ទម្លាយពាក្យរិះគន់កប់ៗមាត់ចំពោះសិល្បករជាច្រើនក្រុមក្នុងឯកសារផ្ទៃក្នុងរបស់ HYBE និងការឆ្លើយតបពី CEO

ក្រោយបែកធ្លាយឯកសាររិះគន់សិល្បកររបស់ក្រុមហ៊ុនផ្សេងជាមួយនឹងពាក្យមិនសមរម្យ លោក Lee Jae Sang នាយកប្រតិបត្តិរបស់ក្រុមហ៊ុន HYBE ចេញមុខសុំទោសជាសារធារណៈ និងកំពុងព្យាយាមធ្វើការសុំទោសចំពោះមុខជនរងគ្រោះដោយផ្ទាល់។

កាលពីថ្ងៃទី ២៤ ខែតុលាកន្លងទៅនេះ សាធារណជនបានភ្ញាក់ផ្អើលជាខ្លាំង រហូតទទួលយកមិនបានជាមួយនឹងខ្លឹមសារឯកសារផ្ទៃក្នុងរបស់ក្រុមហ៊ុន HYBE ក្រោយធ្វើការសើរើនៅក្នុងរដ្ឋសភារបស់ប្រទេសកូរ៉េខាងត្បូង។

ឯកសារដែលមានឈ្មោះថា របាយការណ៍ឧស្សាហកម្មតន្ត្រីប្រចាំសប្ដាហ៍ បានសរសេររិះគន់តារារបស់ក្រុមហ៊ុនផ្សេងទៀតជាច្រើនរូបទៅលើសម្រស់ និងសមត្ថភាព ក៏ដូចជាធ្វើការប្រៀបធៀបនឹងក្រុមសិល្បកររបស់ខ្លួនជាដើម។ ជាក់ស្ដែង ក្រុមហ៊ុនកម្សាន្តដ៍ធំមួយនេះបានធ្វើការវែកញែកទៅលើក្រុមមួយចំនួនដូចជា​៖

១. RIIZE

របាយការណ៍របស់ HYBE​ បានរិះគន់ទៅលើសម្រស់របស់ Woobin ដោយលើកឡើងថាមុខមាត់របស់សមាជិក RIIZE​​ រូបនេះនៅក្នុងកម្មវិធី KCON និងពេលថតរូបប្រវត្តិរូបមានភាពខុសគ្នាដែលអាចសង្កេតបាន។ ក្រុមការងារបានឱ្យលោកពាក់មួកចាក់ ដោយហេតុថាផ្នែកខ្លះនៃផ្ទៃមុខរបស់ Woobin មានភាព​ទាក់ទាញ តែក៏មិនមែនស្អាតទាំងអស់នោះដែរ។ បន្ថែមពីនេះទៀត បើសិនជាដោះមួកចាក់ដែលជួយបន្ថែមកម្ពស់ រូបរាងរបស់ Woobin​ ទាំងមូលមានភាពខ្វះខាតគួរឱ្យភ្ញាក់ផ្អើល។

របាយការណ៍ដដែលក៏បាននិយាយដល់រឿងអាស្រូវរបស់អតីតសមាជិកដូចជា Seunghan ផងដែរ និងលើកឡើងថាសមាជិកក្រុមដទៃទៀតគ្រាន់តែជាអ្នកបម្រុងតែប៉ុណ្ណោះ។

២. NCT DREAM និង Stray Kids

HYBE ថា NCT DREAM និង Stray Kids មានរូបសម្រស់អន់ បើប្រៀបធៀបថាក្រុមចម្រៀង TXT​ របស់ខ្លួន។ បន្ថែមពីនេះទៀត HYBE ក៏បានរិះគន់ចំៗទៅលើកម្ពស់ទាបរបស់ Changbin សមាជិក Stray Kid ដោយប្រៀបធៀបនឹង Yeojun សមាជិក TXT ផងដែរ ដោយនិយាយថាវាជារឿងគួរឱ្យសោកស្ដាយនៅពេលដែលឃើញភាពខុសគ្នារបស់អ្នកទាំងពីរនៅក្នុងរូបភាពតែមួយ។

៣. BLACKPINK

សម្រាប់ក្រុមចម្រៀងម្ចាស់បទ Kill This Love វិញ របាយការណ៍ប្រចាំសប្ដាហ៍នោះ បានមើលរំលងទៅលើសមត្ថភាពរបស់ BLACKPINK និងរិះគន់ថាពួកគេខ្វះខាតជំនាញក្នុងការគ្រប់គ្រងជាខ្លាំង បើទោះបីជាអ្នកទាំង ៤ទទួលបានប្រជាប្រិយភាពពីការសម្ដែងនៅលើវេទិកា Coachella ក៏ដោយចុះ។

៤. tripleS

របាយការណ៍ពី HYBE បានសរសេរថា tripleS មើលទៅស្រដៀងទៅនឹងតារារបស់ជប៉ុននៅចុងសម័យ Showa ឬប្រមាណឆ្នាំ ១៩៨៩។ បន្ថែមពីនេះ HYBE បានរិះគន់ថា ក្បាច់រាំរបស់ tripleS មើលទៅឆ្គង ឯសមត្ថភាពនៃសមាជិកក្រុមមិនខុសគ្នាពីក្រុមសិស្សសាកលវិទ្យាល័យឡើយ។

