កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ កន្លងទៅនេះស្ថាប័នបវរកញ្ញាចក្រវាលរបស់ប្រទេសចិនបានប្រកាសពីដំណឹងដ៏គួរឱ្យសោកស្ដាយមួយដែល Miss Universe ចិនបានទៅដល់ប្រទេសអែលសាវ៉ាឌ័រតែមិនអាចចូលរួមប្រកួតផ្ដាច់ព្រ័ត្រក្នុងកម្មវិធី Miss Universe 2023 បានឡើយ។


សម្រាប់មូលហេតុដែលនៅពីក្រោយដំណឹងសោកសៅមួយនេះគឺគណៈកម្មាធិការរៀបចំកម្មវិធី និងម្ចាស់មកុដ Jia Qi បានដាក់ពាក្យសុំទិដ្ឋាការភ្លាមៗក្រោយពេលប្រកាសម្ចាស់គ្រងមកុដរួច។ ប៉ុន្តែជារឿងដ៏គួរឱ្យសោកស្ដាយមួយគឺដោយសារការចេញទិដ្ឋាការមានភាពយឺតយ៉ាវរហូតដល់ទៅជាងមួយសប្ដាហ៍បានធ្វើឱ្យនាងខកពេលហោះហើរទៅកាន់ប្រទេសអែលសាវ៉ាឌ័រ។ ដោយនេះហើយជាហេតុផលដែលនាងមិនអាចចូលរួមប្រកួតក្នុងព្រឹត្តិការណ៍អន្តរជាតិមួយនេះបាន។



ទន្ទឹមនឹងនេះ ស្ថាប័នបវរកញ្ញាចក្រវាលរបស់ប្រទេសចិនក៏បានឱ្យដឹងដែរថាបើទោះបីជា Miss Universe របស់យើងមិនអាចចូលរួមប្រកួតក្នុងឆ្នាំ ២០២៣ មែន ប៉ុន្តែពួកយើងនឹងបន្តពង្រឹងការហ្វឹកហាតសមត្ថភាពរបស់បវរកញ្ញាឱ្យកាន់តែល្អដើម្បីចូលរួមនៅឆ្នាំ ២០២៤។
គួរបញ្ជាក់ផងដែរថាការប្រកួតវគ្គផ្ដាច់ព្រ័ត្របវរកញ្ញាចក្រវាលឆ្នាំ ២០២៣ នឹងប្រារព្ធឡើងនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣។ ដូច្នេះប្រសិនបើចង់ដឹងថាបវរកញ្ញារូបណាជាម្ចាស់មកុដ សូមរង់ចាំតាមដានទាំងអស់គ្នា៕


























Account
Security
Favourite Content