើលទៅស្និទ្ធស្នាលខុសពីធម្មតា សូម្បីទៅណាមកណាក៏បណ្តើរគ្នាយ៉ាងត្រសងដូចលលកញីឈ្មោល​ដូច្នោះដែរ។

រឹតតែធ្វើឱ្យហ្វេនៗប្រាកដចិត្តលើរឿងនេះ ក្រោយពួកគេប្រទះឃើញការណែនាំរបស់ វេងហួរ ទៅកាន់មិត្តភ័ក្តិជាបុរសឯកវៀតណាមថា «My girlfriend Nat» ហើយកន្លងមកគ្រប់គ្នាក៏ធ្លាប់ឮ រឿន ណាត ហៅ វេងហួរ ថា honey តាមរយៈ story លើហ្វេសប៊ុកផងដែរ។ 

ទាំងនេះគ្រាន់តែជាភស្តុតាងផ្សេងៗដែលហ្វេនៗចាប់បានលើបណ្តាញសង្គមតែប៉ុណ្ណោះ តែសម្ពន្ធភាពអ្នកទាំងពីរស្ថិតក្នុងដំណាក់កាលនោះ មានតែរង់ចាំអ៊ុតមើលការបកស្រាយទាំងអស់គ្នា!



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ម្ចាស់ស្នាដៃសៀវភៅ The Man Who stole the gods នឹងបង្ហាញវត្តមាននៅកម្ពុជា

ម្ចាស់​ស្នាដៃ​សៀវភៅ «The Man Who stole the gods» នឹង​បង្ហាញ​វត្តមាន​ដោយ​ផ្ទាល់​នៅ​កម្ពុជា​ដើម្បី​ចូលរួម​ចែក​រំលែក និង​បក​ស្រាយ​រឿងរ៉ាវ​នៃ​ការ​លួច​និង​ជួញ​ដូរ​វត

“រឿងរ៉ាវក្មេងប្រុសកម្សត់ AI” ក្លាយជាអន្ទាក់ផ្លូវចិត្ត បោកប្រាស់យកប្រាក់ពីមនុស្សចាស់នៅចិន

មនុស្សចាស់នៅប្រទេសចិនចាញ់បោកវីដេអូដែលបង្កើតដោយ AI ដោយជួយទិញទំនិញដែលមានតម្លៃខ្ពស់ជាងទីផ្សារ ខណៈជនខិលខូចអាចរកប្រាក់កម្រៃចន្លោះ ២ ០០០ ទៅ ៣ ០០០ យ៉ន់

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតកំពុងវាយលុកប្រព័ន្ធទូទឹកកកផ្សារទំនើបទូទាំងអឺរ៉ុប ស្របពេលប្រទេសជាច្រើនប្រកាសឱ្យប្រជាជនទិញស្បៀងត្រៀមទុក

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតបានវាយលុកលើហាងទំនិញគ្រឿងទេស និងផ្សារទំនើបនានានៅក្នុងប្រទេសអឺរ៉ុបយ៉ាងហោចណាស់ចំនួនប្រាំបួន កាលពីថ្ងៃចន្ទ ដែលបានជំរុញឱ្យសហភាព

បុរសចិនម្នាក់ប៉ងធ្វើអត្តឃាតក្រោយបែកធ្លាយវីដេអូអាក្រាត និងទិន្នន័យផ្ទាល់ខ្លួនទាំងអស់ បន្ទាប់ពីធ្លាក់ចូលក្នុងអន្ទាក់ Romance Scam

ថ្មីៗនេះយោងតាមតម្រុយរាយការណ៍ពីប្រជាពលរដ្ឋ សមត្ថកិច្ចប៉ូលិសទីក្រុង Huludao ខេត្ត Liaoning បានបំបែកក្រុមឧក្រិដ្ឋកម្មពាក់ព័ន្ធនឹងអំពើទុច្ចរិតថ្មីមួយដែលដឹកនាំដោយ

