G-Dragon ទម្លាយមូលហេតុចាកចេញពីផលិតកម្ម SM ហើយទៅចូល YG ជំនួសវិញ ទោះខំហ្វឹកហាត់អស់ ៥ ឆ្នាំ

កំលុងពេលបង្ហាញខ្លួនកាលពីពេលថ្មីៗ ក្នុងកម្មវិធី You Quiz on the Block តារាចម្រៀងរ៉េបកូរ៉េ G-Dragon បាននិយាយអំពីរឿងមួយដែលអ្នកគាំទ្រមិនសូវបានដឹងពីលោក គឺរឿងដែលលោកហ្វឹកហាត់នៅ SM Entertainment មុនពេលចូលរួមជាមួយ YG ។

បង្ហាញខ្លួនក្នុងនាមជាភ្ញៀវកិត្តិយសដើម្បីផ្សព្វផ្សាយបទចម្រៀងថ្មីរបស់ខ្លួនផង G-Dragon បានបើកចំហបន្តិចអំពីដំណើរដើមទងដែលខ្លួនបានចូលផលិតកម្ម SM Entertainment ដោយរំឭកទៅកាលចូលប្រឡូកសិល្បៈដំបូងបំផុត តារាវ័យ ៣៦ឆ្នាំបានចែករំលែកថា លោកធ្លាប់ជាតារាសម្ដែងកុមារនៅលើកម្មវិធី Bbo Bbo Bbo របស់ប៉ុស្តិ៍ MBC និងបានចូលរួមជាមួយក្រុម “Little Roo’Ra” ដែលជាក្រុមរាំកុមារដ៏ពេញនិយមនៅពេលនោះ។

យ៉ាងណាមិញ ការចូលប្រលូកក្នុងផលិតកម្ម SM Entertainment បានកើតឡើងដោយចៃដន្យ ដោយនៅពេលធ្វើដំណើរកម្សាន្តជិះស្គីជាលក្ខណៈគ្រួសារ លោកបានចូលរួមក្នុងការប្រលងរាំនៅរមណីយដ្ឋាននោះហើយ ពិធីករក្នុងកម្មវិធីនោះ គឺស្ថាបនិកផលិតកម្ម SM លោក Lee Soo Man តែម្ដង ដូច្នេះហើយក្រោយការប្រលង លោកក៏មានឱកាសចុះកុងត្រាក្នុងនាមជាអ្នកហ្វឹកហាត់។

ទោះបីជាបានចំណាយពេលហ្វឹកហាត់ជាមួយ SM ក៏ដោយ ប៉ុន្តែ G-Dragon មិនបានឃើញផ្លូវច្បាស់លាស់ដើម្បីឆ្ពោះទៅមុខនៅក្នុងក្រុមហ៊ុននោះទេ។ យូរៗ ទៅលោកក៏មានអារម្មណ៍ថាសក្តានុពលរបស់ខ្លួនត្រូវបានប្រើប្រាស់តិច ហើយមិនអាចស្រមៃមើលអនាគតនៅក្នុងក្រុមហ៊ុនបានឡើយ។ នៅទីបំផុត លោកបានសម្រេចចិត្តចូលប្រលូកវិស័យរ៉េប ដោយជឿថាវិស័យនេះនឹងអាចផ្ដល់ទិសដៅថ្មីសម្រាប់លោក។

G-Dragon បញ្ជាក់ថា៖ “ខ្ញុំបានហ្វឹកហាត់ជាមួយ SM អស់រយៈពេលប្រាំឆ្នាំ ប៉ុន្តែពេលសម្លឹងមើលអ្នកហ្វឹកហាត់រៀមច្បង ខ្ញុំដឹងច្បាស់តែម្ដងថាខ្ញុំមិនស័ក្ដិសមនឹងនៅទីនោះទេ។ យូរៗទៅ ពួកគេលែងសូវទាក់ទងមកខ្ញុំ ហើយខ្ញុំក៏មិនអាចរកឃើញផ្លូវដើរនៅទីនោះដែរ។ ខ្ញុំ​​គិត​ថា​ខ្ញុំ​ត្រូវ​តែ​រៀន​អ្វី​ផ្សេង​ទៀត ដូច្នេះ​ខ្ញុំ​ក៏បាន​សម្រេច​ចិត្ត​រៀន​រ៉េប”។

