គេនៅចាំបានថា តារាម៉ូដែលសម្បុរស្រអែមស្រស់ កញ្ញា ឌី ឧស្សាហ៍ ជាបេក្ខភាពដំបូងគេបង្អស់របស់ទំព័រហ្វេសប៊ុកផ្លូវការ Miss Grand Cambodia បង្ហោះជាបេក្ខភាពស្ថិតក្នុងវគ្គជម្រុះជុំទីមួយ Miss Grand Cambodia 2023។ តែគួរឱ្យសោកស្តាយ ឧស្សាហ៏ បែរជាមិនមានវត្តមានក្នុងបេក្ខភាពទាំង ២៨ ដែលជាប់វគ្គជម្រុះជុំទី១ តាមរយៈជម្រុះការដាក់ពាក្យអនឡាញនោះទេ។ នេះយោងតាមការបង្ហោះរបស់ទំព័រហ្វេសប៊ុកផ្លូវការ Miss Grand Cambodia កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ ២០២៣។


ក្រោយ ឌី ឧស្សាហ៏ បាត់មុខពីបញ្ជីបេក្ខភាពជាប់វគ្គជម្រុះជុំទី១ អ្នកគាំទ្រនាងជាច្រើនបានឆោឡោ ចោទជាសំណួរទៅកាន់នាងគ្រប់គ្នា។ ស្រាប់តែរំពេចនោះ តារាម៉ូដែល និងជាគ្រូបង្ហាត់បង្ហៀនដើរម៉ូដរូបនេះ ចេញមុខឆ្លើយតបថា ការដែលនាងបាត់មុខ មូលហេតុគឺនាងបានដកពាក្យ ដោយសារនាងមានធុរៈចាំបាច់មិនអាចចូលរួមប្រកួតបាន។
ឌី ឧស្សាហ៏ បង្ហោះលើគណនីហ្វេសប៊ុកផ្លូវការថា «ជាដំបូងនាងខ្ញុំសូមគោរពរជំរាបសួរពូមីង បងប្អូននិងមិត្តភក្តិទាំងអស់គ្នា ដែរបាន Chat ក៏ដូចជាcomments សួរនាំនាងខ្ញុំពាក់ព័ន្ធនិងការចូលរួមប្រកួតសម្រស់ ដោយមិនឃើញវត្តមាននាងខ្ញុំនៅក្នុងវគ្គជម្រុះបឋម ។ មូលហេតុគឺនាងខ្ញុំបានដកពាក្យ ដោយសារនាងខ្ញុំមានធុរៈចំាបាច់មិនអាចចូលរួមប្រកួតបាន សង្ឃឹងថាបងប្អូនទាំងអស់គ្នាយោគយល់នឹងនៅតែបន្តគាំទ្រដល់រូបនាងខ្ញុំ ហើយនាងខ្ញុំសន្យាថានឹងត្រលប់មកម្តងទៀតជាមួយហ្នឹងសមត្ថភាពអោយកាន់តែខ្លាំងហើយក៏សូមអរគុណជាខ្លាំងដល់បងប្អូនដែរបាន chat សួរនាំអំពើវត្តមាននាងខ្ញុំហើយក៏សូមទោសសំរាប់អវត្តមាននាងខ្ញុំផងដែរ#សូមអរគុណ»។
ក្រោយឃើញការបង្ហោះនេះ អ្នកគាំទ្រជាច្រើនរបស់នាង បានបង្ហាញការសោកស្តាយ លាយឡំភាពរីករាយ ព្រោះ ឌី ឧស្សាហ៏ បានបញ្ជាក់ក្នុង Comment ថា «សង្ឃឹមថាជួបគ្នាឆ្នាំក្រោយ» ហាក់បញ្ជាក់ឱ្យដឹងថា នាងអាចនឹងត្រឡប់មកវិញនៅឆ្នាំក្រោយ៕
























Account
Security
Favourite Content