៥. Baby Monster និងក្រុមថ្មីរបស់ SM

​ឯកសារពីក្រុមហ៊ុនរបស់លោក Bang Si-Hyuk បានបញ្ចេញមតិអវិជ្ជមានទៅលើសម្រស់របស់ Baby Monster ដែលជាក្រុមចម្រៀងស្រីរបស់ YG។ បន្ថែមពីនេះទៀត នៅក្នុងឯកសារនោះក៏បានសរសេរពីក្រុមថ្មីរបស់ SM ដែរ ដោយថាសម្រស់របស់ពួកគេអន់ជាង Baby Monster ទៅទៀត ហើយគ្មានសមាជិកម្នាក់ណាដែលស្អាតនោះទេ។

៦. ZEROBASEONE

ឯកសារផ្ទៃក្នុងនោះ បានប្រើប្រាស់ឃ្លាដ៏ធ្ងន់ធ្ងរ និងពិបាកទទួលយកទៅកាន់ក្រុម ZEROBASEONE  ដោយនិយាយថា ការជួបជុំរបស់សមាជិកទាំងអស់ជាការ​ការរួមបញ្ចូលភាពអាក្រក់ចូលគ្នា។

៧. NewJeans

ត្បិតមានរឿងជាច្រើនដែលក្រុមហ៊ុនមេរបស់ Ador បានលើកឡើងពីសិល្បកររបស់ខ្លួន ក៏ប៉ុន្តែអ្វីដែលជាទីចាប់អារម្មណ៍បំផុតនោះគឺ HYBE គ្រោងនឹងបោះបង់ NewJeans ចោល ចំពេលដែលព្យាយាមធ្វើការឃោសនាពីក្រុម LE SSERAFIM និង ILLIT។

៨.VCHA

ឯកសារផ្ទៃក្នុងនេះ បានបង្អាប់ថាសមាជិកម្នាក់ៗរបស់ក្រុម VCHA ថាដូចជាធ្វើការជ្រើសរើសដោយចៃដន្យពីប្រទេសផ្សេងៗគ្នា​ ហើយសមត្ថភាពរបស់ពួកគេនៅមិនទាន់ដល់កម្រិតជាតារានៅឡើយទេ។ លើសពីនេះ HYBE ក៏បានសរសេរថា ការមើលអ្នកទាំង ៦ សម្ដែងនៅលើឆាកគឺទទួលបានអារម្មណ៍ថាមិនទំនងទាល់តែសោះ។

៩. IVE និង aespa

HYBE បាននិយាយពីក្រុម IVE និង aespa ថា បើទោះបីជាក្រុមនារីទាំង ២នេះមានបទល្បីៗ និងទទួលបានប្រជាប្រិយភាពពីទស្សនិកជនច្រើនប៉ុណ្ណាក៏ដោយ តែក្រោយពីការសម្ដែងដោយខ្វះសមត្ថភាពនៅក្នុងកម្មវិធីប្រគំតន្រ្តីរបស់ពួកនាងហើយ ប្រជាប្រិយភាពរបស់ពួកគេនឹងធ្លាក់ចុះដោយឯកឯង។

ឆ្លើយតបនឹងរឿងអាស្រូវនេះ លោក Lee Jae Sang បានចេញមុខសុំទោសដល់សិល្បករ ក្រុមការងារ និងអ្នកគាំទ្រដែលទទួលរងផលប៉ះពាល់ពីបញ្ហានេះ ក៏ដូចជាទទួលស្គាល់កំហុសរបស់ខ្លួនផងដែរ។

“វាជាកំហុសដែលទទួលយកមិនបាន ដោយពួកយើងក៏សោកស្ដាយ និងអាម៉ាស់ជាខ្លាំងសម្រាប់ទង្វើទាំងនេះ ព្រោះវាបាននាំឱ្យមានការរិះគន់នានា ដែលមិនមានព័ត៌មានពិត ថែមទាំងបង្កឱ្យមានភាពគ្រោះថ្នាក់ និងយល់ស្រឡំដល់សិល្បករ និងក្រុមការងារដែលជាជនបរិសុទ្ធ” លោក Lee Jae Sang បានរៀបរាប់ដូច្នេះ។

CEO រូបនេះបានបកស្រាយបន្ថែមថា របាយការណ៍ទាំងនោះជាការរួបរួមមតិរបស់សាធារណជនចំពោះបញ្ហាផ្សេងៗនៅក្នុងវិស័យខេប៉ុប និងចងក្រងដោយក្រុមការងារផ្ទៃក្នុងដើម្បីធ្វើការសិក្សារទៅលើទីផ្សារ និងអារម្មណ៍របស់ក្រុមអ្នកគាំទ្រ។ ក៏ប៉ុន្តែលោកនៅតែទទួលស្គាល់ថា វាជាកំហុសមួយដ៏ធំ។

បន្ថែមពីនេះទៀត តំណាងរបស់ក្រុមហ៊ុន​ HYBE រូបនេះបានបញ្ជាក់ថា ខ្លួនបានទាក់ទងទៅកាន់ក្រុមហ៊ុនរបស់សិល្បករដែលជាប់ពាក់ព័ន្ធនៅក្នុងឯកសារនេះ ដើម្បីធ្វើការសុំទោសដោយផ្ទាល់ ក៏ដូចជាសុំទោសដល់សិល្បកររបស់ខ្លួនដែលទទួលរងនូវផលប៉ះពាល់ពីបញ្ហានេះដូចគ្នាដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ



Leave a Reply

Your email address will not be published.Required fields are marked *