ធ្មេចបើកៗដល់ថ្ងៃ ជា សុជាតិ ដឹកដៃ Manager រូបស្រស់ចូលរោងការហើយ!

ប្រមាណជាង ១ ខែក្រោយពីទម្លាយរូបថតភ្ជាប់ពាក្យលើបណ្តាញសង្គមហ្វេសប៊ុក ពេលនេះដល់ពេលកំលោះសង្ហាសមាជិកក្រុមក្មេងខ្មែរ ជា សុជាតិ ដឹកដៃ Manager រូបស្រស់ កញ្ញា រឹម លក្ម្សី ចូលរោងការតាមប្រពៃណីទំនៀមទម្លាប់ខ្មែរហើយ។ យោងតាមការបង្ហោះលើទំព័រហ្វេសប៊ុកផ្លូវការ Rim Laksmey រឹម លក្ម្សី បានឱ្យដឹងថា មង្គលការរបស់ សុជាតិ និង លក្ម្សី នឹងរៀបចំឡើងនៅថ្ងៃទី ២៤-២៥ ខែមេសា ឆ្នាំ ២០២៤។

ស្របពេលកំពុងត្រៀមផ្លាស់ប្តូរឋានៈពីគូស្នេហ៍មកជាប្តីប្រពន្ធ សុជាតិ បានបង្ហោះឃ្លាប្រយោគផ្អែមមុតដូចស្ករតាំងម៉ែទៅកាន់អនាគតកូនក្រមុំថា «បងធ្លាប់ប្រាប់​អូន​ហេីយ​ថា​ បងស្រលាញ់អូនព្រោះអូនជាមនុស្សមានចិត្តល្អ​ បងមិនទាមទារអ្វីផ្សេងទៀតទេ​ គ្រាន់តែចង់ឱ្យអូនធ្វេីជាខ្លួនឯងបែបនេះរហូតទៅគឺគ្រប់គ្រាន់ហេីយសម្រាប់​បង» ធ្វើឱ្យ Manager រូបស្រស់ រំភើបពន់ពេករហូតរៀបរាប់ថា «I cried every time he tell me this»។ 

មិនបណ្តោយឱ្យភាគីខាងប្រុសបង្ហោះសារផ្អែមល្ហែមម្នាក់ឯងឡើយ លក្ម្សី  ក៏បានបង្ហោះរូបថត Pre-wedding ជាច្រើនសន្លឹកភ្ជាប់ជាមួយ caption ដ៏មានអត្ថន័យរំឮកពីចំណងស្នេហ៍ដែលផ្តើមចេញពីហ្វេន។ អនាគតកូនក្រមុំរៀបរាប់យ៉ាងមានន័យខ្លឹមសារថា «ចាប់ផ្តើមពីអ្នកគាំទ្រ បន្ទាប់មកក្លាយManager រួចក៏ក្លាយជាគូរដណ្តឹង 2ថ្ងៃទៀតក៏ក្លាយជាប្រពន្ធបង ជួបគ្នាថ្ងៃ ២៤-២៥ មេសា ២០២៤»

មិត្តភ័ក្តិអ្នកសិល្បៈ អ្នកប្រើប្រាស់បណ្តាញសង្គម ពិសេសអ្នកគាំទ្រនាំគ្នាអបអរសាទរថ្ងៃពិសេសរបស់សមាជិកក្រុមក្មេងខ្មែរ ជា សុជាតិ គ្រប់ៗគ្នា ថែមទាំងជូនពរឱ្យអ្នកទាំងពីរមានសុភមង្គលទៀតផង។ គេជឿជាក់ថា មង្គលការរបស់ម្ចាស់បទ «បុណ្យភូមិ» និងអ្នកចាត់ការរូបស្រស់ ប្រាកដជាមានភ្ញៀវអ្នកសិល្បៈច្រើនមិនខាន ព្រោះកូនកំលោះប្រឡូកសិល្បៈយូរឆ្នាំមកហើយ ថែមទាំងជាតារាចម្រៀងដ៏មានប្រជាប្រិយភាពក្នុងដួងចិត្តយុវវ័យទៀតផង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