ឱកាសសម្រាប់អ្នក Single! ហ្វាំងឡង់ផ្តល់ដំណើរកម្សាន្តឥតគិតថ្លៃដល់អ្នកឥតគូ មកស្វែងរកស្នេហ៍ពិតលើទឹកដីប្រទេសខ្លួន

ប្រទេសហ្វាំងឡង់កំពុងស្វែងរកអ្នកនៅលីវពីជុំវិញពិភពលោកចំនួន ១៦ នាក់ ដែលស្ម័គ្រចិត្តចូលរួមដំណើរកម្សាន្តដោយឥតគិតថ្លៃរយៈពេល ៤ ថ្ងៃ ដើម្បីធ្វើការណាត់ជួបបែប Blind date

មាលា ជាប់ក្នុងបញ្ជីឈ្មោះបេក្ខភាព The 100 most beautiful faces 2026 ពី វេទិកា​កម្សាន្ត TC Candler

កូន​ខ្មែរ​កាត់​បារាំង Mélia Constantin ត្រូវ​បាន TC Candler ដែល​ជាវេទិកាកម្សាន្ត​ដ៏​ល្បីល្បាញ​លើ​ពិភពលោក បាន​ជ្រើសរើស​ឲ្យ​មាន​ការ​បោះឆ្នោត ដើម្បី​ក្លាយ​ជា​បេក្ខ

អបអរសាទរ! ក្រសួងវប្បធម៌ប្រកាសពីការប្រគល់ត្រលប់វត្ថុសិល្បៈខ្មែរចំនួន ១៨ ពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស

នៅល្ងាចថ្ងៃទី៣០ ខែតុលានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រកាសអំពីការប្រគល់ត្រឡប់មកកម្ពុជាវិញនូវវត្ថុសិល្បៈខ្មែរចំនួន១៨ រូប/បំណែក ដែលបានស្វែងរកឃើញ

កម្ពុជា​រក​ឃើញ​ផូស៊ីល​ឈើ​បុរាណ ៣ កន្លែងទៀតក្នុង​ស្រុកសេសាន ខេត្ត​ស្ទឹងត្រែង

ថ្មីៗ នេះ​ក្រុម​ការងារ​ជំនាញ​នៃ​ការងារ​កំណាយ​ស្រាវជ្រាវ​ផូស៊ីល​ឈើ​បុរាណ ដែល​មាន​អាយុកាល​ចាប់​ពី ១០ម៉ឺន​ឆ្នាំ ដល់ ២ លាន​ឆ្នាំ បាន​ស្វែង​រក​ឃើញ​រណ្ដៅ​សំខាន់ៗ​ចំនួ

ឲ្យពិន្ទុប៉ុន្មាន? រូបសំណាក «បង្កងទឹកសាប» លេចចេញជារូបរាង លើទឹកដីខេត្តតាកែវ

ខេត្ត​តាកែវ បង្កើត​សមិទ្ធផល​ថ្មី​មួយ​ទៀត​នៅ​លើ​ទឹក​ដី​របស់​ខ្លួន។ រូប​សំណាក់ «បង្កង​ទឹក​សាប» កំពុង​លេច​រូបរាង​នៅ​លើ​ទឹក​ដី​នៃ​ខេត្ត​តាកែវ ថែម​ទទួល​បាន​ការ​សរសើរ

តារា​ហូលីវូដ Mckenna Grace តួស្រីក្នុងរឿង ​”The Hunger Games” គ្រង​ឈុត​រចនា​ដោយ​កូន​ខ្មែរ ​បរទេសសរសើរគ្រប់ៗគ្នា

តារា​សម្ដែង​អាមេរិក Mckenna Grace បាន​ស្លៀក​ឈុត​របស់​កូន​ខ្មែរ ALmée Couture ដែលស្ថិតក្នុង collection Le Jardin des Rêves ធ្លាប់​បាន​បង្ហាញ​នៅ​លើ​វេទិកា New