ការខិតខំលើវិស័យរ៉េបបាននាំឱ្យលោកអាចចូលរួមក្នុងគម្រោងអាល់ប៊ុមមួយនៅអាយុ ១៣ឆ្នាំ  ដោយលោកបានច្រៀងចម្រៀងមួយបទមានចំណងជើងថា “I’m Thirteen”។ គម្រោងនេះហើយបានក្លាយជាជំហានដំបូងរបស់លោកទៅកាន់ផលិតកម្ម YG Entertainment ដែលក្រោយមកលោកក៏បានបង្ហាញខ្លួនជាប្រធានក្រុម BIGBANG និងរក្សាការប្រឹងប្រែងកសាងស្នាដៃរហូតក្លាយជាតារា K-Pop ដ៏មានឥទ្ធិពលបំផុតមួយរូបក្នុងប្រវត្តិសាស្ត្រ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

​សាស្ត្រាចារ្យ​សិល្បៈ ប៉ុក សុវណ្ណា ចំណុច​ពិសេស «ល្ខោន​និយាយ» តួ​អង្គ​ចេះ​បង្កើត​ទំនាក់ទំនង​ជាមួយទស្សនិកជន

មិន​បត់​បែន​វែង​ឆ្ងាយ​បែក​ជា​អូរ​ហូរ​ជា​ស្ទឹង សាស្ត្រាចារ្យ​សិល្បៈ​ខ្មែរ​អ្នក​គ្រូ ប៉ុក សុវណ្ណា បង្ហាញ​ប្រាប់​ពី​តម្លៃ​ពិត​នៃ​ទម្រង់​ល្ខោន​និយាយ ថា​បើ​សិន​រៀប​ច

តារាម៉ូដែល Ya gal Terry កូនកាត់ខ្មែរ-ចិន ធ្លាប់ថត TVC ជាមួយតារាប្រុសកូរ៉េ Park Seo Joon

កញ្ញា Ya gal Terry ដែល​មហាជន​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ម៉ូដែល​ឲ្យ​សាប៊ូ​កក់​សក់​របស់​អ្នកនាង ផន សុផារី អ្នក​ផលិត​មាតិកា​ខ្មែរ ដែល​មាន​ផលិតផល​ថែរក្សា​សម្រស់

អ្នកជាប់បាក់ឌុបត្រៀមខ្លួនចូលរៀនជំនាញ IT សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំង ១១ នេះអាចគិតគូរពិចារណា

លទ្ធផល​នៃ​ការ​ប្រឡង​​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាន​ចេញ​រួចរាល់​ហើយ ដូចនេះ​អ្នក​ដែល​ដឹង​ពី​និទ្ទេស និង​លំដាប់​ពិន្ទុ ក៏​អាច​កាន់តែ​ងាយស្រួល​ក្នុង​

មកស្គាល់អ្នកវិទ្យាសាស្ត្រវ័យក្មេងចិន ៥ រូប ដែលបានជួយបង្កើតប្រព័ន្ធ AI ធំៗបំផុតរបស់អាមេរិក

អ្នកវិទ្យាសាស្ត្រជំនាន់ថ្មីដែលកើត និងទទួលការអប់រំនៅប្រទេសចិន កំពុងជួយបង្កើតប្រព័ន្ធ AI ជឿនលឿនបំផុតមួយចំនួនរបស់អាមេរិក ចាប់ពី ChatGPT និង Grok

មកស្គាល់ពីតារាវ័យក្មេងប្រុសស្រី និងកូនក្មួយរបស់សិល្បករល្បីៗ ទើបប្រឡងជាប់បាក់ឌុបថ្មីៗ

នៅ​ព្រឹក​ថ្ងៃ ២ ខែ​កញ្ញា ឆ្នាំ ២០២៦ នេះ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)។ បេក្ខភាព​ប្រឡង​បាក់​ឌុប​

នាយករដ្ឋមន្ត្រីកម្ពុជា និងភរិយា សម្រេចផ្ដល់អាហារូបករណ៍ ៤៦៥០ កន្លែងដល់សិស្ស-និស្សិត

ដំណឹង​ល្អ! អាហារូបករណ៍​ជិត ៥ ពាន់​កន្លែង​ពី​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត សម្រាប់​សិស្ស​ទី១២ លើ​មុខ​ជំនាញ​សិក្សា​ជា​

សិស្សទី១២ អាចដាក់ពាក្យប្រឡងអាហារូបករណ៍មួយនេះបាន ទោះជាប់ ឬធ្លាក់បាក់ឌុបក៏ដោយ

​សិស្ស​ទី១២ ដែលជាប់​ និងធ្លាក់បាក់ឌុប អាច​ដាក់​ពាក្យ​ប្រឡង​អាហារូបករណ៍ ១០០% សម្រាប់​កម្រិត​សញ្ញាប័ត្រ​ជាន់​ខ្ពស់​បច្ចេកទេស (Diploma Level) លើ​ជំនាញ​ឯក​ទេស​ចំនួន

បន្ថែមការការពារអ្នកដែលជាធនធានមានស្នាដៃ សមាគមទិញសេវាធានារ៉ាប់រង​អាយុជីវិត ដល់សិល្បករខ្មែរ

ដោយ​មើល​ឃើញ​ពី​តម្លៃ​នៃ​ការ​លះបង់​របស់​សិល្បករ​ខ្មែរ ប្រធាន​សមាគម​សិល្បករ​ខ្មែរ លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន បាន​បន្ថែម​​ការ​ការពារ​ផ្នែក​សុវត្ថិភាព​បន្ត​ដល់​អ្នក​ថែរក្សា និង​បណ្ដុះបណ្ដាល​វប្បធម៌​ទាំង​នោះ​

សម្បូរខ្លាឃ្មុំចូលខាំមនុស្សពេក ប្រទេសជប៉ុនប្រើ AI, ដ្រូន និងរូប៉ូតឆ្កែព្រៃ ដើម្បីទប់ស្កាត់

ការវាយប្រហារដោយខ្លាឃ្មុំនៅប្រទេសជប៉ុនបានកើនឡើងដល់កម្រិតកំណត់ត្រា ដោយបានសម្លាប់មនុស្ស ១៣ នាក់ និងបង្ករបួសជាង ២២០ នាក់ ចន្លោះពីខែមេសា ឆ្នាំ២០២៥ ដល់ខែមីនា ឆ្នាំ

ដូចការរំពឹងទុកពិតមែន លទ្ធផលប្រឡងបាក់ឌុបរបស់តារាចម្រៀង កែវ ទិត្យផល្លី ទទួលបាននិទ្ទេស B

កញ្ញា កែវ ទិត្យផល្លី ដែល​ជា​តារា​ចម្រៀង​វ័យ​ក្មេងសំឡេងពីរោះ មានសមត្ថភាព ចំណេះដឹង និង​ជា​សិស្ស​ប្រឡង​បាក់ឌុបឆ្នាំ ២០២៦ បាន​ទៅ​ស្ដាប់ ​មើល​ការ​ប្រកាស​លទ្ធផល​នៅ​ព្រឹក​នេះ ដោយ​តារា​វ័យ ១៨ ឆ្នាំ​រូប​នេះ​ទទួល​បាន​បាន​



Leave a Reply

Your email address will not be published.Required fields are marked *